ពាក់ចិញ្ចៀនម្រាមដៃណាឲ្យមានជោគសំណាងខាងសេចក្តីស្នេហា

ការពាក់ចិញ្ចៀននោះបើអ្នកនៅលីវឬក៏មានដៃគូស្នេហាក្តីគេជឿថាអាចនាំមកនូវជោគសំណាងខាងគូគាប់យ៉ាងល្អ។ទោះបីយ៉ាងណាការពាក់ចិញ្ចៀនទទួលជោគសំណាងឬអត់ក៏អាស្រ័យអ្នកជ្រើសរើសម្រាមដៃពាក់ផងដែរ។
តើពាក់ចិញ្ចៀនម្រាមដៃមួយណានាំមកនូវជោគសំណាងនេះដល់អ្នក? -បើចង់ឲ្យសេចក្តីស្នេហាជាប់គង់វង្សនិងមិនងាយបាក់បែកគួរពាក់ចិញ្ចៀនត្រង់”ម្រាមនាងដៃឆ្វេង”។
-ចង់ឲ្យមានជោគសំណាងក្នុងសេចក្តីស្នេហាឲ្យពាក់ចិញ្ចៀនត្រង់”ម្រាមកូនដៃខាងឆ្វេង”។
-ចង់ឲ្យនរណាម្នាក់ចាប់អារម្មណ៍គួរពាក់ចិញ្ចៀនត្រង់”ម្រាមចង្អុរដៃខាងឆ្វេង”។
-ចង់ឲ្យមានជោគសំណាងនិងជីវិតមានភាពរលូនល្អក្នុងផ្នែកផ្សេងៗទៀតឲ្យពាក់ចិញ្ចៀនត្រង់”ម្រាមនាងដៃខាងស្តាំ”។
-ចង់ឲ្យមានមន្តស្នេហ៍ក្នុងខ្លួននិងមនុស្សចូលចិត្តច្រើនគួរពាក់ចិញ្ចៀនត្រង់”ម្រាមមេដៃ”(ខាងណាក៏បាន)។
-ចង់ឲ្យចៀសផុតពីរាល់ឧបទ្រពចង្រៃឲ្យពាក់ចិញ្ចៀននៅត្រង់”ម្រាមកណ្តាល”(ខាងណាក៏បាន)។
-ចង់មានប្រាក់កាសហូរចូលឲ្យពាក់ចិញ្ចៀន(ម្រាមកណ្តាលខាងស្តាំ”។
-ចង់មានមន្តស្នេហ៍ឲ្យពាក់ចិញ្ចៀនត្រង់”ម្រាមកូនដៃខាងស្តាំ”។
ទោះបីយ៉ាងណាតាមជំនឿនិងក្បួននោះគេជឿថាការពាក់ចិញ្ចៀនគ្រប់ម្រាមមិនល្អទៅវិញទេនាំឲ្យច្របូកច្របល់និងនាំអាប់ជោគលាភផង ៕