ដឹងនិស្ស័យមនុស្សដែលចូលចិត្តពាក់នាឡិកា

តើលោកអ្នកជឿដែរឬទេថា
នាឡិកាដែលលោកអ្នកពាក់នៅលើកដៃជាប់ជាប្រចាំនោះគេអាចទស្សន៍ទាយដឹង
ពីអ្វី ដែលមានលាក់ទុកនៅក្នុងចិត្តរបស់អ្នកបាន ។
ប្រសិនបើលោកអ្នកចាប់អារម្មណ៍សូមអានការទស្សន៍ទាយតាមលំដាប់លំដោយ
ដូចខាងក្រោមនេះ
នាឡិកាប្រើសញ្ញាជំនួសលេខ
អ្នកជ្រើសរើសប្រើនាឡិកាប្រភេទនេះបញ្ជាក់បានថា
ជាអ្នកមានខួរក្បាលធ្វើជំនួញចូលចិត្តរៀបចំគម្រោងមុនពេលធ្វើអ្វី
មួយនិងមានចិត្តរឹងមាំមិនទន់ជ្រាយ
ព្រោះមនុស្សនេះមានការជឿជាក់លើគំនិតខ្លួនឯងជាប់ជានិច្ច ។
នាឡិកាមានតួលេខរ៉ូម៉ាំង
អ្នកចូលចិត្តប្រើនាឡិកាបែបខាងលើជាមនុស្សមិនបណ្តោយឱ្យភាព
ស៊ីវិល័យឃ្លាតឆ្ងាយពីខ្លួនឡើយ ។ មនុស្សនេះ
ចូលចិត្តទទួលទានអាហារក្នុងហាងល្អៗមានបរិយាកាសសែនរ៉ូមេនទិក ។
ចំណុចពិសេសរបស់មនុស្សនេះ គឺជាអ្នកគោរព
ពេលវេលានិងចេះត្រៀមលក្ខណៈសម្បត្តិទុកជាមុន ។
នាឡិកាមានការតុបតែងលំអ
ដោយឡែកសម្រាប់អ្នកជ្រើសរើសយកប្រភេទនាឡិកាមានក្បូរក្បាច់តុបតែង
លំអវិញអាចទស្សន៍ទាយបានថា ជាអ្នកចូលចិត្តមានគំនិតផ្តួចផ្តើមល្អៗ ។
ជាពិសេសចូលចិត្តចូលរួមពិធីនានាដូចជាពិធីជប់លៀងជាសមាគម
ឬក្នុងពិធីសន្ទនា ពិភាក្សាគ្នាជាដើម ។
នាឡិកាម៉ូតឌីសាញ
អាចពោលបានដោយមិនចាំបាច់គិតច្រើនថា
ជាមនុស្សចូលចិត្តស៊ីវិល័យហ៊ឺហាដើរតាមម៉ូដសម័យនិយមគ្រប់ជំហ៊ាន
ទាំងអស់ ។ សរុបន័យឱ្យខ្លីទៅគឺអ្វី
ដែលជាបុរាណនិយមគេមិនត្រូវការតែបើម៉ូតសម័យវិញគេពិតជាដើរចូល
ដោយមិនរារែក ។
នាឡិកាមើលឃើញគ្រឿងក្នុង
ដោយឡែកអ្នកចូលចិត្តពាក់នាឡិកាដែលមើលឃើញគ្រឿងក្នុងវិញនោះ
ជាមនុស្សចូលចិត្តលេងសើចមិនចេះកើតទុក្ខមាននិស្ស័យដូចជាក្មេង ។
ជាពិសេសអ្វីដែលប្លែកហើយថ្មីមនុស្សនេះចូលចិត្តបំផុត ។
នាឡិកាបច្ចេកវិទ្យាខ្ពស់
អាចចាត់ទុកបានថា ជាអំណោយពិសេសរបស់ធម្មជាតិដែលប្រទានឱ្យ
ព្រោះមនុស្សនេះមិនចេះនៅស្ងៀមមិនស្ពឹកស្រពន់ទម្រន់ស្ទក់ ។
ជាមនុស្សមិនចូលចិត្តនូវអ្វីដែលជាភាពសាំ ។ ការងារមិនថា
តូចឬធំគេមិនដែលរួញរា
ព្យាយាមធ្វើរហូតដល់សម្រេចមិនងាយរាយថយនោះឡើយ ។
នាឡិកាប្រភេទអ្នកកីឡា ឬស្ព័រ
អ្នកចូលចិត្តប្រើនាឡិកាប្រភេទខាងលើនេះក៏អាចចាត់ទុកថា
មានលក្ខណៈសម្បត្តិពិសេសមិនចាញ់អ្នកស្រលាញ់
នាឡិកាប្រភេទបច្ចេកវិទ្យាជាន់ខ្ពស់នោះដែរ
ព្រោះមនុស្សនេះចូលចិត្តធ្វើការងារធ្ងន់បង្ហាញពីភាពអត់ធន់ខ្ពស់ ។
គេជាអ្នក អភិរក្សសុខភាព
ក៏ប៉ុន្តែនៅពេលណាគេទំនេរនៅស្ងៀមយូរនឹងកើតមានអារម្មណ៍ធុញថប់
ភ្លាមមួយរំពេច ។
អ្នកមិនចូលចិត្តពាក់នាឡិកា
អាចពោលបានថា
ជាមនុស្សចូលចិត្តប្រើខ្សែជីវិតបែបងាយៗតែមិនមែនមានន័យថា
ជាមនុស្សខ្ជិលច្រអូសនោះដែរ ។
ជាមនុស្សមិនចូលចិត្តឱ្យនរណាម្នាក់មកបញ្ជារឆ្វេងបញ្ជាស្តាំ
ហើយក៏មិនចូលចិត្តធ្វើត្រាប់តាមនរណាម្នាក់ដែរ ។
នាឡិកាមានតួលេខ
ចុងក្រោយនោះសម្រាប់អ្នកមានចំណូលចិត្តលើនាឡិកាដែលមាន
តួលេខច្បាស់ៗវិញ គឺជាប្រភេទមនុស្សដែលចូល
ចិត្តគិតស្រាវជ្រាវវត្ថុផ្សេងៗ ដើម្បីយកមកសាកល្បងញឹកញាប់ទៀតផង ។ 04-09-2010