របៀបដេកបញ្ជាក់ពីនិស្ស័យរបស់គូរស្នេហ៏

១-ដេកបែរខ្នងដាក់គ្នា បែបជិតគ្នា
និស្ស័យទាំងអ្នក និងគូស្នេហ៏ ធ្វើអ្វីៗត្រូវការមានសេរីភាព។
ម្នាក់ៗមានផ្លូវដើររបស់ខ្លួនឯងដោយគ្មានអ្នកណាហាមឃាត់ បានទេ
ប៉ុន្តែក៏មានការសម្រុះសម្រួលគ្នាល្អ
នៅពេលមានបញ្ហាអ្វីមួយកើតឡើង។
២-ការដេកបែរខ្នងដាក់គ្នា បែបឃ្លាតពីគ្នា
និស្ស័យរបស់អ្នកទាំងពីរ គឺផ្តល់ភាពកក់ក្តៅដល់ខ្លួនឯង
ជាងត្រូវការភាពស្និតស្នាល។ ទាំងអ្នក និងគូរស្នេហ៏ ជាមនុស្សដែល
មិនចូលចិត្តភាពផ្អែមល្ហែមទេ
តែក៏មិនសោះអង្គើយដាក់គ្នាខ្លាំងដែរ។
៣-ដេកឱបរឹតគ្នា
អ្នកនិង គូរស្នេហ៏ប្រៀបបីដូចជាប្តីប្រពន្ធ
ដែលទើបនឹងរៀបការថ្មីថ្មោង។ បើថ្ងៃអនាគតអ្នកទាំងពីរ
នៅតែដេកឱបគ្នា បែបនេះទៀតនោះ ជាសញ្ញាបញ្ជាក់ប្រាប់ថា
អ្នកទាំងពីរជាមនុស្សដែលរស់នៅខ្វះគ្នាមិនបានឡើយ។
៤-ស្ត្រីឱបពីខាងក្រោយ
បុរសដេកបែរខ្នង ខណៈដែលស្ត្រីដេកឱបពីខាងក្រោយបញ្ជាក់ថា
បុរសព្រងើយកន្តើយ ប៉ុន្តែស្ត្រីនៅចង់ប្រឡែងញេះញោះ
និងត្រូវការភាពស្អិតល្មួត។
៥-ដេកឱបរឹតពីក្រោយ
ភាគីបុរសដេកឱបស្ត្រី ដោយពោះផ្អឹបពីក្រោយខ្នងរបស់ស្ត្រី
ជើងដាក់គងលើស្ត្រីនោះ បញ្ជាក់ថា ទាំងពីរនាក់ស្រលាញ់គ្នាណាស់។
អ្នក និងម្ចាស់ស្នេហ៏តែងមានភាពផ្អែមល្ហែម ជាមួយគ្នានិច្ច។
៦-ដេកឱបគ្នាដូចនំ “សាន់វិច”
ភាគីមួយឱបដៃគូរស្នេហ៏របស់ខ្លួនយ៉ាងស្អិតល្មួតបញ្ជាក់ថា
ទាំងពីរនាក់មានការយកចិត្តទុកដាក់ចំពោះគ្នា មានភាពស្និតស្នាល
ដោយគ្មានការធុញទ្រាន់នោះឡើយ។
៧-ដេកគងគ្នា
ជើង ឬដៃម្ខាងរបស់ភាគីណាមួយ ដាក់គងលើរាងកាយគូកំណាន់ចិត្ត
តែមិនបានឱបរឹត បញ្ជាក់ថា ម្នាក់ៗត្រូវការសេរីភាព
ទាំងបញ្ហាផ្លូវចិត្ត និងជីវិតប្រចាំថ្ងៃផងដែរ។ ទោះបីយ៉ាងណាក្តី
អ្នកជាមួយគូរស្នេហ៏ នៅមានទំនាក់ទំនងគ្នាល្អ។
៨-ភាគីម្ខាងដេកវាតទីរបស់ភាគីម្ខាងទៀត ស្ទើតែធ្លាក់ពីគ្រែ
បើមានភាគីណាមួយធ្វើបែបនេះ បញ្ជាក់ថា
គេចូលចិត្តធ្វើអ្វីតាមអំពើចិត្ត
ដោយបំពានទៅលើភាគីម្ខាងទៀតតាមចិត្ត។
បើសិនមានការធ្វើបែបនេះបន្តបន្ទាប់គ្នាដាយគ្មានការផ្លាស់ប្តូរ
គេប្រហែលចង់កៀរទម្លាក់ភាគីម្ខាងទៀតឱ្យចេញឆ្ងាយហើយ។
កាយវិការបែបនេះ គួរប្រយ័ត្ន ព្រោះជាសញ្ញាបែកបាក់ និងផិតក្បត់។