វិធីសាស្ត្រ ដែលធ្វើឲ្យបុរសលង់សេ្នហ៍

គ្រាន់តែប្រើវិធីងាយៗ ចំនួន៩ ចំណុចដូចខាងក្រោម
ធ្វើឲ្យបុរសធ្លាក់ក្នុងអន្លង់សេ្នហ៍របស់អ្នកបានដោយងាយ...។
១-
បង្កើតការទាក់ទាញមន្តសេ្នហ៍ដោយមិនមែនសម្រស់តែម្យ៉ាង
:ស្ត្រីស្អាតតែម្យ៉ាងនោះមិនអាចធ្វើឲ្យ
ចិត្តបុរសលង់បានឡើយ ម្យ៉ាងទៀត
ភាពមានមន្តសេ្នហ៍ដែលអ្នកដទៃធ្វើមិនដូចអាចឲ្យពួកបុរសអន្ទះសា
ចង់សុំលេខទូរស័ព្ទរបស់អ្នកភ្លាមៗ ។
ដូចនេះ
អ្នកត្រូវចេះពង្រាយមន្តសេ្នហ៍
ដោយការប្រើអត្តចរិតឲ្យត្រូវតាមកាលៈទេសៈនោះឯង។
២- ត្រូវញញឹមស្រស់
:ស្នាមញញឹមផ្តល់នូវភាពផ្អែមល្ហែមគួរឲ្យ
ស្រលាញ់បីដូចជាកូនសោចាក់បើកបេះដូងបុរស ប៉ុន្តែកុំញញឹមខ្លាំងពេក
វាធ្វើឲ្យបុរសដឹងពីគោលបំណងលាក់ពួនរបស់អ្នក ធ្វើឲ្យគេគេចបាត់។
ដូច្នេះញញឹមដាក់គេ ដោយភាពស្មោះត្រង់បំផុត
ហើយការញញឹមជាលើកទី២ និងបង្កើតភាពជឿជាក់ដល់គេ
ឲ្យហ៊ានដើរមករកអ្នកភ្លាម។
៣-
ត្រូវស្គាល់ពីចំណាប់អារម្មណ៍យ៉ាងទន់ភ្លន់
:គួរសំលឹងរកគេ ដោយឲ្យគេដឹងថា អ្នកលួចមើលគេ
ប៉ុន្តែ នៅពេលគេងាកមកមើលអ្នកវិញ
ចូរគេចពីខ្សែភ្នែករបស់គេរួចធ្វើជាអៀនបន្តិច។
បើមាន
ឱកាសជជែងលេង ចូរព្យាយាមចងចាំនូវអ្វីដែលគេនិយាយ
ដោយសង្កេតនូវអ្វីដែលគេចូលចិត្ត ឬមិនចូលចិត្ត
ហើយជជែកបែបលក្ខណៈរួសរាយ ដែលគេចាប់អារម្មណ៍ ។
៤-
បង្ហើបរឿងផ្ទាល់ខ្លួនខ្លះ
:បុរសតែងតែចូលចិត្តដឹងនូវរឿងផ្ទាល់ខ្លួន
របស់យើង ដូច្នេះសាកល្បងបង្ហើបរឿងផ្ទាល់ឲ្យគេស្តាប់ តែម្នាក់ឯង
នឹងធ្វើឲ្យគេមានអារម្មណ៍ថា មានតែគេម្នាក់គត់
ដែលយើងនិយាយប្រាប់។
មិនគួរនិយាយរឿងផ្ទាល់ខ្លួនច្រើន
ពេកទេ អាចធ្វើឲ្យគេវាយតម្លៃអ្នកមិនល្អ។
៥- ជាអ្នកស្តាប់
និងជាអ្នកលួងលោមដ៏ល្អ
:ត្រូវសម្តែងឲ្យគេចាប់អារម្មណ៍ថា
អ្នកជាមិត្តដ៏ល្អដែលចាំជួយអ្នករំសាយការអផ្សុក ចាំលួងលោម
ពេលដែលគេមានបញ្ហ ឬអស់សង្ឃឹម ។ វាជាការយកឈ្នះចិត្តរបស់គេ
ដោយអ្នកមិនចាំបាច់និយាយអ្វីច្រើនទេ
គ្រាន់តែដើរចូលក្តោបដៃរបស់គេ នៅក្បែរគេ
ក៏មានអារម្មណ៍ថាកក់ក្តៅគ្រប់ពេលវេលាដែរ ។
៦-
នៅពេលដែលណាត់ជួបគេជាលើកដំបូង
:អ្នកគួរតែរៀបចំខ្លួនឲ្យស្អាតជាងរាល់ថ្ងៃ
ប៉ុន្តែ កុំឲ្យហួសហេតុពេក អាចបង្ហាញនូវអាកប្បកិរិយាធម្មតារាល់ថ្ងៃ
មើលយកចិត្តទុកដាក់និងយល់ពីគេឲ្យបានច្រើនក្នុងចំណុចផ្សេងៗ
សំខាន់ត្រូវធ្វើខ្លួនឲ្យគេពេញចិត្ត ។
៧-
គួរប្រមូលរឿងលម្អិតតូចតាច
:ការយកចិត្តទុកដាក់លើចំនុចតូចៗ
អាចចាត់ទុកជាមន្តសេ្នហ៍ម្យ៉ាងរបស់ស្ត្រី
ដូចជាការចាំនូវរឿងរ៉ាវល្អៗ ដែលទាក់ទងនឹងគ្នាជាពិសេស
ត្រូវយកចិត្តទុកដាក់លើគេ ដូចយកចិត្តទុកដាក់លើខ្លួនឯងដែរ
។
៨-
ត្រូវរក្សាភាពផ្ទាល់ខ្លួនរបស់អ្នក
:អ្នកធ្លាប់ប្រើជិវិតដូចម្តេច គួរធ្វើដូចដើម
ព្រោះចំណុចនេះអាចធ្វើឲ្យគេចាប់អារម្មណ៍ និងចង់រាប់អានអ្នកបន្តទៀត
។
៩-
យល់ពីតម្លៃខ្លួនឯង
:បុរសនឹងមានអារម្មណ៍ល្អជាមួយស្ត្រីដែលចេះ
ស្រលាញ់និងមើលថែខ្លួនឯងបានយ៉ាងល្អ
ព្រោះបើសិនជាអ្នកមិនស្រលាញ់ខ្លួនឯងទេ
នោះមិនអាចស្រលាញ់អ្នកដទៃបានល្អឡើយ ។
ចំពោះស្ត្រីណាដែលព្រមឲ្យនូវអ្វីៗគ្រប់យ៉ាងទាំងអស់ដល់បុរស
នោះមិនត្រឹមត្រូវទេ ព្រោះថាសេចក្តីស្រលាញ់ដែលល្អបំផុត
ត្រូវកើតចេញពីអ្នកទាំងពីរ អ្វីដែលបានដោយងាយស្រួល
វាមិនសូវមានតម្លៃទេ និងឆាប់បាត់បង់ដូចគ្នាដែរ ៕