ហោរាសាស្រ្ត ហុងស៊ុយ ជំនឿផ្សេងៗ | CEN

ក្បួន​តម្រា

មាតិកា

ជោគ​លាភ និង​ជំនឿ លើ​ថ្ងៃកំណើត​ទាំង​ប្រាំពីរ​

សូមទោសហែតុអីយាងនេះជួយផង!!!!!
ថ្ងៃអាទិត្យ
+​មនុស្ស​ប្រុស​-​ស្រី​ណា​កើត​ថ្ងៃអាទិត្យ ទំនាយ​ទាយ​ថា ជា​មនុស្ស​មានភ័ព្វ​សំ​ណា​ល្អ មិនសូវ​លោភលន់​នឹង​ទ្រព្យសម្បត្ដិ ចេះ​មានគំនិត​សន្សំសំចៃ ចេះ​មាន​ចិ​ត្ដ​ស្រឡាញ់​រាប់អាន​បងប្អូន មាន​ប្រាជ្ញា​ឈ្លាសវៃ និង​មាន​ចិ​ត្ដ​មោះមុត​ក្លាហាន ពុះពារ​គ្រប់​ឧបសគ្គ អ្នកនោះ​ជា​អ្នកមាន​វេហា​ចរចា​ពិ​រោះ វាសនា​បុណ្យ​សក្ដិ​កើតឡើង​ដោយសារ​ការប្រឹងប្រែងរ​បស់​ខ្លួន ជា​មនុស្ស​សម្បូរ​ទៅដោយ​មិ​ត្ដ​ភក្ដិ​។ បុគ្គល​ពួកនេះ​គួរប្រើ​សម្លៀកបំពាក់​ពណ៌​ក្រហម ទើប​សមគួរ​។​

​ថ្ងៃ​ចន្ទ
+​មនុស្ស​ប្រុស​-​ស្រី​ណា​កើត​ថ្ងៃ​ចន្ទ ទំនាយ​ទាយ​ថា ជា​មនុស្ស​អភ័ព្វ​ញាតិ​ការ ចិ​ត្ដ​ច្រើន​ងាករេ បើ​សេពគប់​មិ​ត្ដ​ភក្ដិ ល្អ​តែ​មុនដំបូង លុះ​ចុងក្រោយ​ទៅ​ច្រើន​សោះអង្គើយ​ដាក់គ្នា ជា​មនុស្ស​ជួយ​យកអាសា​គេ មិនបាន​នាំឱ្យមាន​ទុក្ខទោស​ដល់​ខ្លួន លាភសក្ការៈ​បានមក​ទុកដាក់​មិនសូវ​គង់វង្ស តែ​ជា​មនុ​ស្សមាន​ថ្វីមាត់ និយាយស្ដី​អ្វី​ច្រើន​មាន​គេ​យក​ចិ​ត្ដ​ទុកដាក់​ស្ដាប់​។ បុគ្គល​ពួកនេះ​គួរប្រើ​សម្លៀកបំពាក់​ពណ៌​លឿង ទើប​សមគួរ​។

ថ្ងៃ​អង្គារ
+​មនុស្ស​ប្រុស​-​ស្រី​ណា​កើត​ថ្ងៃ​អង្គារ ទំនាយ​ទាយ​ថា ជា​មនុស្ស​មាន​ចិ​ត្ដ​ស្លូតបូត​នឹងន លាភសក្ការៈ​ច្រើន​រកបាន​ដោយ​ការប្រឹងប្រែង​របស់ខ្លួន អាច​រក្សាទ្រព្យ​សម្បត្ដិ​គ​ង់​វង្ស ជា​មនុស្ស​មាន​សម្តី​ចរចា​ពិ​រោះ គួរ​ជាទី​ស្រឡាញ់​នៃ​អ្នកផង​ទាំងពួង តែ​ពឹងពាក់​អ្នកដទៃ​មិនបាន​។ បុគ្គល​ពួកនេះ​គួរប្រើ​សម្លៀកបំពាក់​ពណ៌​ក្រហមជាំ ទើប​សមគួរ​។

​ថ្ងៃ​ពុធ
+​មនុស្ស​ប្រុស​-​ស្រី​ណា​កើត​ថ្ងៃ​ពុធ ទំនាយ​ទាយ​ថា ជា​មនុស្ស​មានភ័ព្វ​សំណាង សល់​ទ្រព្យសម្បត្ដិ​ច្រើន ជា​មនុស្ស​មានគំនិត​សន្សំសំចៃ សេពគប់​មិ​ត្ដ​ភក្ដិ ច្រើន​មិនសូវ​សមប្រកប មាន​គេ​ច្រណែន​និន្ទាឈ្នានីស ជា​មនុស្ស​មើលស្រាល​ចំពោះ​ការងារ ធ្វើ​គុណ​ដល់​គេ ច្រើន​បាន​ទោស​មកវិញ​។ បុគ្គល​ពួកនេះ​គួរប្រើ​សម្លៀកបំពាក់​ពណ៌​ស្លឹកឈើ​ចាស់ ទើប​សមគួរ​។​

​ថ្ងៃ​ព្រហស្បតិ៍
+​មនុស្ស​ប្រុស​-​ស្រី​ណា​កើត​ថ្ងៃ​ព្រហស្បតិ៍ ទំនាយ​ទាយ​ថា ជា​មនុស្ស​ប្រកបដោយ​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់ មាន​ប្រាជ្ញា​ឈ្លាសវៃ ជា​មនុស្ស​សម្តី​តិច មិនសូវ​ចូល​ចិ​ត្ដ​ចរចា​ច្រើន​ឥតប្រយោជន៍ ញាតិផង​ទាំងពួង​ចោម​ស្រឡាញ់​រាប់អាន ជា​មនុស្ស​ដែលមាន​ចិ​ត្ដ​អង់អាច​ក្លាហាន ហ៊ាន​ពុះពារ​គ្រប់​ឧបសគ្គ តែ​ជាម​នុស្ស​ចូល​ចិ​ត្ដ​លេងល្បែង​ភ្នាល់​ផ្សេងៗ​។ បុគ្គល​ពួកនេះ​គួរប្រើ​សម្លៀកបំពាក់​ពណ៌​ស្លា​ទុំ ទើប​សមគួរ​។

ថ្ងៃ​សុក្រ
+​មនុស្ស​ប្រុស​-​ស្រី​កើត​ថ្ងៃ​សុក្រ ទំនាយ​ទាយ​ថា ជា​មនុស្ស​ដែលមាន​គូ​ច្រើន បើ​ប្រុស​វិញ​ច្រើន​ធ្វើឱ្យ​ស្រីៗ​ចូល​ចិ​ត្ដ និង​មាន​គេ​នាំ​លាភ​យកមក​ឱ្យ​ជារឿយៗ ជា​មនុស្ស​ប្រកាន់​នូវ​ពាក្យសម្ដី​របស់ខ្លួន កាល​នៅ​ពី​តូច​អភ័ព្វ​ញាតិ​ការ លុះ​ធំ​ឡើង​កាលណា​ទើប​សម្បូរ​ទៅដោយ​ទ្រព្យសម្បត្ដិ​ថ្កុំថ្កើង​រុងរឿង​ឡើងវិញ​។ បុគ្គល​ពួកនេះ​គួរប្រើ​សម្លៀកបំពាក់​ពណ៌​ត្រាវ ឬ​ពណ៌​ស ទើប​សមគួរ​។

​ថ្ងៃ​សៅរ៍
+​មនុស្ស​ប្រុស​-​ស្រី​ណា​កើត​ថ្ងៃ​សៅរ៍ ទំនាយ​ទាយ​ថា ជា​មនុស្ស​ដែលមាន​ចិ​ត្ដ​កំណាញ់ តែ​ចេះ​យក​ចិ​ត្ដ​គាប់គួរ​ចំពោះ​អ្នកដទៃ ធ្វើការ​អ្វីៗ​ខ្ជីខ្ជា ច្រើន​តម​ទាស់​តមាត់​ចំពោះ​បងប្អូន​ឯង ចង់​សេពគប់​មិ​ត្ដ​ភឿន​នឹង​នាំទុក្ខ​ភ័យ​ដល់​ខ្លួន និយាយស្ដី​អ្វី​ច្រើន​ជឿ​ទុក​ចិ​ត្ដ​លើ​គេ​។ បុគ្គល​ពួកនេះ​គួរប្រើ​សំ​សម្លៀកបំពាក់​ពណ៌​ស្វាយ ទើប​សមគួរ​៕ K