ហោរាសាស្រ្ត ហុងស៊ុយ ជំនឿផ្សេងៗ | CEN

ក្បួន​តម្រា

មាតិកា

មើល​លក្ខណៈ​ពីមុខ​មាត់​​បុរស​ដែលមាន​ប្រពន្ធ​ច្រើន​


**​ចំណុច​ដួងវិញ្ញាណ​មាន​សាច់​ណែន​ក្តន់​និង​មាន​ភ្នែក​តូច​ហើយ​វែង​
  ចំពោះ​ផ្ទៃមុខ​របស់​បុរស​ចំណាស់​សំខាន់បំផុត​គឺ​ត្រូវ​មើល​ត្រង់ចំណុច​ដួងវិញ្ញាណ​(​ចំណុច​ទី​១)​ថា​តើ​មាន​សាច់​ណែន​ក្តន់​ឬក៏​អត់​។​បើ​ទីតាំង​វិញ្ញាណ​​ប្តី​ប្រពន្ធ​នេះ​កើត​ចេញមក​តើ​ល្អ​ឬ​អាក្រក់​គឺ​តំណាលគ្នា​នឹង​បុរស​រូបនេះ​ថា​តើ​កំពុង​តែមាន​មិត្តស្រី​ច្រើន​ឬក៏​អត់​។​
  កាលពី​សម័យបុរាណ ពួក​បុរស​មាន​ប្រពន្ធចុង​ច្រើន​តែងមាន​ចំណុច​ដួងវិញ្ញាណ​ដែលមាន​សាច់​ណែន​ក្តន់​ហើយ​បុរស​មួយ​ប្រភេទ​នេះ​គឺ​ពិត​ជាមាន​ប្រពន្ធ​ច្រើន​ជាក់​ជាពុំខាន​។​ប៉ុន្តែ​វា​ក៏​អាច​រក្សា​នូវ​ភាពសុខដុមរមនា​រវាង​ភរិយា​ជាច្រើនរូប​ទាំងនោះ​ផង​។​
 ក្រៅពីនេះ​សម្រាប់​បុរស​ដែលមាន​កែវភ្នែក​ធំៗ​ហើយ​មាន​រូបរាង​សង្ហា​ច្រើន​អភព្វ​ប្រាណ​ព្រោះ​ឳ​កាស​ដែល​អាច​រៀបការ​បាន​ប្រពន្ធ​ដែលមាន​រូប​សម្ផស្ស​ស្រស់ត្រកាល​ស្អាត​សមសួន​នោះ​គឺ​ប្រាកដជា​ចាញ់​បុរស​ដែលមាន​កែវភ្នែក​ទាំង​គូ​តូច​ល្អិត​ហើយ​​វែង​ទៅវិញ​ទេ​។​ចំណែកឯ​ចុងកន្ទុយ​ភ្នែកមាន​ស្នាម​ខ្សែ​រាង​កន្ទុយ​សត្វ​ត្រចៀកកាំ​(​ចំណុច​ទី​២)​គឺ​ទ្រង់ទ្រាយ​ទាំងអស់​នេះហើយ​ដែលជា​មនុស្ស​ដែលមាន​កាមតណ្ហា​ក្រាស​ដែល​អាច​ទាក់ទាញ​ឲ្យ​មនុស្ស​ភេទ​ផ្ទុយគ្នា​ស្រឡាញ់​ងប់ងុល​។​ចំពោះ​បុរស​ដែលមាន​ចំណុច​ស្នាម​ខួច​នៅក្បែរ​ចុង​បបូរមាត់​ទាំងសងខាង​ដែល​គេ​ហៅថា ស្នាម​ខួច​ប្រមឹក​(​ចំណុច​ទី​៤)​នោះ​ក៏​ជា​មនុស្ស​មានជោគ​ល្អ ពូកែ​ខាង​ទាក់ទាញ​ឲ្យ​ស្រីៗ​មក​ស្រឡាញ់​ដែរ​។​
 **​ស្នាម​ខ្សែ​អាជ្ញា​រាក់​ឆន្ទៈ​ខ្សោយ​
  ជាការ​ពិតណាស់​បុរស​ដែលមាន​គំនិត​ភ្លើតភ្លើន​និង​មាន​ប្រពន្ធ​ច្រើន​នោះ​តាម​ធម្មតា​គឺមាន​ស្នាម​ខ្សែ​អាជ្ញា​(​ចំណុច​ទី​៣)​រាក់​។​ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​ស្នាម​ខ្សែ​នេះ​រាក់​នោះ​តាម​ធម្មតា​ក៏មាន​ឆ​ន្ទះ​ខ្សោយ​ដែរ​។​តាមពិតទៅ​នៅក្នុង​ក្បួន​ទស្សន៍ទាយ ចំណុច​នៃ​ជោគ​ទ្រព្យ​និង​ជោគ​ភរិយា​របស់​នោះ​គឺមាន​ទីតាំង​តែមួយ​។​ដូចនេះ​ចំពោះ​មនុស្ស​ដែលមាន​ជោគ​ទ្រព្យ​រុងរឿង​ក៏មាន​ជោគ​ភរិយា​រុងរឿង​ដែរ​។​ចំណែក​បុរស​ដែលមាន​ច្រមុះ​ទ្រង់ទ្រាយ​ធំ​(​ចំណុច​ទី​៥)​និង​ទូលាយ​គឺជា​មនុស្ស​ដែលមាន​ជោគ​ទ្រព្យ​រុងរឿង​ប្រាកដ​ជាមាន​ស្រី​ស្នេហ៍​ច្រើន​ចៀស​មិន​ផុត​។​
​ម្យ៉ាងទៀត​សម្រាប់​បុរស​ដែល​អាចមាន​ប្រពន្ធ​ច្រើន​គឺ​ត្រូវ​មើល​ទៅលើ​ជោគ​សំណាង​របស់គេ​តើ​ខ្លាំង​ឬ​ខ្សោយ​។​ចំពោះ​អ្នក​ដែលមាន​ជោ​សំណាង​ខ្លាំងក្លា​គឺ​ពិតជា​អាចមាន​គូស្នេហ៍​ច្រើន​ក្នុងពេល​តែមួយ​។​ផ្ទុយទៅវិញ​ប្រសិនបើ​មានជោគ​សំណាង​ខ្សត់ខ្សោយ​គឺ​បានត្រឹមតែ​យក​មួយ​លែងលះ​មួយ​តែប៉ុណ្ណោះ​។​
**​វិធី​ជួយ​កាត់បន្ថយ​ភាព​ភ្លើតភ្លើន​
 ក្នុងករណី​បើ​លោកអ្នក​ចង់​កាត់បន្ថយ​នូវ​ភាព​ភ្លើតភ្លើន​រវាង​បុរស​និង​ស្ត្រី​គឺ​នៅ​ចំ​ទីតាំង​ផ្កាយ​គ្រោះអាក្រក់​ត្រូវដាក់​តាំង​អំពូល​ភ្លើងពណ៌​ក្រហម​ហើយ​តម​ដាច់ខាត​មិនត្រូវ​ដាក់តាំង​វត្ថុ​ពណ៌​បៃតង​និង​រុក្ខជាតិ​ដាំ​ក្នុង​នៅ​ចំ​ទីតាំង​នេះ ទើប​អាច​កាត់បន្ថយ​បាន​នូវ​ភាព​ភ្លើតភ្លើន​នៃ​ការ​ល្មោភ​តណ្ហា​នេះ​ជោគជ័យ​ទៅរួច​៕