ក្បួន​តម្រា

មាតិកា

មើល​ពី​និស្ស័យ​ការរួម​ភេទ​រប​ស់បុរ​ស​តាមរយះ​ថ្ងៃខែ​កំណើត​

 

តាម​ជំនឿ​នោះ​ថ្ងៃខែ​កំណើត​សុទ្ធ​តែមាន​ឥទ្ធិពល​ដល់​ច​រិ​ក​លក្ខណៈ​របស់​មនុស្ស​យើង​ម្នាក់ៗ​ទាំងអស់​។​ចង់ដឹង​ទេ​ថា​បុរស​ដៃគូ​របស់​អ្នក​ឬ​សូម្បីតែ​អ្នកជា​បុរស​ខ្លួនឯង​កើត​ថ្ងៃខែ​ណា​ហើយ​មាន​ច​រិ​ក​លក្ខណៈ​នៃ​ការ​រួមភេទ​ដូចម្តេច​នោះ​ដោយ​​អាចធ្វើ​ការសង្កេត​ដូចជា​៖
  បុរស​កើត​ថ្ងៃទី​២០​ខែមករា​ដល់​ថ្ងៃទី​១៨​ខែកុម្ភៈ​
  បុរស​កើត​នៅក្នុង​ចន្លោះ​ថ្ងៃខែ​នេះ​ភាគច្រើន​គឺ​ចូល​ចិត្តការ​រួមភេទ​ប្រភេទ​ពុះកញ្ជ្រោល​ខ្លាំងក្លា​ងាយ​ដែល​ដល់​គោលដៅ​ហើយ​គេ​ក៏​តាំង​ក្រោក​ចេញ​ពីលើ​គ្រែ​។​ទោះបីយ៉ាងណា​មនុស្ស​ប្រុស​ក្រុម​នេះ​ចូលចិត្ត​ឲ្យ​ដៃគូ​រួមភេទ​កោតសរសើរ​ពី​សមត្ថភាព​​ផ្លូវភេទ​និង​ភាពប៉ិនប្រសព្វ​របស់ខ្លួន​តែបើ​បង្អាប់​វិញ​គឺ​តែង​អន់ចិត្ត​ឬ​ច្រឡោតខឹង​តែម្តង​។​បើ​ស្ត្រី​ជួប​ដៃគូ​ជីវិត​បែបនេះ​គប្បី​លើកសរសើរ​ដល់​គេ​ពីព្រោះ​ថ្ងៃក្រោយ​គេ​អាច​បញ្ចេញថ្វីដៃ​លើសពីនេះ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទទួលបាន​នូវ​សេចក្តីសុខ​ច្រើន​ពុំខាន​។​
   បុរស​កើត​ថ្ងៃទី​១៩​ខែកុម្ភៈ​ដល់​ថ្ងៃទី​២០​ខែ​មិនា  
  មនុស្ស​ប្រុស​ក្រុម​នេះ​ចូលចិត្ត​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ឬ​មាន​ភាព​រឹងប៉ឹង​ជាមុនសិន​បន្ទាប់មក​ទើប​ចាប់ផ្តើម​មានការ​រួមភេទ​។​ក្នុងការ​រួមភេទ​ដែរ​តាម​ទម្លាប់​របស់គេ​តែង​មិន​ងាយ​បញ្ចប់​ដូច​ភ្លើងចំបើង​នោះឡើយ ដោយ​គេ​ចូលចិត្ត​បំបោ​ស​អង្អែល​​និង​ប្រឡែង​លេង​ទាល់តែ​អស់ចិត្ត​អស់ចង់​ហើយ​ទើប​សឹម​ងើប​ចេញ​។​
​បុរស​កើត​ថ្ងៃទី​២១​ខែ​មិនា​ដល់​ថ្ងៃទី​២០​ខែមេសា​
   បុរស​ដែល​កើត​ក្នុង​ចន្លោះ​ថ្ងៃខែ​នេះ​តែង​ងាយ​ទទួលរង​ការ​អផ្សុក​និង​មិនសូវ​ចេះ​នឿយហត់​នោះទេ​។​ក្រៅពីនេះ​គេ​នៅ​ពូកែ​ក្នុងការ​ស្វែងយល់​ពី​ស្ត្រី​ដៃគូ​ហើយ​តែង​បង្កើត​ក្តីសប្បាយ​រីករាយ​ផង​។​ក្នុងពេល​រួមភេទ​គេ​តែង​ធ្វើ​ឲ្យ​ស្ត្រី​ត្រេកត្រអាល​និង​ពុះ​កញ្ជ្រោល​ខ្លាំង​តែ​យ៉ាងណា​អ្នក​ក៏ត្រូវ​ប្រយ័ត្ន​ដែរ​ពីព្រោះ​មនុស្ស​ក្រុម​នេះ​ពិបាក​ក្នុងការ​ស្វែងយល់​ចិត្ត​បន្តិច​ហើយ​ពេលខ្លះ​ត្រូវ​កម្មក្រាស​ព្រោះតែ​ការមិនយល់​ចិត្ត​គ្នា​នេះ​ទៀតផង​។​
បុរស​កើត​ថ្ងៃទី​២១​ខែមេសា​ដល់​ថ្ងៃទី​២០​ខែឧសភា​
   មនុស្ស​ប្រុស​ដែល​កើត​ក្នុង​ចន្លោះ​ថ្ងៃខែ​នេះ​មានការ​យល់ចិត្ត​ដល់ដៃ​គូ​ពី​បញ្ហា​នៅលើ​គ្រែ​ខ្លាំង​តែម្តង​។​បើ​អ្នក​បាន​គេ​ជា​ដៃគូ​ឬ​ជា​ប្តី​ប្រពន្ធ​នោះ​មិន​ជួប​លំបាក​ទេ​ក្នុងការ​រួមភេទ​ទេ​គឺជា​ទូទៅ​គេ​ចាត់ចែង​ឲ្យ​អ្នក​មិនបាច់​ខ្វល់ចិត្ត​ឡើយ​។​ទោះបីយ៉ាងណា​មនុស្ស​ប្រុស​ក្រុម​នេះ​ពេលខ្លះ​ក៏មាន​អារម្មណ៍​ឆាប់​ប្រែប្រួល​ដែរ​មានន័យថា​គេ​អាច​ឆាប់​ធុញ​អ្នក​ទៅរក​អ្នកថ្មី​ឆាប់រហ័ស​ផង​។​
បុរស​កើត​ថ្ងៃទី​២១​ខែឧសភា​ដល់​ថ្ងៃទី​២១​ខែមិថុនា
 បើ​មនុស្ស​ស្រី​ណា​បាន​បុរស​ក្រុម​នេះ​ជា​គូគាប់​ពិតជា​ជួប​បញ្ហា​កម្មក្រាស​បន្តិច​ពីព្រោះ​គេ​ចូលចិត្ត​ទាមទារ​ហើយ​ចូលចិត្ត​លោភលន់​ខ្លាំងណាស់​។​គេ​ចូលចិត្ត​អណ្តែតអណ្តូង​ហើយ​មាន​កម្លាំង​ខ្លាំងក្លា​ក្នុងការ​រួមភេទ​ជាមួយ​គេ​។​ទោះបីយ៉ាងណា​ក្តី​មនុស្ស​ប្រុស​ក្រុម​នេះ​បែរជា​ល្ងង់​សព្វជាតិ​ក្នុងការ​ច្នៃប្រឌិត​ចំពោះ​វិធីសាស្ត្រ​ប្លែកៗ​ក្នុងការ​រួមភេទ​ទៅវិញ​ទេ​។​ក្បាច់​របស់គេ​ច្រើន​ប្រើតែ​បុរាណ​ហើយ​ក្បាច់​ទាំងនេះ​តែង​ពេញនិយម​ចំពោះ​គេ​មិនចេះ​នឿយណាយ​ឡើយ​។​
បុរស​កើត​ថ្ងៃទី​២២​មិថុនា​ដល់​ថ្ងៃទី​២២​កក្កដា​
  បុរស​ក្នុង​ក្រុម​នេះ​ច្រើន​តែមាន​អារម្មណ៍​អៀន​ហើយ​ក៏មាន​អារម្មណ៍​ចង់​ផ្លូវភេទ​ច្រើន​ដែរ​។​គេ​នឹងមិន​ហ៊ាន​ហើបមាត់​បើកចំហ​ក​ប្រាប់​ពីអ្វី​ដែល​គេ​ត្រូវការ​ហើយ​ទាល់តែ​គេ​ទុកចិត្ត​ដៃគូ​ខ្លាំងណាស់​ទើប​អាច​ដាច់ចិត្ត​ប្រាប់​ទៅរួច​។​
​បុរស​កើត​ថ្ងៃទី​២៣​ខែកក្កដា​ដល់​ថ្ងៃទី​២២​ខែសីហា​
   បុរស​ដែល​កើត​ក្នុង​ចន្លោះ​ថ្ងៃខែ​នេះ​តែងមាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ខ្ពស់​គួរសម​ពី​រឿង​បញ្ហា​នៅលើ​គ្រែ​។​គេ​តែង​ចាប់អារម្មណ៍​តាំងតែ​ពី​រឿង​រាវ​បន្តិចបន្តួច​រហូតដល់​រឿង​រាវ​ធំៗ​ដែល​ធ្វើយ៉ាងណា​ឱ្យ​អ្នក​ពេញចិត្ត​ពេញ​ថ្លើម​ដល់​ការរួម​ភេទ​ជា​មួយ​គេ​។​បើ​ស្ត្រី​បាន​បុរស​ក្នុង​ក្រុម​នេះ​ជា​គូគាប់​ពិតជា​មិន​ជួប​ការលំបាក​ផ្លូវចិត្ត​ពី​ការរួម​ភេទ​ទេ​គឺ​គេ​តែង​គិតពី​អ្នក​ច្រើនជាង​ខ្លួនគេ​ទៅទៀត​។​
​បុរស​កើត​ថ្ងៃទី​២៣​សីហា​ដល់​ថ្ងៃទី​២២​ក​ញ្ញ​
   បុរស​ដែល​ស្ថិតនៅក្នុង​ក្រុម​នេះ​តែងមាន​ចំណង់​ផ្លូវភេទ​ខ្ពស់​ហើយ​គេ​តែង​ស្វែងរក​ការរួម​ភេទ​ញឹកញាប់​ផង​។​គេ​តែង​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​រួមភេទ​គ្រប់ពេល​ប៉ុ​ន្តេ​បើ​ដៃគូ​ម្ខាង​ទៀត​មិន​អាចបំពេញ​បំណង​បាន​នោះ គឺ​តែង​កើត​មានរឿង​រាវ​ចម្រូងចម្រាស​ណាមួយ​មិន​ខាន​។​
បុរស​កើត​ថ្ងៃទី​២៣​ខែកញ្ញា​ដល់​ថ្ងៃទី​២០​តុលា​
  បុរស​ក្រុម​នេះ​បើ​សង្កេតមើល​ពី​ក្រៅ​ទៅ​ធម្មតា​ទេ​តែបើ​គេ​ចង់​រួមភេទ​ម្តងៗ​ថាមពល​មិន​អន់​ទេ​គឺ​ខ្លាំងក្លា​ណាស់​។​គេ​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ជំរុញ​ឱ្យ​ការ​ពុះកញ្ជ្រោល​ឡើងដល់​កម្រិត​ហើយ​ពេល​កំពុង​រួមភេទ​ទៀតសោត​គេ​នឹង​បញ្ចេញ​គ្រប់​ក្បាច់​ដើម្បី​បាន​អស់ចិត្ត​អស់ចង់​តាម​អារម្មណ៍​របស់គេ​ត្រូវការ​។​ស្ត្រី​ដៃគូ​ល្មមៗ​ដែល​មិនសូវ​ចូលចិត្ត​លើ​បញ្ហា​នេះ​ក៏​ជួប​បញ្ហា​ពិបាក​ទ្រាំ​ដែរ​។​
បុរស​កើត​ថ្ងៃទី​២១​ខែតុលា​ដល់​ថ្ងៃទី​២១​ខែវិច្ឆិកា
   បុរស​កើត​នៅក្នុង​ចន្លោះ​ថ្ងៃខែ​នេះ​មានការ​ពូកែ​អត់ទ្រាំ​ខាង​ការ​ទប់​អារម្មណ៍​ផ្លូវភេទ​ហើយ​បញ្ហា​ការរួម​ភេទ​គេ​ក៏​ពុំ​សូវ​ចាប់អារម្មណ៍​យកចិត្តទុកដាក់​នោះដែរ​។​បុរស​ក្រុម​នេះ​បើទោះបី​មិន​ចូលចិត្ត​រឿង​រួមភេទ​ក៏ពិតមែន​ក្តី​តែ​គេ​ក៏​ចង់​ស្វែងយល់​ពី​ការរួម​ភេទ​ដើម្បី​ឲ្យ​ការ​រួមភេទ​របស់គេ​ប្រព្រឹត្តិ​ទៅ​ល្អ​ផង​។​
បុរស​កើត​ថ្ងៃ​២២​វិច្ឆិកា​ដល់​ថ្ងៃទី​២១​ខែធ្នូ​
  បុរស​ក្នុង​ក្រុម​នេះ​តែងមាន​ចំណង់់​ផ្លូវភេទ​គ្រប់ពេលវេលា​ហើយ​តែង​សម្លឹង​រក​ដៃគូ​ជានិច្ច​។​នៅពេល​រួមភេទ​បើកឆាក​ម្តងៗ​គ្រាន់តែ​ទទួលរង​បំ​បោស​អង្អែល​បន្តិច​កម្តៅ​ក្នុង​ខ្លួន​របស់គេ​នឹង​ឡើង​ពុះកញ្ជ្រោល​ហើយ​គេ​នឹង​ពន្លះ​វា​អស់ដៃ​តែម្តង​។​
បុរស​កើត​ថ្ងៃ​២២​ខែធ្នូ​ដល់​ថ្ងៃទី​១៩​ខែមករា​
  បុរស​ដែល​កើត​នៅក្នុង​ចន្លោះ​ថ្ងៃខែ​នេះ​តែងមាន​ភាពល្អ​ជាងគេ​ពី​បញ្ហា​នៅលើ​គ្រែ​ដោយសារ​គេ​មាន​ភាពប៉ិនប្រសព្វ​ទៅលើ​ទំនាក់ទំនង​ស្នេហា​និង​មានគំនិត​ស្វែងយល់​ចិត្ត​ដល់ដៃ​គូ​ល្អ​។​ក្នុងការ​រួមភេទ​ក៏​ដូច្នេះ​ដែរ​គេ​តែង​ផ្តល់នូវ​ការយកចិត្តទុកដាក់ ចេះ​ថ្នាក់ថ្នម​ហើយ​ចំណុច​ដែល​ល្អ​មែនទែន​របស់គេ​នោះ​គឺមាន​ភាពស្មោះត្រង់​ដែល​ស្ត្រី​ត្រូវការ​វា​ធំ​បំផុត​៕