រូបគំនូរបញ្ជាក់ពីឧបនិស្ស័យរបស់មនុស្ស

*
រូបភាពផ្កាឈើ ឬដើមឈើ :
លោកអ្នកជាមនុស្សចូលចិត្តកម្សាន្តតាមធម្មជាតិ ។
ជាមនុស្សមានភាពល្អិតល្អន់តែប្រកបទៅដោយភាពរ៉ូម៉េទិច
ជាពិសេសពូកែខាងមានគំនិតផ្តួចផ្តើមថ្មីៗ មិនចេះរីងខ
។
ចំណែកក្នុងរឿងសេ្នហាវិញ
អ្នកប្រៀបដូចជាម្ចាស់ក្សត្រី
ដែលសម្លឹងមើលរឿងសេ្នហាទុកជារឿងមួយល្អវិសេសវិសាល
មានភាពស្មោះត្រង់ហើយស្រលាញ់ហើយមិនងាយប្រួលប្រែ
។
* រូបភាពបែបគ្រឿងតន្រី្ត :
ជាមនុស្សចូលចិត្តរឿងសប្បាយរីករាយជាពិសេសទៅលើការងារបែបតារាបង្ហាញ
ម៉ូដ ឬតារាភាពយន្ត ។ ភាគច្រើនមនុស្ស
ចូលចិត្តរូបភាពតន្ត្រីច្រើនស្វែងរកក្តីសប្បាយនៅតាមទីកន្លែងផ្េសងៗ
ក្នុងពេលរាត្រី ។ ជាមនុស្សសំបូរដោយចិន្តានាការមិនចេះរីងខ
ហើយថែមទាំងចូលចិត្តសម្ងំស្តាប់ភ្លេងនៅក្នុងបន្ទប់តែម្នាក់ឯងមាន
សេចក្តីសុខទៅតាមអារម្មណ៍ជាអ្នកដឹកនាំ ។ ក៏ប៉ុន្តែគួរសោកស្តាយ
ព្រោះលោកអ្នកជាមនុស្សទន់ជ្រាយដោយសារមានឧបនិស្ស័យជាសិល្បករនោះឯង
។
* ចូលចិត្តរូបភាពក្មេងៗ
:
លោកអ្នកជាមនុស្សសម្លឹងមើលពិភពលោកក្នុងផ្លូវល្អ
ប្រៀបដូចជាកុមារតូចៗក្រាញ់មិនព្រមចម្រើនវ័យធំធាត់ ។
ជាមនុស្សគិតគូរច្រើន
តែមិនចូលចិត្តរស់នៅក្រោមអំណាចច្បាប់ណាមួយប៉ុន្មានដែរ ។
ក៏ប៉ុន្តែទោះយ៉ាងណាក្តីក៏ត្រូវបង្ខំចិត្តទទួលយក
ព្រោះតែចលចិត្តរក្សាចរិតខ្លួននៅក្មេងរហូតនោះឯង
។
ទោះបីយ៉ាងណាក្តីសូមឲ្យប្រយ័ត្នប្រយែងកុំសូវលង់ជឿអ្នក
ដទៃលឿនពេក ជាពិសេសការប្រើប្រាស់អារម្មណ៍របស់ខ្លួនឯង
ព្រោះពេលខ្លះលោកអ្នកច្រើនប្រកាន់តកគតិអាត្មានិយមហួសហេតុផងដែរ ។
ជាការពិតមិនមែនមានតែចំណុចអាក្រក់នោះទេ
ព្រោះនៅមានចំណុចល្អៗខ្លះដែរនោះគឺ
លោកអ្នកមានវិធីឈ្លាសវៃចេះស្អំចិត្តអ្នកធំឲ្យអាណិតសន្តោសខ្លួន
មានប្រាក់ចាយមិនសូវសល់ ពីហោប៉ៅផងដែរ
។
* រូបភាពខ្មោចតែគួរឲ្យស្រលាញ់
:
ជាមនុស្សមានចំណង់ចិត្តចង់ដឹងចង់ឮចង់ស្គាល់អ្វីៗ
គ្រប់បែបយ៉ាង ព្រមទាំងហ៊ានពិសោធរកការពិតទៀតផង ។ ភាគ
ច្រើនមានចំណូលចិត្តទៅលើរឿងអាថ៌កំបាំងដែលមិនអាចពិសោធបាន
ហើយក៏ចូលចិត្តធ្វើអ្វីៗប្លែកៗដែលពិបាកនឹងយល់បានទៀត ផង
។
ពេលខ្លះលោកអ្នកអាចស្វះស្វែងរកវត្ថុបែបមន្តអាគមអូមអាម
មកគ្រប់គ្រង ចូលចិត្តសម្តែងគំនិតយល់ឃើញបែបខ្វែង
គំនិតគ្នាបន្តិចបន្តួច ។ ក៏ប៉ុន្តែចំណុចដែរមិនសូវល្អនោះគឺ
ជាមនុស្សមានចរិតចូលចិត្តបោកប្រាស់អ្នកដទៃឲ្យភ័យភ្ញាក់ផ្អើល
ជាពិសេស ដៃគូជីវិតរបស់ក៏ជាមនុស្សចូលចិត្តបោកមិនអន់ប៉ុន្មានដែរ ។
*
រូបភាពបែបភ្ញាក់ផ្អើលតែគួរឲ្យស្រលាញ់
:
ជាប្រភេទមនុស្សចូលចិត្តគិតស្រមើស្រមៃទុកក្នុងចិត្ត
តែមានចរិតខូចខិលបន្តិច ។ ជាងនោះទៅទៀតក៏ជាមនុស្សអារម្មណ៍
ផ្លូវភេទច្រើនទៀតផង ។
ទន្ទឹមគ្នានោះដែរក៏ចូលចិត្តមានសេរីភាពមិនចូលចិត្តឲ្យនរណាមកចង
រឹតរូបគេឲ្យស្ថិតនៅក្រោមសំណាញ់ ច្បាប់របស់សង្គមទៀតផង ។
ជាពិសេសមិនចូលចិត្តរឿងដដែលៗ
ព្រោះមនុស្សនេះឆាប់មានអារម្មណ៍ធុញថប់បំផុត
។
ក៏ប៉ុន្តែជាសំណាងល្អ
ព្រោះលោកអ្នកជាមនុស្សសម្លឹងមើលពិភពលោកក្នុងផ្លូវល្អ
មើលរឿងស្នេហាក្នុងរូបភាពមួយស្រស់
បំព្រងសប្បាយរីករាយមិនសូវមានភាពពិតប្រាកដជាមួយខ្សែជីវិតប៉ុន្មាន
ដែរ ។ ជាមនុស្សចេះលាក់លៀមទើបបណ្តាលមិត្តភ័ក្តិភាគ
ច្រើនផ្តល់ការទុកចិត្តច្រើនបំផុតមកលើមនុស្សនេះ ៕