ពណ៌លាបក្រចកបង្ហាញពីចរិតលក្ខណៈ

បច្ចុប្បន្ននេះលាបថ្នាំក្រចកបានក្លាយទៅជាចំណែកមួយដ៏សំខាន់
ក្នុងការជួយលើកកម្រិតសោភ័ណភាពម្រាមដៃរបស់ ស្ត្រី ។
ព្រោះហាងកែសម្ផស្សលេចវត្តមានស្អេកស្កះស្ទើរតែគ្រប់ទីកន្លែង
សូម្បីតែក្នុងហាងតូចតាចក៏មានកូនតុទទួលបម្រើសេវានេះផងដែរ ។
ក្រៅពីរឿងសោភ័ណភាពហើយនោះពណ៌ថ្នាំក្រចក
ដែលអ្នកជ្រើសរើសលាបក៏បង្ហាញពីអត្តចរិតបានផងដែរ ។
ប្រសិនបើអ្នកចង់ជ្រាបច្បាស់ថា
ពណ៌ដែលអ្នកជ្រើសរើសទុកជាទីសំណព្វចិត្តមានអត្ថន័យបែបណានោះសូម
អាន ការទស្សន៍ទាយដូចខាងក្រោមនេះ
ពណ៌ស៊ីជម្ពូ
អាចបង្ហាញថា ជាស្ត្រីមានសមត្ថភាពពូកែមានការតាំងចិត្ត
ម៉ឺងម៉ាត់ល្អ មានភាពព្យាយាមនិងអត់ធន់ យ៉ាងប្រសើរ ។
ជាមនុស្សដែលមានបំណងផ្តោតធ្វើអ្វី
ដោយតែងតែព្យាយាមធ្វើវារហូតដល់ចប់ចុងចប់ដើម ទោះបីជាត្រូវ
ពុះពារឧបសគ្គយ៉ាងណាក៏ដោយចុះ មនុស្សនេះមិនចេះរាថយ សូម្បីមួយជំហាន ។
ជាមនុស្សមានចិត្តមេត្តាសន្តោសប្រណី
ចិត្តល្អចេះជួយសង្គ្រោះមនុស្សដូចគ្នាទើបក្លាយទៅជាមនុស្ស
សំណព្វចិត្តក្នុងចំណោមមិត្តភ័ក្តិ ។ ក៏ប៉ុន្តែតោងចាំទុកថាចិត្តល្អ
របស់អ្នកប្រយ័ត្ននាំទុក្ខមកឱ្យខ្លួនឯងវិញនៅថ្ងៃក្រោយ ។
ពណ៌ក្រហម
ជាសុភាពស្ត្រីមានអារម្មណ៍រីករាយស្រស់ថ្លាមិនចេះស្គាល់
អ្វីដែលហៅថា កើតទុក្ខនិងហ៊ានធ្វើអ្វីដែល អូសទាញ ។
លក្ខណៈពិសេសរបស់ស្ត្រីរូបនេះ
គឺហ៊ានស៊ីហ៊ានសងដែលភាគច្រើនគេចាត់ទុកថា
ជាស្ត្រីមានអារម្មណ៍ផ្លូវភេទខ្ពស់ ។
ជាមនុស្សមិនចេះនៅស្ងៀមមួយកន្លែងនិងចិត្តល្អចេះជួយសង្គ្រោះអ្នក
ជិតខាងព្រោះជាមនុស្សមានទឹកចិត្ត ។
ក៏ប៉ុន្តែចំណុចដែលមិនសូវល្អនោះ
គឺភាគច្រើនៗធ្វើអ្វីៗទៅតាមទំនើងចិត្តដែលខ្លួនឯងនឹកចង់ ។
តែសម្រាប់រឿង ស្នេហាវិញេបីដាក់ចិត្តស្រលាញ់នរណា
ហើយរមែងស្មោះអស់ពីដួងចិត្ត ។
ពណ៌ផ្ទៃមេឃ
ជាសុភាពស្ត្រីមានចិត្តទន់ភ្លន់មានការស្រមើស្រមៃជ្រាលជ្រៅហើយក៏ជា
មនុស្សរ៉ូមេនទិកម្នាក់មិនអន់ ប៉ុន្មានដែរ ។
ក៏ប៉ុន្តែចំណុចអាក្រក់របស់ស្ត្រីម្នាក់នេះ
គឺមិនសូវមានទំនុកចិត្តចំពោះខ្លួនឯង
ព្រោះធ្វើអ្វីមួយរមែងយឺតយ៉ាវនិង ស្ទាក់ស្ទើរជាពិសេសរឿងសម្រេចចិត្ត
។
ជាមនុស្សសម្បូរមិត្តភ័ក្តិច្រើនហើយក្រែងចិត្តអ្នកដទៃ
សូម្បីតែរឿងកំប៉ិកកំប៉ុកក៏មិនហ៊ានសម្រេចចិត្តភ្លាមៗដែរ ។
ពណ៌ស្វាយ អាចពោលបានយ៉ាងរហ័សថា ជាសុភាពស្ត្រីម្នាក់មានអារម្មណ៍ស្រាលជាងសំឡីប៉ះខ្យល់បន្តិចនឹង ប៉ើងភ្លាមមួយរំពេច ។
ក៏ប៉ុន្តែលក្ខណៈពិសេសរបស់នាង
គឺជាមនុស្សសម្បូរទៅដោយមន្តស្នេហ៍។
ក្រៅពីនោះក៏ជាស្ត្រីមានភាពម៉ឺងម៉ាត់
និងការជឿជាក់លើខ្លួនឯងខ្ពស់បំផុតទៀតផង ។
ទោះបីជាមនុស្សមានចរិតឆេវឆាវបន្តិចមែនតែក៏មានអំណោយពីធម្មជាតិ
ខ្លះគួរឱ្យទាក់ទាញផងដែរ ។
បើនិយាយពីរឿងស្នេហា
គឺសម្បូរទៅដោយបុរសតាមសុំស្នេហាមិនដាច់
ហើយធ្វើឱ្យស្ត្រីខ្លះក្របួចមាត់លួច ច្រណែនទៀតផង ។
ពណ៌ទឹកក្រូច
សូមសរសើរព្រោះនារីដែលមានភាពទទួលខុសត្រូវខ្ពស់ប្រសិនបើនាង
ហាមាត់ទទួលយកអ្វីមួយ ហើយនោះស្ត្រីម្នាក់នេះរមែងធ្វើឱ្យដល់
ទីបំផុត ។ ជាមនុស្សមានគោលដៅច្បាស់លាស់នៅក្នុងឆាកជីវិត
ហើយក៏ជាអ្នកតស៊ូ ក្រាញននៀលជាមួយឆាកជីវិតយ៉ាងស្វិតស្វាញទៀតផង ។
តែគួរឱ្យសោកស្តាយព្រោះពេលខ្លះនាងឆាប់ជឿពាក្យសម្តីអ្នកដទៃពេក
នេះក៏អាចជាចំណុចមិនល្អមួយដែរ
ដែលគួរពិចារណាឱ្យបានម៉ត់ចត់បន្តិច
ហើយបើដាក់ចិត្តជឿទៅលើនរណាម្នាក់ហើយនោះ
រមែងជឿបាក់ចិត្តដកមិនរួចនោះឡើយ ។
ពណ៌លឿង
ភាគច្រើនសុភាពនារីម្នាក់នេះជាមនុស្សត្រចៀកស
ប្រសិនបើនរណាមានបំណងចង់បោកប្រាស់ នាងនោះគឺងាយដូចគេបកចេក ។
ក៏ប៉ុន្តែនាងមនុស្សមានចិត្តម៉ឺងម៉ាត់ហ៊ានប្រឈមមុខជាមួយបញ្ហាដែល
ចូលមក ព្រោះ
មានអំណោយពីធម្មជាតិនូវភាពជាមេដឹកនាំនៅក្នុងខ្លួននិងភាពមានភាព
រ៉ូមេនទិកទៀតផង ។