ស្គាល់ចិត្តតាមរយៈការទទួលទានតែខ្មៅ តែ ចិនស៊ៀន តែម្លិះ

បច្ចុប្បន្ននៃការទទួលទានទឹកតែកំពុងតែទទួលបាន ការពេញនិយមបំផុត ដោយគេបានតុបតែងកែច្នៃរសជាតិ ចេញជាច្រើនប្រភេទ មានទាំងតែប្រភេទភេសជ្ជៈ និងតែជា គ្រឿងសំអាងស្ទើរតែផលិតចេញពីរុក្ខជាតិតែទាំងអស់ធ្វើឱ្យ អ្នកនិយមចូលចិត្តទទួល ទានភេសជ្ជៈតែមានជម្រើសកាន់តែច្រើនឡើង ។ ទោះបីយ៉ាងណាក៏ដោយភាពចំណូលភេសជ្ជៈ តែមួយប្រភេទៗអាចទស្សន៍ទាយពីលក្ខណៈឧបនិស្ស័យរបស់ មនុស្សម្នាក់ៗបាន ។
តែខ្មៅ សម្រាប់អ្នកមានចំណូលចិត្តលើតែពណ៌ខ្មៅ យើងអាច ទស្សន៍ទាយបានថា ជាមនុស្សសម្បូរមន្តស្នេហ៍ ហើយថែមទាំង រ៉ូមែនទិកទៀតផង ។ ជាមនុស្សមានភាពល្អិតល្អន់ ម៉ត់ចត់ ទន់ភ្លន់ ថែមទាំងចូលចិត្តអត់ឱនជួយសង្គ្រោះអ្នកនៅជុំវិញកាយ ផងដែរ ។ គេមានទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងសង្គម ការងារចេះទទួលខុស ត្រូវថែមទាំងល្អិតល្អន់មិនធូររលុងទៀតផង ។ ជាមនុស្សមានចិត្តធ្ងន់មិនឆេវឆាវយល់ពីចិត្តអ្នក នៅជុំវិញកាយ ពូកែសម្របសម្រួលខ្លួននិងរក្សាភាពស្ងៀមស្ងាត់បានយ៉ាងហ្នឹងន៎ ។ ជាមនុស្សស្រឡាញ់ភាពស្អាត ចូលចិត្តធ្វើខ្លួនឯងឱ្យមានភាពលេចធ្លោមិនដាច់ ។ ក៏ប៉ុន្តែប្រសិនបើគេចង់ធ្វើអ្វីមួយហើយនោះពុំមាននរណាអាចមករារាំងបានឡើយ ។ គេមិនចូលចិត្តបង្កជម្លោះតែច្រើនកើតមានភាពរារែកនៅពេលត្រូវសម្រេចចិត្តក្នុងរឿងអ្វីមួយ ។ ជាមនុស្សមានចិត្តកំណាញ់ទ្រឹស្តិស្មូរ តែមានមនុស្សជាច្រើននាក់ចូលចិត្តទំនាក់ទំនងជាមួយគេប្រៀបដូចជាមានមន្តស្នេហ៍ពីធម្មជាតិ ។ មនុស្សនេះស្រឡាញ់សេរីភាព ស្អប់ការមើលងាយមើលថោក ហើយជាធម្មតាគេចូលចិត្តរស់នៅក្នុងពិភព លោកផ្ទាល់ខ្លួនមួយដែលពុំមានមនុស្សលូកដៃជ្រៀតជ្រែក ។ ចំណុចល្អរបស់គេ គឺ មានទឹកចិត្តសន្តោសប្រណីមេត្តាមនុស្សដែលទន់ខ្សោយជាងខ្លួន ។ សម្រាប់រឿងស្នេហាវិញមនុស្សនេះខូចខិលបែបស្ងាត់ៗបំផុត។
តែចិនស៊ៀន សម្រាប់អ្នកនិយមទទួលតែចិនស៊ៀនវិញ យើងអាចមើលដឹងថា គេចូលចិត្តសប្បាយរីករាយ ចេះអត់ឱន អធ្យាស្រ័យបានល្អ មានស្ទីលនិងមានទឹកចិត្តមិនចេះមើលបំណាំទៀតផង ។ មនុស្សដែលគេចូលចិត្តសេពគប់រក គឺមនុស្សដែលមានចិត្តក្លាហាន មានចិត្តទូលាយចេះជួយគ្នាទៅ វិញទៅមកធ្វើជាមិត្តភក្តិ ។ ជាមនុស្សដែលសម្បូរអ្នកសេពគប់រក ក៏ប៉ុន្តែពេលខ្លះគេបែរជាទន់ជ្រាយលង់ជឿលើមនុស្ស ងាយជ្រុលពេក ។ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តី សុខមកដាក់ខ្លួនគ្រប់ពេលវេលា ក៏ប៉ុន្តែពេលខ្លះក៏អាចកើតមានឱកាសខ្វែងគំនិត និងខ្លួនឯងខ្លះៗផងដែរ ។ គេមិនចូល ចិត្តដើរទាន់សម័យនិយមអាចពោលបានថា ប្រកាន់គំនិត បុរណជ្រុលបន្តិចក៏ថាបាន។ មនុស្សនេះគេចូលចិត្តធ្វើអ្វីៗដែល ជារឿងសំខាន់ទៅតាមទំនើងចិត្តដែលគេនឹកឃើញតែប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលគេធ្វើទៅហើយនោះ គេរមែងមានភាពទទួលខុស ត្រូវខ្ពស់បំផុត ។
ពិតមែនរូបភាពខាងក្រៅរបស់គេមើលទៅឃើញមានភាពហាក់ដូចរឹងមាំបន្តិចក្តី តែធាតុពិតនៅខាងក្នុងវិញ ហាក់ដូចជាទន់ជ្រាយងាយស្រួលអូសទាញបាន ។ នៅពេល ខ្លះគេអាចបាត់បង់ភាពទទួលខុសត្រូវ ឬក៏ភាពម៉ត់ចត់ដែលនៅ ក្នុងរឿងខ្លះៗគេបែរជាមិនចុះចាញ់មនុស្សងាយៗទៀតផង ។ គេងាយឆាប់កើតមានអារម្មណ៍ធុញថប់ មានចិត្តអន្ទះសាតែបើសិនត្រូវចិត្តវិញទៅដល់ណាក៏ដល់ដែរជាពិសេសរឿង ស្រីៗតែម្តង។
តែម្លិះ មានក្លិនក្រអូបត្រជាក់ ក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ អ្នកដែលនិយមទទួលទានតែម្លិះនេះអាចបង្ហាញឱ្យឃើញថា ជាអ្នកស្រឡាញ់ភាពស្រស់ស្អាតមានភាពរ៉ូមេនទិក ចិត្តល្អ និងចរិតទន់ភ្លន់សុភាពរាបសា ។ ជាមនុស្សសម្លឹងមើលពិភពលោកក្នុងផ្លូវល្អគួរឱ្យស្រឡាញ់រាប់អាន ។ មនុស្សនេះពូកែគិត ពូកែស្រមើស្រមៃ ចូលចិត្តជួបជុំមិត្តភក្តិសំណេះសំណាលនិង មានស្នេហ៍ទាក់ទាញគួរឱ្យស្រឡាញ់ទៀតផង ។ មនុស្សនេះ ចូលចិត្តរឿងសុវត្ថិភាពត្រូវការស្ថិរភាពជីវិតដែលគង់រង្ស ហើយព្រមទទួលយករបត់របស់សង្គម ។ តែក៏នៅមានចំណុច មិនល្អខ្លះៗដូចជាពុំមានចំណូលចិត្តរួមសង្គមជាមួយក្រុមមនុស្សដទៃផងដែរ ។
ចំពោះរឿងស្នេហាវិញគេបំពេញបំណងឱ្យមនុស្សជាទីស្រឡាញ់របស់គេធ្វើអ្វីៗទៅតាមទំនើងចិត្តគ្រប់ពេលវេលា ក្នុងគោលបំណងឱ្យកើតមានសេចក្តីសុខមានអារម្មណ៍ស្រស់ស្រាយមិនដដែលៗពេកនោះទេ ។