ទំនាយឆ្នាំកំណើត

ឆ្នាំជូត ពង្សទេព្តាប្រុស ធាតុទឹក (១៩០០, ១៩១២, ១៩២៤, ១៩៣៦, ១៩៤៨, ១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨)
នឹងមានផ្សាយជួនទស្សនាក្នុងពេលឆាប់ៗនេះ ។ សូមអរគុណ ។
ឆ្នាំជូត ពង្សទេព្តាប្រុស ធាតុទឹក (១៩០០, ១៩១២, ១៩២៤, ១៩៣៦, ១៩៤៨, ១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨)
ឆ្នាំជូត ពង្សទេព្តាប្រុស ធាតុទឹក (១៩០០, ១៩១២, ១៩២៤, ១៩៣៦, ១៩៤៨, ១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨)
បុគ្គលណាកើតឆ្នាំជូត ឬ ឆ្នាំមមែ ជាមនុស្សទោសៈចរិកមាត់រប៉ិញរបុញ រអ៊ូរទាំ ពូកែខាងជេរ ប្រើបរិវារមិនបានយូរ ចិត្តសទ្ធាខាងកុសល មានសេចក្តីករុណាដល់បុគ្គលដទៃ ពេលណាចិត្តល្អក៏ល្អណាស់ បើលោតែខឹងជេរស្តីគេគ្មានញញើត បើគិតចងអាឃាដអ្នកណាមិនបានសំរេច មិនចេះសាបរលាបឡើយ ។ ច្រើនព្យាបាទមនុស្សដែលស្រដីជាន់ខ្លួន បើមានស័ក្តិយសខ្ពស់បន្តិចផង មិនងាយគោរពអ្នកដទៃទេ ។ មាន សតិបញ្ញាល្មមចិញ្ចឹមខ្លួនបាន ។ ធ្វើការយកអាសាចៅហ្វាយនាយៗច្រើនមានមេត្តា ។ កាលនៅតូច ច្រើន ព្រាត់ប្រាសមាតាបិតាថ្ងៃក្រោយទើបបានល្អ ។ ឆ្នាំជូតអាយុ ២១ និង ២៥ឆ្នាំ នឹងមានជោគវាសនាល្អនឹងមាន គូ បានលាភយសស័ក្តិ ល្មមទីពឹងបាន ។ គិតការអ្វីឈ្លាសវៃល្អ ។ ដល់ចុងឆ្នាំ ២៥-២៦-២៧-២៨-៣១ នឹង មានជំងឺឈឺ ហើយត្រូវឃ្លតចាកលំនៅ ពុំនេះសោត នឹងត្រូវខូចបង់វត្ថុជាទីស្រឡាញ់ ឬមានកើតក្ដីក្ដាំង ឬមាន ទុក្ខក្ដៅក្រហាយ , ព្រោះបុត្រភរិយា អាយុរវាង៤៤ដល់៤៩ឆ្នាំ នឹងបាននាយចៅហ្វាយប្រោសប្រាណ បានលាភច្រើន ពុំនោះសោត នឹងបានទទួលកិត្តិស័ព្ទ ។ អាយុ ៥០-៥១ឆ្នាំ កើតឈឺចាប់ ក្តេរិ៍ឈ្មោះអន់ថយ ដល់ចាស់ ទើបបានសេចក្ដីសុខ ។
ឆ្នាំជូត - ឆ្នាំមមែ ពីរនេះ លោកថា ច្រើនមានរោគក្នុងមាត់ដូចជាឈឺអណ្ដាត ធ្មេញ ។ ជាមនុស្ស មាត់អាក្រក់ បើកំចាត់ទោសខាងមាត់បាន នឹងទៅជាមនុស្សល្អ មានគេគោរពរាប់អានច្រើន ។
ឆ្នាំជូត ពង្សទេព្តាប្រុស ធាតុទឹក (១៩០០, ១៩១២, ១៩២៤, ១៩៣៦, ១៩៤៨, ១៩៦០, ១៩៧២, ១៩៨៤, ១៩៩៦, ២០០៨)
នឹងមានផ្សាយជួនទស្សនាក្នុងពេលឆាប់ៗនេះ ។ សូមអរគុណ ។