ហោរាសាស្រ្ត ហុងស៊ុយ ជំនឿផ្សេងៗ | CEN

ទំនាយឆ្នាំកំណើត

ឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង

ឆ្នាំ​មមី (​សេះ​) ពង្ស​ទេវតា​ស្រី ត្រូវ​កាល​ព្រះ​ច័ន្ទ​កុមារ​ដែល​ព្រាហ្មណ៍​យក​ទៅ​បូជាយញ្ញ បាន​ ​ទេវតា​មកជួយ ។​

ឆ្នាំ​មមី កាល​នៅ​តូច មាតាបិតា​ស្រឡាញ់​ណាស់ អាយុ​បាន ២១ ដល់ ២៥ ត្រូវ​ចាកចេញ​ពី​ទី​លំ​ ​នៅ អាយុ​បាន ៣១ ឆ្នាំ មាន​គ្រោះ​ម្ដង ៦៣ ឆ្នាំ​ម្ដង ។​

​កើត​ថ្ងៃ​សៅរ៍ ជា​មាត់ មាត់​នោះ​ចរចា​ផ្ដេសផ្ដាស់ តែ​គំនិត​ប្រកាន់​ថា​ត្រូវ ។ ព្រះ​ច័ន្ទ ជា​ចិត្ត ចិត្ត​ ​នោះ​ច្រើន​តែ​វាយឫក​ខ្ពស់ ចង់​តែ​ធ្វើការ​ធំដុំ ។ ព្រហស្បតិ៍​ជា​អា​សន៍ និង​ជា​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន ។ ព្រះ​ ​អាទិត្យ និង​ព្រះ​អង្គារ ជា​ដៃ ធ្វើ​ការងារ​មិន​សូវ​ល្អ ។ ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ជើង មិនសូវ​ដើរ​ឆ្ងាយ​ពី​ទី​លំ​ ​នៅ​ទេ ។​

ឆ្នាំមមី អ្នកមានកំណើតក្នុង៖
ខែ ៥ _ ៦ _ ៧
អស្វ​រាជ (​ស្ដេច​សេះ​) ធាតុភ្លើង​អគ្គីសនី មាន​បញ្ញា​ច្រើន ចិត្តបុណ្យ ។​
ខែ ៨ _៩ _ ១០
​សេះ​ទ័លច្រក ធាតុភ្លើង​គុប ច្រើន​តែ​ចិត្ត អ្នកលេង ខុស​ព្រោះ​តែ​មាត់ ។​
ខែ ១១ _ ១២_ ១
​សេះ​មនុស្ស​ចិញ្ចឹម ធាតុភ្លើង​ក្នុង​ថ្ម នឹង​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង ។​
ខែ ២ _ ៣ _ ៤
​សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី ។​
   
ឆ្នាំមមី អ្នកមានកំណើតក្នុង៖
ថ្ងៃអាទិត្យ
សេះ​សន្ធ​ព មាន​តេជានុភាព​ច្រើន ។​
ថ្ងៃច័ន្ទ
​សេះ​ទេវតា​ចិញ្ចឹម មានបុណ្យ​វាសនា​ល្អ ។​
ថ្ងៃអង្គារ
​សេះ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ នឹង​មាន​ទ្រព្យសម្បតិ្ត​ច្រើន ។​
ថ្ងៃពុធ
​​សេះ​សាធារណៈ មាយា​ទ​មិនល្អ ។​
ថ្ងៃព្រហស្បតិ
សេះ​មន្ត្រី​ចិញ្ចឹម ឧត្តម​ល្អ តែ​នឿយហត់​ជានិច្ច ។​
ថ្ងៃសុក្រ
សេះ​ស្លាប់​មេ អភ័ព្វ គ្មាន​ទីពឹង ។​
ថ្ងៃសៅរ៍
សេះ​ថ្លស់សរសៃ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ ។​