Cen-logo

ដំណឹងក្នុងតំបន់

​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ត្រូវបាន​វាយប្រហារ​ក្នុង​ភាព​វឹក​វរ​ជាថ្មី​នៅ​មី​យ៉ាន់​ម៉ា

ថ្ងៃទី 1 ឧសភា 2013, 10:10:AM

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​និយាយថា ប៉ូលិស​នៅ​តំបន់​ភាគ​កណ្តាល​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បាន​បាញ់​ព្រមានដើម្បី​បំបែក​ហ្វូងមនុស្ស បន្ទាប់ពី​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ជាច្រើន​កន្លែង​ត្រូវបាន​វាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​ក្នុងអំឡុងពេល​មាន​ភាព​វឹក​វរ​ក្នុង​ជម្លោះសាសនា​ចុងក្រោយ​បំផុត​នៅក្នុង​ប្រទេស​នេះ​។​

​អំពើហិង្សា​ខាង​សាសនា​ដែល​នាំ​ឲ្យ​ការវាយប្រហារ​នេះបានកើត​ឡើង​នៅ​ទីប្រជុំជន​Oakkan​ ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពីទីក្រុង​យ៉ាង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា ។​

​ភាព​វឹក​វរ​ក្នុង​ជម្លោះសាសនា​ចុងក្រោយ​បំផុត​នេះ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​​ជា​បន្តបន្ទាប់​ទៅលើផ្ទះ​របស់​ក្រុម​ជន​អ៊ីស្លាម និង​ទៅលើ​ហាង​លក់ដូរ ព្រមទាំង​វិហារ​អ៊ីស្លាម ដោយ​ហ្វូងមនុស្ស​ដែលជា​ពុទ្ធសាសនិក​​កាលពី​ខែមីនា​។​

​លោក Ye Htut អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នេះ បាន​និយាយថា “ វិហារ​អ៊ីស្លាម​មួយ និងហាង​លក់ដូរ​ជាច្រើន​​ត្រូវបាន​បំផ្លាញក្នុង​អំពើហិង្សា​នេះ ”។

​លោក​បាន​និយាយថា ប៉ូលិសបាន​បាញ់​ព្រមាន​ដើម្បី​បំបែកហ្វូង​មនុស្ស​ទាំងនេះ ហើយ​ស្ថានការណ៍​នេះ​ត្រូវបាន​គ្រប់គ្រង​បាន​ឡើងវិញ​។​

​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ​ថា“ មិនមាន​សេចក្តីរាយការណ៍​អំពី​អ្នកស្លាប់​និង​របួស​ក្នុង​អំពី​ហិង្សា​​ចុងក្រោយ​បំផុត​នេះ​ទេ​៕ S

ដំណឹងក្នុងតំបន់ផ្សេងទៀត

ក្រុម​អ៊ីស្លាម​ម៉ាឡេស៊ី​ធ្វើការ​តវ៉ា​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ដើម្បី​ប្រឆាំង​ទស្សនកិច្ច​របស់​អូ​បា​ម៉ា​ (ថ្ងៃទី 19 មេសា 2014)

មនុស្ស​៧​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ព្រំដែន​វៀតណាម​ (ថ្ងៃទី 19 មេសា 2014)

ជនជាតិ​នេ​ប៉ាល់​៦​នាក់​ស្លាប់ ៦​នាក់​បាត់​ខ្លួន​នៅក្នុង​ព្យុះ​ទឹកកក​នៅ​ភ្នំ​អេ​វើ​រេស​ (ថ្ងៃទី 18 មេសា 2014)

តំបន់​តូ​ក្យូរ​ង​ការរញ្ជួយ​ដី​កំលាំង​៤,៧​រិ​ច្ឆ​ទ័​រ​ (ថ្ងៃទី 18 មេសា 2014)

៧​នាក់​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​វៀតណាម​ (ថ្ងៃទី 17 មេសា 2014)

អូ​បា​ម៉ា បង្កើន​ចំណងទាក់ទង​កាន់តែ​ជិតស្និទ្ធ​ជាមួយម៉​ឡេ​ស៊ី​និង​អាស៊ាន​ (ថ្ងៃទី 17 មេសា 2014)

នាវាមុជទឹក​បញ្ចប់​ការស្វែករក​យន្តហោះ​ម៉ាឡេស៊ី​ (ថ្ងៃទី 17 មេសា 2014)

ថាក់ស៊ីន​៖​រដ្ឋាភិបាល​ត្រៀម​ពិភាក្សា​ (ថ្ងៃទី 16 មេសា 2014)

នាវា​ចម្លង​ជាមួយ​អ្នកដំណើរ​៤៥០​នាក់​លិច​នៅ​ឯនាយ​កូរ៉េខាងត្បូង (ថ្ងៃទី 16 មេសា 2014)

ត្រូវ​ចាប់ខ្លួន​ដោយសារ​តែ​ញៀន​នឹង​អ៊ិន​ធឺ​ណែ​ត ទុក​អោយ​កូន​អត់ឃ្លាន​ដល់​ស្លាប់​ (ថ្ងៃទី 15 មេសា 2014)