ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កង​នគរបាលជាតិ​ប្រចាំ​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​ប្រាសាទព្រះវិហារ ជក់​ចិ​ត្ដ​នឹង​ការ​ស្ដាប់​បកស្រាយ​ព្រំដែន ដោយ​សម្ដេច​តេ​ជោ​ហ៊ុនសែន

(ថ្ងៃទី 9 សីហា 2012, ម៉ោង 08:36:AM) | ដោយ: បាយ័ន​

ក- ក+ | Print

​ព្រះវិហារ: មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ រង់ចាំ​តាមដាន​ទស្សនា​អំពី​ការផ្សាយ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២​នេះ នៃ​ការប្រជុំ​រដ្ឋសភាជាតិ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​បកស្រាយ​ដោយផ្ទាល់​ជុំវិញ​បញ្ហា​ដោះ ស្រាយ និង​បោះបង្គោល​ព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​   លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ បញ្ជាការ​១៨៧ ប្រចាំ​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន ប្រាសាទព្រះវិហារ ក្រោម​ការចង្អុលបង្ហាញ​ដោយផ្ទាល់​ពី​លោកនាយ ឧត្ដ​សេនីយ៍ នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ  និង​លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការពារ បាន បញ្ជា​ទៅ​កំលាំង​នគរបាល ដែល​ឈរជើង​តាម​គោលដៅ​និ​មួយៗ ធ្វើការ​ប្រមូលផ្ដុំ ហើយ​បាន​អង្គុយ​ស្ដាប់​ដោយផ្ទាល់​នៅមុខ កញ្ចក់​ទូរ​ទស្ស​ន៍​ដើម្បី​ត្រង់ត្រាប់​ស្ដាប់​ការផ្សាយ​ផ្ទាល់​ពី​រដ្ឋសភាជាតិ នូវ​ប្រសា​ស​ន៏​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បកស្រាយ​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ហើយ​នេះ​ក៏​ជា​ឆ្លើយបំភ្លឺ​ទៅនឹង​សំនួរ​របស់​គណ បក្សប្រឆាំង​ផងដែរ​។

​    ​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ ក៏បាន​ផ្ដល់ឱ្យ​អ្នកយក​ព័ត៌មាន​យើង​ចូល​ទៅយក​ពត៌មាន នៅ​ចំណុច​ប្រាំ​គោល ដៅ​សំខាន់ៗ ក្នុងនោះ​នៅ​ទីបញ្ជាការ​ស្រាល​នគរបាលជាតិ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤, ចំណុច​ស្វាយជ្រុំ​, ចំណុច​វាល​ឥន្ទ្រី​, ចំ ណុ​ច​ជើង​ប្រាសាទ និង​ចំណុច​តា​សឹម ស្ថិតនៅ​ជុំវិញ​តំបន់​ប្រាសាទព្រះវិហារ​។​

​    ​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ បាន​មាន​ប្រសា​ស​ន៏​ឱ្យដឹងថា កង​នគរបាលជាតិ​ដែល​កំពុង​ឈរជើង​នៅ​តំបន់ គ្មាន​កងទ័ព​បណ្ដោះអាសន្ន ពិតជា​បានដឹង​ច្បាស់​ចាប់ពីពេលនេះ​តទៅ​អំពី​អ្វីដែល​សម្ដេច​តេ​ជោ បកស្រាយ​នៅក្នុង​រដ្ឋសភា ឆ្លើយបំភ្លឺ​ទៅ​និង​សំនួរ​របស់​គណបក្ស​ស​មរ​ង្ស៊ី ដែល​និយាយថា ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម ធ្វើឱ្យ​បាត់បង់ ទឹកដី​។ ករណីនេះ​លោក​បាន​និយាយថា កម្ពុជា​ពិតជា​ដើរ​លើផ្លូវ​ត្រូវ​មួយ​ពិតប្រាកដ ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា ប្រមុខ​ក្នុងការ​ដឹកនាំ​ច​ចារ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​ប្រវែង​៨០០​គីឡូម៉ែត្រ​។

​    ​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ ក្នុងនាម​កង​នគរបាលជាតិ​ទាំងមូល បាន​សំដែង​ការ​អរគុណ និង​ដឹងគុណ​ដល់ សម្ដេច​តេ​ជោ មានការ​ដោះស្រាយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ហើយ​ឈានទៅ​បោះបង្គោល​ព្រំដែន​គោក និង​ទឹក ឱ្យបាន​បញ្ចប់​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​។

​    ​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ ក្នុងនាម​ប្រជាពលរដ្ឋ​របស់លោក​ដែរនោះ ក៏បាន​សំដែង​ការរីករាយ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា​ដែល​មានការ​ឈ្លាសវៃ ហើយ​ច​ចារ​ដោះស្រាយ​បញ្ចប់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ដែល​ករណីនេះ គួរតែ​យើងទាំងអស់គ្នា​មានការ​អប់អរសាទរ និង​ទទួលយក​មិនត្រូវ​មាន​ជន​អ​គិ​តិ​មួយចំនួន បែរជា​ថា​ការបោះ​បង្គោលព្រំ ដែនកម្ពុជា​-​វៀតណាម ធ្វើឱ្យ​បាត់បង់​ទឹកដី​នោះ វា​ជា​ការមិនពិត​ឡើយ​។​

​    ​លោក​បន្ដថា នេះ​គឺជា​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​កម្ពុជា ដែល​បានធ្វើការ​ដោះស្រាយ​បញ្ចប់​នូវ​បញ្ហា​ព្រំដែន​ភាគ​ខាងកើត ជា មួយ​ប្រទេស​វៀតណាម ដែល​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា តាំង​ពីមុនមក​មិនអាច​ដោះស្រាយ​ចេញ​បាន​។ ប៉ុន្ដែ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​ដោះស្រាយបាន​ដោយ​ជោគជ័យ​។

​    ​លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ ក៏បាន​ថ្លែង​ទៀតថា ប្រជាជន​កម្ពុជា​ទូទាំងប្រទេស លោក​ចេះ​វិនិច្ឆ័យ​ដោយ ខ្លួនឯង​ដែល​បញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋាភិបាល​បានធ្វើ​នេះ គឺជា​ភាពត្រឹមត្រូវ​ទទួលយក​បាន​មួយរយ​ភាគរយ ហើយ​កម្ពុជា មិនមាន​ការបាត់បង់​ទឹកដី​អ្វី​ទាំងអស់​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners