កម្ពុជា-វៀតណាម ជំទាស់ដាច់ខាតការសង់ទំនប់សាយ៉ាបូរ... | ដំណឹងក្នុងប្រទេស:បរិស្ថាន

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្ពុជា​-​វៀតណាម ជំទាស់​ដាច់ខាត​ការសង់​ទំនប់​សា​យ៉ា​បូរី មុន​មានការ​សិក្សា​ល្អិតល្អន់​

(ថ្ងៃទី 4 កក្កដា 2012, ម៉ោង 02:56:PM) | ដោយ: ខេមា

ក- ក+ | Print

ភ្នំពេញ: ការពិភាក្សា​របស់​ភាគី​កម្ពុជា និង​វៀតណាម ពាក់ព័ន្ធ​ទៅនឹង​ការសាងសង់​ទំនប់​សា​យ៉ា​បូរី នៅ​ទន្លេមេគង្គ ក្នុងប្រទេស​ឡាវ ភាគី​ទាំងពីរ​បានបង្ហាញ​ចេញ​នូវ​ជំហរ​តែមួយ គឺ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការសាងសង់​ទំនប់​នេះ មុនពេល​មាន​លទ្ធផល​ការសិក្សា​ច្បាស់លាស់​។ នៅក្នុង​ជំនួប​រវាងរ​ដ្ឋ​មន្ដ្រី​ធនធានទឹក​និង​ឧតុនិយម​កម្ពុជា និង​រដ្ឋមន្ដ្រី​ធនធានធម្មជាតិ​និង​បរិស្ថាន​វៀតណាម នា​ល្ងាច​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ ក្រៅពី​ការពិភាក្សា​លើ​បញ្ហា​សាងសង់​ទំនប់​សា​យ៉​បូរី គឺ​ភាគី​ទាំងពីរ​បានធ្វើ​ការពិភាក្សា លើ​ការសិក្សា​ហេតុផល​ប៉ះពាល់​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ​ក្រោម និង​ពិភាក្សា​លើ​គម្រោង​ធ្វើដំណើរ​ទស្សនកិច្ច​ទន្លេ​ដា​នី​ល​នៅ​អឺរ៉ុប ដែលជា​ទន្លេ​ហូរ​ឆ្លងកាត់​ប្រទេស​ជាច្រើន ដូចជា​ទន្លេមេគង្គ​នេះដែរ​។​

​នៅ​ចុងបញ្ចប់​នៃ​កិច្ចពិភាក្សា​រវាង​កម្ពុជា និង​វៀតណាម លើ​របៀបវារៈ​ចំនួន​បី នា​ល្ងាច​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ទន្លេមេគង្គ​ជាតិ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទន្លេមេគង្គ​អន្ដរជាតិ​ឆ្នាំ​២០១២ បាន​មានប្រសាសន៍​នៅ​ចំពោះមុខ​ភាគី​វៀតណាម​ថា នៅក្នុង​កិច្ចប្រជុំ​ពិភាក្សាគ្នា​នៅថ្ងៃនេះ យើង​បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​នៅពេលនេះ គឺ​ដើម្បី​រឹតចំណង​សាមគ្គីភាព ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្ដិការ ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ទឹកទន្លេ​មេគង្គ ដែល​កម្ពុជា​ជា​សមាជិក​គណៈកម្មការ​មេគង្គ​អន្ដរជាតិ​។
​    ​
​លោក ង្វៀន មិ​ង​ក្វាង (NGUYEN MING QUANG) រដ្ឋមន្ដ្រី​ធនធានធម្មជាតិ និង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មការ​ទន្លេមេគង្គ​វៀតណាម បាន​ថ្លែង​តប មុនពេល​ជម្រាបលា​ថា កិច្ចពិភាក្សា​គ្នា​ពេលនេះ​បាន​ឯកភាពគ្នា​ខ្ពស់ អំពី​ចំណង​ទំនាក់ទំនង​កិច្ចសហប្រតិបត្ដិការ​រ​វាង​ក្រសួង​ទាំងពីរ ទៅ​ថ្ងៃ​អនាគត​។ ចំពោះ​បញ្ហា​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ យើង​នៅតែ​បន្ដ​ការពិភាក្សា​ជាពិសេស ទៅលើ​ស្មារតី​ការពិភាក្សា​ឆ្នាំ​២០១១ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​ការប្រើប្រាស់​ទឹក ដើម្បី​ធ្វើការ​អភិវឌ្ឍ ក៏ដូចជា​រក្សា​គុណភាព​ទឹក​ឱ្យមាន​និរន្ដរ​ភាពជា​ប្រ​វ​ត្ដិ​សាស្ដ្រ​។​

​លោក ង្វៀន មិ​ង​ក្វាង ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក​រដ្ឋមន្ដ្រី (​កម្ពុជា​) អំពី​ស្ថានភាព​បច្ចុប្បន្ន​ក្នុងការ​ប្រើប្រាស់​ប្រភពទឹក ក៏ដូចជា​ការគិតគូរ​ទៅ​អនាគត​នៃ​ការទំនាក់ទំនង នៅតែ​ជា​ប្រពៃណី​ទំនៀមទម្លាប់​ម ក៏ដូចជា​ចំណងទាក់ទង​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​រវាង​ប្រទេស​ទាំងពីរ​។ បញ្ហា​ជាក់ស្ដែង យើង​ត្រូវ​កសាង​ទំនាក់ទំនង​យ៉ាងដូចម្ដេច គឺ​ឱ្យបាន​យូរអង្វែង ហើយ​ទុកត​កូនចៅ​ជំនាន់​ក្រោយ​៕ K
ដំណឹងថ្មីៗចុងក្រោយ

Our Partners