ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្មករ​រោងចក្រ SL ជាង ៩.០០០ នាក់ ដង្ហែ​ក្បួន​តវ៉ា​នៅមុខ​ក្រសួង​សង្គមកិច្ច​

(ថ្ងៃទី 21 ឧសភា 2012, ម៉ោង 03:12:PM) | ដោយ: សុផល

ក- ក+ | Print

ភ្នំពេញ: កម្មករ​-​កម្មការិនី​នៃ​រោងចក្រ SL1 និង SL2 ជាង ៩.០០០ នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​អស់​រយៈពេល ៩​ថ្ងៃ មកហើយ ដោយ​គ្មាន​ការចរចា​ដោះស្រាយ ទើប​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១២ ក្រុមកម្មករ​-​កម្មការិនី​ទាំងអស់ បាននាំគ្នា​មក​តវ៉ា​នៅខាងមុខ​ក្រសួង​សង្គមកិច្ច​។ រោងចក្រ​ខាងលើ​ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ក្រុមកម្មករ​បាន​ឲ្យ​ដឹងថា គោលការណ៍​នៃ​ការតវ៉ា​នោះ គឺ​ទាមទារ​នូវ​ចំណុច​សំខាន់ៗ រួមមាន ទី​១-​ទាមទារ​ឲ្យ​ថៅកែ​បើកប្រាក់​ថ្លៃឈ្នួល​ផ្ទះ​ចំនួន ១៥​ដុល្លារ ក្នុង​មួយខែ​។ ទី​២-​ទាមទារ​ថ្លៃ​ធ្វើដំណើរ​ចំនួន ១០​ដុល្លារ ក្នុង​មួយខែ​។ ទី​៣-​ថ្លៃ​វេន​យប់ និង​ថ្លៃ​មួយ​សប្តាហ៍​ចំនួន ១២​ដុល្លារ​។ ទី​៤-​លុយ​ព្រីម​ប្រចាំខែ ក្នុង​មួយខែ​ចំនួន ១២​ដុល្លារ​។ ទី​៥-​លុយ​ថ្លៃ​បាយ​ចំនួន ១.៥០០ រៀល ។​

​ក្រុមកម្មករ​បាន​បន្ត​ថា ការតវ៉ា​នេះ​អស់​រយៈពេល ៩​ថ្ងៃ មកហើយ ដោយ​គ្មាន​ដំណោះស្រាយ​ណាមួយ​ជាមួយ​ភាគី​ថៅកែ​រោងចក្រ​នោះឡើយ ទើប​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១២​នេះ ពួកគេ​បាននាំគ្នា​ជួបជុំ​នៅមុខ​ក្រសួង​សង្គមកិច្ច ក្នុង​គោលបំណង​សុំ​ឲ្យ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច មេត្តាជួយ​សម្របសម្រួល និង​ជួយ​ធ្វើការ​ដោះស្រាយ​ជុំវិញ​បញ្ហា​ខាងលើនេះ​។​

​ក្រុមកម្មករ​បាន​បន្ថែ​ម​ទៀតថា បើ​ការតវ៉ា​គ្មាន​ដំណោះស្រាយ​ទេ ពួកគេ​នឹង​បន្តធ្វើ​រហូត មិន​ព្រម​ឈប់​ទេ ដរាបណា​ភាគី​ថៅកែ​រោងចក្រ​ជួបគ្នា​ចរចា​ជា​ផ្លូវការ ទើប​ពួកគេ​បញ្ឈប់​ការធ្វើ​កូដកម្ម​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners