ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្មករ ត្រូវបានអំពាវនាវអោយស្ងប់ស្ងាត់ និងធ្វើការធម្មតា

(ថ្ងៃទី 6 សីហា 2013, ម៉ោង 02:15:PM) | ដោយ: មុនីរាជ

ក- ក+ | Print

ភ្នំពេញ:  មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី នៅតាម​បណ្តា​រោងចក្រ​ទាំងអស់ មាន​ភាពស្ងប់ស្ងាត់ និង​ធ្វើការ​ធម្មតា និង​កុំ​ជឿ​តាម​ពាក្យ​ច​ចាម​អារាម​ដែលថា មាន​អស្ថិរភាព​សង្គម ឬក៏​កើតមាន​បញ្ហា​អ្វី​ផ្សេងៗ គឺ​មិនមាន​ទេ​។​

​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៣ បន្ទាប់ពី​មានកម្ម​ករ កម្មការិនី តាម​បណ្តា​រោងចក្រ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​សុំ​ថៅកែ​រោងចក្រ​បើកប្រាក់​នៅ​ត្រូវ​ទី​៨ ខែសីហា ព្រោះ​ខ្លាច​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។​

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹងថា ជាទូទៅ​កម្មករ ត្រូវ​បើក​ប្រាក់ខែ នៅ​ថ្ងៃទី​៥ និង​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​៨ ជា​រៀងរាល់ខែ​។ ប៉ុន្តែ​លោក​មានការ​សោកស្តាយ​ដោយសារតែ មាន​ពាក្យ​ច​ចាម​អារាម​ថា នឹងមាន​បញ្ហា​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​លោក​បាន​លើកឡើងថា សម្រាប់​រូបលោក​មិនមាន​ការព្រួយបារម្ភ​ដូចជា ព្រឹត្តិការណ៍​នៅ​ឆ្នាំ​១៩៧០-១៩៧៥-១៩៧៩ និង​ឆ្នាំ​១៩៩៧ គឺ​លោក​អត់​ចាប់អារម្មណ៍​ទេ ដោយសារតែ​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​មាន​កិច្ចព្រមព្រៀង​ជាច្រើន​ជាមួយ​អន្តរជាតិ​។

​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា “​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា អត់​មាន​ព្រឹត្តិការណ៍​អ្វី​កើតឡើង​ទេ ហើយ​សូម​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់​ស្ងប់ស្ងាត់ ធ្វើការ​ជាធម្មតា​”៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners