កសិករថៃអម ដោយទាហាន បានចូលមកភ្ជូររាស់នៅចំណុច “ដី... | ដំណឹងក្នុងប្រទេស:ព្រំដែន

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កសិករ​ថៃ​អម ដោយ​ទាហាន បាន​ចូលមក​ភ្ជូ​រ​រាស់​នៅ​ចំណុច “​ដី​ខ្មែរ ស្រែ​ថៃ​” ធ្វើ​ឲ្យ​សភាព​ការណ៍តានតឹង​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 08:00:AM) | ដោយ: សូផុន

ក- ក+ | Print

ព្រំដែន​កម្ពុជា​-​ថៃ​-​ខេត្តបន្ទាយមានជ័យ: ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៣ មាន​សភាព​ការណ៍តឹងតែងកាន់តែខ្លាំង​ដោយសារ​ប្រជាកសិករ​ថៃ ដែល​ធ្វើស្រែ​នៅ​ចំណុច “​ដី​ខ្មែរ ស្រែ​ថៃ​” បាន​សម្រុក​ចូលមក​ភ្ជូ​រ​រាស់ អមដោយ​កងកម្លាំងរ​បស់​ថៃជួយ​ការពារ​ពួកគេ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១២​។

​ពេលនោះ​កងកម្លាំង​កម្ពុជាបាន​ចូលទៅ​ហាម​មិន​ឲ្យ​កសិករ​ថៃ​ភ្ជូ​រ​រាស់​លើដី​ខ្មែរ​តទៅទៀត​ទេ​។ ចំណុច​នោះ ស្ថិតនៅត្រង់​បង្គោល​ព្រំដែន​ដើម និង​បោះ​នៅ​ទីតាំង​ដើម ដែល​ភាគី​ទាំងពីរ (​កម្ពុជា និង​ថៃ​) បានទទួល​ស្គាល់​។

​កងកម្លាំង​យោធា​កម្ពុជា បាន​ប្រើ​សិទ្ធិ​ស្វ័យការពារ​ទឹកដី​របស់ខ្លួន យោងតាម​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កងកម្លាំង​ថៃ បាន​អះអាងថា បាន​ឯកភាព​ជាមួយ​ភាគី​កម្ពុជា​ពី​រឿងនេះ ហើយ​គេ​ក៏បាន​គោរព​ពាក្យសំដី​ជាមួយ​ភាគី​កម្ពុជា​ដែរ ពាក់ព័ន្ធ​នឹង​ចំណុច​ដីស្រែ​ក្បែរ​បង្គោល​ព្រំដែន​លេខ​៤៣​។

​ភាគី​ថៃ បានស្នើ​ឡើង​ចំនួន ៣​ចំណុច​គឺ ទី​១ ហាម​ពលរដ្ឋ​ទាំង​ថៃ ទាំង​ខ្មែរ​មិន​ឲ្យ​ធ្វើស្រែលើដី​ជុំវិញ​បង្គោល ពោលគឺ​ដី​ខ្មែរ ដែល​ពលរដ្ឋ​ថៃ​ធ្វើស្រែ​ចំនួន ២២៦ ហិក​តា រួមទាំង​ដី​នៅ​ខាងជើង​បង្គោល​ព្រំដែន​លេខ​៤៣ ទំហំ ៤,៥ ហិក​តា របស់​មន្ត្រី​យោធា​ឈ្មោះ កែវ​ណារិន ផងដែរ​។ ទី​២ ពេល​ទៅ​ត្រួត​ពិនិត្យមើល​បង្គោល​ព្រំដែន សូម​ទៅ​ទាំងអស់គ្នា ទាំង​ថៃ និង​ទាំង​កម្ពុជា ជៀសវាង​ទៅ​ម្ខាងៗ កុំ​ឲ្យ​មាន​សភាព​តានតឹង​កើតឡើង​។​ទី​៣ ភាគី​ថៃ​បាន​សុំ​ប្តូរពី​ភាគី​ទាំង​២​ទទួលស្គាល់ ទៅជា​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៣ ជា​ចំណុច​មិន​ប្រក្រតី​ទៅវិញ​។

​ប៉ុន្តែ​ភាគី​ថៃ​បាន​និយាយថា កសិករ​ពួកគេ ដល់​រដូវ​ធ្វើស្រែ​ហើយ ដូច្នេះ​ត្រូវ​មក​ធ្វើ​មិនអាច​អត់​ធ្វើ​បានទេ ហើយ​គេ​ត្រូវតែ​ចូលមក​ធ្វើស្រែ​លើដី​ទំហំ ២២៦ ហិកតា ដែល​កសិករ​ថៃ​មាន​ចំនួន ៣៧ គ្រួសារ​។

​កសិករ​ថៃ អមដោយ​យោធា ចូលធ្វើ​ស្រែ​លើដី​ខ្មែរនា​ព្រឹក​ព្រលឹម​អុរ​ថ្ងៃនេះ គឺជា​សញ្ញា​នៃ​ភាព​តឹងតែង​ផ្នែក​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ជាថ្មីទៀតបានកើត​ឡើង​ហើយ​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners