ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ការ​បោះឆ្នោត នៅ​ខេត្ដ​ឧត្ដរមានជ័យស្ងប់ស្ងាត់ល្អ

(ថ្ងៃទី 3 មិថុនា 2012, ម៉ោង 11:39:AM) | ដោយ: បាយ័ន

ក- ក+ | Print

ឧ​ត្ត​រ​មានជ័យ:  នៅ​ខេត្ដ​ឧត្ដរមានជ័យ ដែលជា​ខេត្ដ​មួយ​ជាប់​ព្រំដែន និង​ប្រទេស​ថៃ ហើយក៏​ជា​ខេត្ដ​មួយ បាន​ផ្ទុះ​សង្គ្រាម ឈ្លានពាន​ពី​ទាហាន​ថៃ កាល​ពីមួយ​ឆ្នាំមុន ឥឡូវ​ខេត្ដ​នេះ កំពុង​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​៣ ខែមិថុនា​នេះ ដោយ​មិនមាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​។
​    ​
​ខេត្ដ​ឧត្ដរមានជ័យ មាន​គណបក្ស​ចំនួន​៦ បាន​ចូលរួម​បោះឆ្នោត​ប្រកួតប្រជែង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់ខ្លួន​។ គណបក្ស​ទាំង ៦ មាន​៖ ទីមួយ គណបក្ស​ប្រជាជន​កម្ពុជា​, ទី​ពីរ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, ទី​បី គណបក្ស​ន​រោ​ត្ដម​រណឫទ្ធិ​, ទី​បួន គណបក្ស​សិទ្ធិមនុស្ស​, ទី​ប្រាំ គណបក្ស​សមរង្ស៊ី និង​ទី​ប្រាំមួយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។
​    ​
​ជាមួយនឹង​ការ​ប្រ​ព្រឹ​ត្ដទៅ ក្នុងការ​បោះឆ្នោត នៅ​ខេត្ដ​ឧត្ដរមានជ័យ នាពេលនេះ តាម​បញ្ជី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ដ បានឱ្យដឹងថា មាន​អ្នកបោះឆ្នោត ចំនួន ១២២.៤៩៩ នាក់ បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ ជាមួយគ្នា​នោះ ខេត្ដ​ឧត្ដរមានជ័យ មាន ២៤៥ ការិយាល័យ​បោះឆ្នោត​។
​    ​
​លោក គន់ គីម សមាជិក​អចិន្ដ្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្ដ​ឧត្ដរមានជ័យ ដែល​បោះឆ្នោត​គ្រប់​អាណ​ត្ដិក​ន្ល​ង​មក ធ្លាប់តែ​ឃើញ​ចូលរួម​បោះឆ្នោត នៅ​ខេត្ដ​កណ្ដាល ដែលជា​អាសយដ្ឋាន​ស្នាក់នៅ​អចិន្ដ្រៃយ៍​របស់លោក តែ​សំរាប់​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណ​ត្ដិ​ទី​៣ ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែមិថុនា​នេះ គេ​ឃើញ​លោក គន់ គីម បានមក​ចូលរួម​បោះឆ្នោត នៅ​ការិយាល័យ ០១០៣ ស្ថិតនៅ​វត្ដ​ប្រាសាទ​រាជា ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ដ​ឧត្ដរមានជ័យ​។
​    ​
​លោក គន់ គីម បាន​ថ្លែងប្រាប់​គេហទំព័រ CEN ថា លោក​និង​មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត ដោយ​សម្ងាត់ ដើម្បី​បំពេញ​ជាកា​ត្វ​ព្វ​កិច្ច​របស់​ពលរដ្ឋ​កម្ពុជា​មួយរូប​រួចហើយ តាំងពីព្រឹក​ព្រលឹម​មកម្ល៉េះ​។
​    ​
​លោក គន់ គីម បាន​ថ្លែង​ទៀតថា ការបោះឆ្នោត​នា​ថ្ងៃទី​៣ ខែមិថុនា​នេះ បាន​ប្រ​ព្រឹ​ត្ដទៅ​ដោយ​រលូន ហើយ​គិត​មកដល់​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល នៅ​ខេត្ដ​ឧត្ដរមានជ័យ ដែល​លោក​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្ដ មិនទាន់​ទទួលបាន​របាយការណ៍​ណាមួយ ដែល​អាច​បង្ហាញថា ជាការ​រាំងស្ទះ ដល់​ការបោះឆ្នោត​នោះឡើយ​។

​លោក​បន្ដថា ការបោះឆ្នោត​ពិតជា​ល្អ​យុត្ដិធម៌ និង​ទទួលយកបាន​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners