ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កាសែត​-​វិទ្យុ និង​ទស្សនា​វ​ដ្តី ដើម​អំពិល របស់លោក សយ សុភាព ក្ស័យធន​ហើយ​

(ថ្ងៃទី 1 កក្កដា 2010, ម៉ោង 10:55:AM) | ដោយ: លីហូវ

ក- ក+ | Print

ភ្នំពេញ: កាសែត និង​វិទ្យុ​ដើម​អំពិល រួម​ទាំង​ទស្សនា​វ​ដ្តី មរកត នៅ​ក្នុង​មជ្ឈមណ្ឌល ដើម​អំពិល របស់លោក សយ សុភាព បានប្រកាស​ផ្អាក​ការផ្សាយ​ហើយ ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១០​នេះ ​។ ដំណឹង​ផ្អាក​ការផ្សាយ​នេះ ត្រូវបាន​ប្រកាស​ដល់​បុគ្គលិក និង​សាធារណៈជន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ។​

​    ​លោក សយ សុភាព អ្នក​អត្ថាធិប្បាយ​នយោបាយ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ដើម​អំពិល បានឲ្យដឹងថា ដំណឹង​ផ្អាក​ការផ្សាយ​កាសែត វិទ្យុ និង​ទស្សនា​វ​ដ្តី របស់​មជ្ឈមណ្ឌល​ដើម​អំពិល ត្រូវ​បាន​ជូនដំណឹង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​នេះ ​។ មូលហេតុ​នៃ​ការឈប់​ផ្សាយ គឺ​មកពី​បញ្ហា​ហិរញ្ញវត្ថុ​ ។​
​    ​កាសែត​ដើម​អំពិល ចេញផ្សាយ​ដំបូង កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០០៦ ដោយ​ផ្សាយ​ប្រចាំ​សប្តាហ៍ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ក្រុមអ្នកកាសែត អង្គុយ​ក្រោម​ដើម​អំពិល ជិត​អាគារ​រដ្ឋសភា​ចាស់ ក្រោម​ការដឹកនាំ​របស់​លោក សយ សុភាព​ ។ ក្រោយមក​កាសែត​នេះ បាន​ចេញផ្សាយ​ប្រចាំថ្ងៃ​ ។​

​    ​រហូតដល់​ដើមឆ្នាំ​២០០៩ កាសែត​ដើម​អំពិល បាន​ឈាន​ទៅ​បើក​វិទ្យុ​ដើម​អំពិល ៩៣.៧៥ MHz ទស្សនា​វ​ដ្តី មរតក និង​វេបសាយ DAP ​។ កាសែត វិទ្យុ និង​ទស្សនា​វ​ដ្តី ដើម​អំពិល​នេះ ត្រូវ​បាន​ទ្រទ្រង់​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នកស្រី សៀង ចាន់​ហេង ដែល​ជា​ឈ្មួញ​ដ៏​ធំ​ម្នាក់​ ។​
​    ​លោក ឯម ប៊ុនធឿន និពន្ធ​នាយក​កាសែត ដើម​អំពិល បាន​លើកឡើង​ថា បុគ្គលិក​មជ្ឈមណ្ឌល​ដើម​អំពិល គិត​ទាំង​កាសែត វិទ្យុ និង​ទស្សនា​វ​ដ្តី សរុប​ប្រហែល​ជា​ជាង ១០០ នាក់​ ។ ប៉ុន្តែ​ត្រូវ​ខាត​ជា​រៀងរាល់ខែ ដោយសារ​តែ​ចំណូល​តិចជាង​ចំណាយ ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners