កុមារ-យុវជន កម្ពុជា និងថៃ បោះជំរុំរួមគ្នា ដើម្ប... | ដំណឹងក្នុងប្រទេស:អប់រំ / សុខភាព

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កុមារ​-​យុវជន កម្ពុជា និង​ថៃ បោះជំរុំ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

(ថ្ងៃទី 21 មីនា 2012, ម៉ោង 02:14:PM) | ដោយ: សូផុន

ក- ក+ | Print

​ស្រះកែវ​-​ថៃ​: កុមារ​-​យុវជន ជា​សិស្ស​កម្ពុជា និង​ថៃ​ចំនួន ៧០​នាក់ មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​បោះជំរុំ​រួមគ្នា​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២១ មីនា ឆ្នាំ​២០១២ នៅ​មណ្ឌល​កម្សាន្ដ​វាំង​បុប្ផា ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ធ្វើការ​រួមគ្នា​លើ​ការប្រយុទ្ធ ឬ​ចៀស​ឲ្យ​ផុតពី​គ្រឿងញៀន​។​
​    ​
​លោក​បណ្ឌិត សានី​ត ស៊ុ​ស្រ៊ី អភិបាលខេត្ត​ស្រះកែវ លោក​វេជ្ជបណ្ឌិត ឈុំ វណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ដ្រី​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​ចម្រុះ រាប់រយ​នាក់​ចូលរួម​បើក​ជំរុំ​។​
​    ​
​មេដឹកនាំ​ខេត្ត​កម្ពុជា និង​ថៃ ខាងលើ​ថ្លែងថា បំណង​បើក​ជំរុំ​នេះ​ដើម្បី​ឲ្យ​កុមារ និង​យុវជន​កសាង​ខ្លួន​ក្លាយជា​លេខ​១ ជា​ប្រជាជន​ឆ្នើម និង​ឲ្យ​គេច​ផុតពី​គ្រឿងញៀន​។ ពួកគេ​នឹងធ្វើ​ការរួម​គ្នា ស្និទ្ធស្នាល សាមគ្គី ស្រឡាញ់ ជឿទុកចិត្ត រួមគ្នា​ធ្វើ បញ្ចេញ​ស្នាមញញឹម ប្ដូរ​ទស្សនៈ​យោបល់ និង​បទពិសោធន៍​គ្នា​នៅ​ជំរុំ ហើយ​វិល​ទៅ​សាលារៀន​នីមួយៗ​វិញ ត្រូវ​ផ្សព្វផ្សាយ​ដល់​មិត្ត​រួម​ថ្នាក់ និង​សាលារៀន ជួយ​លុបបំបាត់​គ្រឿងញៀន ឬ​ចៀស​ឲ្យ​ផុតពី​គ្រឿងញៀន​។​
​    ​
​មេដឹកនាំ​ខេត្ត​កម្ពុជា និង​ថៃ បន្ថែមថា ទាំងនោះ​ក៏​អាច​ឲ្យ​កុមារ និង​យុវជន ដែលជា​ទំ​ពាំ​ស្នង​ឫស្សី ត្រៀមខ្លួន​បន្ដវេន​ជា​សសរទ្រូង​ប្រទេស និង​ជា​មេដឹកនាំ​គ្រប់លំដាប់​នៃ​ប្រទេសជាតិ ប្រកបដោយ​ភាពវាងវៃ​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners