ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ក្រសួងពាណិជ្ជកម្ម ប្រកាស​ពី​ការគ្រប់គ្រង​អាជីវកម្ម​ត្បូងថ្ម ដល់​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​

(ថ្ងៃទី 1 កុម្ភៈ 2014, ម៉ោង 06:12:PM) | ដោយ: មុនីរាជ

ក- ក+ | Print

ភ្នំពេញ: ​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានចេញ​នូ​សេចក្ដីប្រកាស ស្ដីពី​ការធ្វើប្រតិភូកម្ម​ការងា​រ​គ្រប់គ្រង​សកម្មភាព​អាជីវកម្ម​លោហធាតុ​ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ ជូន​ដល់​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​។ ប្រកាស​នេះ បានចេញ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤​។​

​សេចក្ដីប្រកាស​បានសម្រេច ធ្វើ​ប្រតិភូកម្ម​ការងារ​គ្រប់គ្រង​សកម្មភាព​ធ្វើ​អាជីវកម្ម លោហធាតុ​ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ ជូន​ដ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត និង​បទ​ប្បញត្តិ​ក្នុង​ការចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម លោហធាតុ​ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ ជូន​ដល់​ម្ចាស់​អាជីវកម្ម​។​

​សេចក្ដីប្រកាស​បន្តថា មន្ត្រី​ជំនាញ​ដែល​ទទួលបន្ទុក​ការងារ​គ្រប់គ្រង​អាជីវកម្ម ត្រូវ​រៀបចំ​គំរូ​លិខិតស្នាម ឯកសារ​បច្ចេកទេស និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមបែប​បទ នីតិវិធី​នៃ​ការផ្ដល់​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម លោហធាតុ​ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ ដែល​មានចែង​ក្នុង​សេចក្ដីណែនាំ​ដោយឡែក​សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព នៃ​ការផ្ដល់​សេវាសាធារណៈ​ក្នុង​វិស័យនេះ​។​

​សេចក្ដីប្រកាស​ដដែល​បាន​បន្ថែមថា មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ត្រូវធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល នៃ​ការចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម លោហធាតុ​ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ ផ្ញើជូន​ក្រសួង​ដើម្បី​ជ្រាប​ជា​ព័ត៌មាន​។ ប្រកាស និង​បទ​ប្បញ្ញត្តិ​ទាំង​ណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​ប្រកាស​នេះ ត្រូវ​ចាត់ទុកជា​និរាករណ៍​៕​R/L
ដំណឹងថ្មីៗចុងក្រោយ

Our Partners