ក្រុមការងារថ្នាក់ជាតិ នឹងចុះមូលដ្ឋាន ដើម្បីពិនិ... | ដំណឹងក្នុងប្រទេស:នយោបាយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ក្រុមការងារ​ថ្នាក់ជាតិ នឹង​ចុះ​មូលដ្ឋាន ដើម្បី​ពិនិត្យ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ នៅថ្ងៃទី១៥កុម្ភៈ

(ថ្ងៃទី 29 មករា 2014, ម៉ោង 06:36:PM) | ដោយ: លីសិលា

ក- ក+ | Print

ភ្នំពេញ: រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៤ បាន​បើក​កិច្ចប្រជុំ​ចង្អៀត ស្តីពី សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នៅ​គ្រប់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេស​។ ក្រុមការងារ​ថ្នាក់ជាតិ នឹង​ចុះ​មូលដ្ឋាន អនុវត្ត​ការងារ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៤​។​

​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើងថា ចាប់ពី​ថ្ងៃទី​១៥​កុម្ភៈ​តទៅ ក្រុមការងារ​ថ្នាក់ជាតិ នឹង​ផ្តើម​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់ រាជរដ្ឋាភិបាល នៅ​គ្រប់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេស​។

​ជា​កំណែទម្រង់​ទូលំទូលាយ និង​ស៊ីជម្រៅ ដែល​លោក​ផៃ ស៊ី​ផាន អះអាងថា ដើម្បី​ធ្វើ​ឲ្យ​រាស្ត្រ និង​រដ្ឋ នៅជាប់​ជាមួយ តាមរយៈ​គោលដៅ ៣ សំខាន់ គឺ​ទី​១-​ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​មូលដ្ឋាន ទី​២-​រៀបចំ​វេទិកាសាធារណៈ ស្តាប់ និង​ដោះស្រាយ​នៅ​ទីកន្លែង និង​ទី​៣-​ដើម្បី​ឆ្លើយតប​គណនេយ្យភាព​សេវា​របស់​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ផ្តល់​សេវា ដល់​មហាជន​។​

 លោក ផៃ ស៊ី​ផាន បានលើកឡើង​ដូច្នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃទី​២៩​មករា បាន​បើក​កិច្ចប្រជុំ​ចង្អៀត ស្តីពី សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល នៅ​គ្រប់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេស​។

​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន នៅ ២៥ រាជធានី ខេត្ត ទូទាំងប្រទេស ដែលមាន​សមាស​ភាពជា​ង ៣០ រូប ក្នុង​មួយក្រុមៗ​។ ក្រុម​មួយៗ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន ទេស​រដ្ឋ​ន្ត្រី ជា​អនុប្រធាន រដ្ឋមន្ត្រី ជា​អនុប្រធាន ហើយ​ក្រុម​ខ្លះទៀត មាន​ទេសរដ្ឋមន្ត្រី ជា​ប្រធាន ឬក៏​រដ្ឋមន្ត្រី រដ្ឋលេខាធិការ ជា​ប្រធាន រហូតដល់​ក្រុមការងារ​នៅ​ខេត្ត​មួយចំនួន មាន​នាយ​ឧ​ត្ត​ម​សេនីយ៍​យោធា ជា​ប្រធាន​ក្រុមការងារ​នោះ​ផង​៕​R/L
ដំណឹងថ្មីៗចុងក្រោយ

Our Partners