ក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃ បញ្ចប់ការស៊ើបអង... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ក្រុមប្រឹក្សាវិន័យ​ក្រសួងមហាផ្ទៃ បញ្ចប់​ការស៊ើបអង្កេត​កាត់​បៀរ​វត្សរ៍ មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 06:12:PM) | ដោយ: សេសាន

ក- ក+ | Print

ស្ទឹងត្រែង: មន្ត្រី​ក្រុមប្រឹក្សាវិន័យ​ចំនួន​៤​រូប​មកពី​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ សែន វិបុល ចុះ​ស៊ើបអង្កេត​ករណី​កាត់​ប្រាក់ខែ​មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង ជិត​មួយ​ពាន់​នាក់ បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​វិញ​ហើយ កាល​ទី​៨ ខែមិថុនា ឆ្នាំ​២០១២​។​
​    ​
​គួរ​រម្លឹក​ឱ្យដឹង​ផងដែរ​ថា កាលពី​ខែមេសា ឆ្នាំ​២០១២ មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង​ប្រមាណ​ជិត​មួយ​ពាន់​នាក់ ត្រូវបាន​លោកស្នងការ​កាត់​ប្រាក់​បៀរ​វត្សរ៍​ក្នុង​ម្នាក់​ចំនួន​៤៥.០០០​រៀលរ ឬ ស្មើ​១១​ដុល្លារ ដើម្បី​យកទៅជួយ​បក្ស​។​
​    ​
​ក្រោយពី​មាន​ករណី​កាត់​ប្រាក់ខែ​កើតឡើង ធ្វើឱ្យ​មន្ត្រីនគរបាល​មិន​សម្បាយ​ចិត្ត​ទាល់តែសោះ​។ ក្រុមមន្ត្រី​បានលើកឡើង​ថា ការ​កាត់​ប្រាក់ខែ​យកទៅ​ឃោសនាបោះឆ្នោត វា​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ទេ ព្រោះថា មន្ត្រី​ធម្មតា​បាន​ប្រា​ក់ម្រ​មាណ​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​ខែ​។ ខណៈពេល​ថ្នាក់លើ​កាត់​អស់​១៥​ភាគរយ ធ្វើឱ្យ​លុយ​កាន់តែ​ខើច​ប៉ះ​ដល់​ជីវភាព​ក្រុមគ្រួសារ​ហើយ​។​
​    ​
​បន្ទាប់ពី​ធ្វើការ​ចុះ​ស៊ើបអង្កេត ក្រុមប្រឹក្សាវិន័យ​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ​ទោ សែន វិបុល នោះបាន​បង្ហាញ​ឱ្យមាន​ភាព​ទទួល​រាក់ទាក់​ពី​សំណាក់​លោក​រាជ សុខុន ស្នងការ​ខេត្តស្ទឹងត្រែង​ទៅវិញ​។ គេ​បានឃើញ​មានការ​ផឹកស៊ី​យ៉ាង​សប្បាយ​ក្អាកក្អាយ​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​ឈ្មោះ បក្សី​មេគង្គ រួច​បន្តទៅ​ច្រៀង​ក្នុង​ហាង​ខារ៉ាអូខេ​មួយទៀត​ឈ្មោះ​សួន​រីករាយ​អស់​ពេញ​យប់​។​
​    ​
​ការបង្ហាញ​នូវ​ភាព​ស្អិតរ​មួ​ត​រវាង​មន្ត្រី​ក្រុមប្រឹក្សាវិន័យ និង​លោកស្នងការ​ខេត្តស្ទឹងត្រែង ធ្វើឱ្យ​មានការ​រិះគន់ថា គ្មាន​ចំណាត់ការ​ណាមួយ​ឱ្យបាន​ត្រឹមត្រូវ​នោះទេ ដូច​ពាក្យ​មួយ​ឃ្លា​ថា ផ្លែក្រូច​ដូច​ផ្លែ​ពោន​អ៊ីចឹង​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners