ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ខ្មែរ​កម្ពុជា​ក្រោម​រម្លឹក​ខួប​នៃ​ការបាត់បង់​ទឹកដី​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 02:51:PM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​ពិធីកាន់ទុក្ខ​ជាតិខ្មែរ​ខួប​៦៣ នៃ​ថ្ងៃអាណា និគម​និយម​បារាំង ​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ​អោយ​វៀតណាម កាលពីថ្ងៃទី៤មិថុនា ឆ្នាំ១៩៤៩។ ពិធីជួបជុំនោះ ធ្វើឡើង ​នៅ​ថ្ងៃទី​១៧ មិថុនា​ឆ្នាំ​២០១២ នៅ​អតីត​ស្នាក់ការ​គណបក្ស សម រង្ស៊ី ជិត​ប៊ូ​ឌី​ញ ក្រោម​អធិប​ភាព​សម្តេច ស៊ីសុវត្ថិ ពង្ស​នារី​មុន​ពង្ស ព្រះរាជតំណាង​ព្រះមហាក្សត្រ ដោយមាន​អ្នកចូលរួម និង​ព្រះសង្ឃ​ជិត​១០០០​នាក់​។​

​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​សមាជិក​ព្រឹទ្ធសភា នៃ​គណបក្ស សម រង្ស៊ី បាន​មានប្រសាសន៍​​ថា ខ្មែរ​កម្ពុជា​ក្រោម​ឈឺចាប់ ​ហើយ​​ប្រាថ្នា​​​ចង់​រស់នៅ​ដោយ​ឯករាជ្យ ​សន្តិភាព សេរីភាព និង​សុភមង្គល​ ដូច​ប្រជាជាតិ​​នានា​ នៅក្នុង​សកលលោក​ដែរ​។​

លោក ថាច់ សេដ្ឋា បាន​បន្ត ដោយបួងសួងថា សូមអោយ​ការឈឺចាប់​ទាំងអស់ ប្រែក្លាយ​ទៅជា​កំលាំងចលករ​ដ៍​មហិមា​មួយ ជំរុញ​ចលនា​តស៊ូ​ នៃ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​អោយ​ដល់​គោលដៅ នៃ​ការជួយ​ស្រោចស្រង់​ប្រជាជាតិ និង​មាតុភូមិ​ខ្មែរ​កម្ពុជា​ក្រោម​អោយ​ខាងតែបាន​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners