ចាន់ រតនា និង ឡុង សុវណ្ណឌឿនអត់សំណាង | ដំណឹងក្នុងប្រទេស:ដំណឹងកីឡា

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ចាន់ រតនា និង ឡុង សុវណ្ណ​ឌឿ​ន​អត់​សំណាង​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 06:41:PM) | ដោយ: រស្មី

ក- ក+ | Print

ភ្នំពេញ:     ​+​សង្វៀន TV3:

​    ​ការប្រកួត​ជម្រុះ​ចុងក្រោយ​សម្រាប់​ព្រឹត្តិការណ៍​ដណ្ដើម​ប្រាក់​ក្នុង​ធនាគារ​លើស​ង្វៀន TV3​ ថ្ងៃទី​៩​មិថុនា​ អ្នក​ប្រដាល់​ចាន់ រតនា​ក្លឹប​ខេ​មរ​ខ្លាហោះ និង ឡុង សុវណ្ណ​ឌឿ​ន​ក្លឹប​សាល​វ័​ន្ត​កីឡា​ អត់​សំណាង​បាន​ឡើង​វ៉ៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឡើយ។​

​    ​ចាន់ រតនា​ប្រកួត​ចាញ់​ពិន្ទុ​ពេជ្រ សីហា​ក្លឹប​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​ដាច់​តែម្ដង។ ក្នុងការ​ប្រកួត ៥ ទឹក​ទោះបី​រតនា ធ្វើ​ឲ្យ​សីហា​លស់​ព្រលឹង​ជា​ញឹកញាប់​ក៏ដោយ​ក៏​ការប្រកួត​នេះ​សីហា​មានប្រៀប​លើ​រតនា​ស្ទើរ​គ្រប់​ទឹក​ទាំងអស់​តែម្ដង។​

​    ​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ហើយ​ស្នៀត​ជើង​របស់​រតនា​ធ្វើ​ឲ្យ​សីហា​ចង់​ស្រុត​ម្ដងៗ​ដែរ តែ​ទោះយ៉ាងណា​ក៏​ សីហា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ។​
​   
​ឡៅ ស៊ី​ណាត​ក្លឹប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ឡុង សុវណ្ណ​ឌឿ​ន ក្លឹប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ​ទាំង​វេទនា។​

​    ​សុវណ្ណ​ឌឿ​ន​ទោះបី​គេ​ចាញ់​ស៊ី​ណាត​បន្តិចបន្តួច​ក៏ដោយ​ក៏​គេ​ហាក់ដូចជា​មិន​ទោមនស្ស​នឹង​លទ្ធផល​នេះ​។ ចំពោះ​ពេជ្រ សីហា និង ឡៅ ស៊ី​ណាត នឹងត្រូវ​ប្រជែង​គ្នា​ដណ្ដើម​យកប្រាក់​ក្នុង​ធនាគារ។​

​    ​+​សង្វៀន CTN:

​    ​សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ទម្ងន់ ៦៥​គីឡូក្រាម​របស់​សង្វៀន CTN​នោះ​វ៉ាន់ ចាន់​វៃ​ក្លឹប​សឹង្ហ​កីឡា​បាន​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ទាប់ពី​ប្រកួត​ឈ្នះ​វិលជុំ​ក្នុង​ពូ​ល​ចុងក្រោយ​ ឈ្នះ​ហេង វិឆ័យ​ក្លឹប​កងពលតូច​លេខ៧០​ដោយ​ពិន្ទុ​នោះ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះដែរ​ភេ​ឌី ម៉ឺន​សុភា​ក្លឹប​យុវជន​អង្គរ​បញ្ចប់​ពេជ្រ អា​រុណ​ក្លឹប​បង្ក្រាប​គ្រឿងញៀន​នៅ​ទឹក​ទី១។​

​    ​អា​រុណ ៥ ប្រកួត​ចាញ់​ទាំង ៥ ប្រកួត​គឺ​ហាលអាវ​ហើយ​ចំពោះ​ភេ​ឌី ម៉ឺន​សុភា​ដែល ៥​ប្រកួត​ឈ្នះ ៣ ប្រកួត ចាញ់ ២ ប្រកួត​នោះ​ក៏​ហាលអាវ​ដែរ។​    ​
ដំណឹងថ្មីៗចុងក្រោយ

Our Partners