ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ចំបាប់​បាន​មេដាយប្រាក់ និង សំរិទ្ធ​មួយគ្រឿង​ទៀត​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 06:27:PM) | ដោយ: រស្មី

ក- ក+ | Print

ភ្នំពេញ​:     ​លោក​ធិ​ន វិចិត្រ ​គ្រូបង្វឹក​ចំបាប់​ជម្រើសជាតិ​កម្ពុជា​បាន​រាយការណ៍​ពី​ស្រុកថៃ​មក​ថា​ថ្ងៃនេះ​កីឡាករ​ចំបាប់​កម្ពុជា​ដែល​ចូលរួម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ថៃ​នោះ​ដណ្ដើមបាន​មេដាយប្រាក់​មួយ និង សំរិទ្ធ​មួយគ្រឿង​ទៀតហើយ។​

​    ​កីឡាករ​កម្ពុជា​ងួន មករា ​ដែល​ប្រកួត​ចំបាប់​សេរី​ទម្ងន់ ៦០​គីឡូក្រាម​នោះបាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ជា​ម្ចាស់ផ្ទះ ​២ នាក់​ដោយ​បោក និង សង្កត់​លើ​កម្រាល​មិន​ឲ្យ​កម្រើកខ្លួន​រួច។ ​ជាមួយនឹងជ័យជំនះ​នេះ​ងួន មករា​ បាន​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​កីឡាករ​វៀតណាម។ ​ក្នុងការ​ប្រកួត​ជាមួយ​វៀតណាម​មករា​មានប្រៀប​នៅ​ដើម​ទឹក​ទាំង ២ តែ​នៅ​ចុង​ទឹក និងទឹក​ទី៣ ​មករា ចាញ់​ប្រៀប​វៀតណាម។ ​អញ្ចឹង​ហើយ​ទើបបាន​មេដាយប្រាក់។​

​    ​កីឡាករ​ងួន គឹម​ហេង ​ដែល​ប្រកួត​ចំបាប់​សេរី​ទម្ងន់ ៨៤​គីឡូក្រាម​នោះ​ក៏​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ដោយ​សង្កត់​មិន​ក្រោក​ពី​កម្រាល​រួច​ដែរ។​តែកីឡាកររូបនេះមិនមានសំ
 ណាងបានមេដាយប្រាក់ឡើយគឺបានមេដាយសំរិទ្ថប៉ុណ្ណោះ ។

​    ​គិត​មកដល់ពេលនេះ​ចំបាប់​កម្ពុជា​បាន​មេដាយ ៣ គ្រឿង​ហើយ​ដែល​មួយគ្រឿង​មុនគេ​ដណ្ដើមបាន​ដោយ​កីឡា​ករចាប លិញ​ ប្រកួត​ចំបាប់​ក្រិច​កូ​រ៉ូ​ម៉ាំង​ទម្ងន់​៥៥​គីឡូក្រាម។​

​    ​សម្រាប់​ការចូលរួម​ប្រកួត​នេះ​កម្ពុជា​ប​ញ្ជូន​កីឡាករ ៥ នាក់ និងកីឡាការិនី ២​នាក់​ទៅ​ចូលរួម​ប្រកួត​ដែល​សុទ្ធតែ​កីឡា​ចំបាប់​ក្រសួងមហាផ្ទៃ។ លោក​សក្តិ ៥ ជា ប៊ុនហេង ​ជំនួយការ​ផ្ទាល់​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជា​អ្នកដឹកនាំ​ទៅ​ចូលរួម​ប្រកួត។​

ដំណឹងថ្មីៗចុងក្រោយ

Our Partners