ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឆៃ លីដា​ឡែ​ន​: កុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កំហុស​កាន់តែច្រើន បើ​វា​មិនមែនជា​កំហុស​ពិតប្រាកដ​

(ថ្ងៃទី 1 ឧសភា 2012, ម៉ោង 05:06:PM) | ដោយ: ពិទូរ្យ

ក- ក+ | Print

ភ្នំពេញ: ​បន្ទាប់ពី​មាន​ព័ត៌មាន​ជា​ហូរហែ អំពី​ភាព​សិច​ស៊ី​មិន​សំចៃ​ខ្លួន​របស់​កញ្ញា ឆៃ លីដា​ឡែ​ន នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ហើយ​ការរិះគន់​ដែលជា​ស្រមោល​អន្ទោលតាមប្រាណ តែងតែ​តាម​លងបន្លាច​កញ្ញា​សិច​ស៊ី​ម្នាក់នេះ​ឲ្យ​ភ័យព្រួយ អំពី​ប្រជាប្រិយភាព​ដែល​បាន​ធ្លាក់ចុះ​បន្តិច​ម្តងៗ​។

​រូបភាព​ខ្លះ​ដែល​កញ្ញា​បាន​បង្ហោះ​ក្នុង​ហ្វេ​ប៊ុ​ក គឺជា​រូបភាព​មុនពេល​នាង​បាន​ឈាន​ជើង​ជាន់​ទឹកដី​អាមេរិក​។ ទោះបី​មិនមាន​ភាព​សិច​ស៊ី ក៏ ឆៃ លីដា​ឡែ​ន នៅតែ​ទទួលបាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​នៅ​អូស្ត្រាលី ខណៈដែល​លើក​មុន​ជោគជ័យ ហើយ​លើក​នេះ​រឹតតែ​ទទួលបាន​ជោគជ័យ​ជាង​លើក​មុន​។​

​ការរិះគន់​មិនចេះចប់​មិនចេះហើយ នៅតែ​កើតមាន​ឡើងលើ​តារា​ម្នាក់នេះ ទោះបី​កញ្ញា​បាន​ផ្លាស់ប្តូ​រការ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម មកជា​សម្លៀកបំពាក់​បែ​ប​ប្រពៃណី​ក្តី​។

​ដា​ឡែ​ន បាន​ប្រាប់​គេហទំព័រ CEN ថា “​ខ្ញុំ​ឆ្ងល់​ណាស់ អ្នកខ្លះ​និយាយថា ខ្ញុំ​នេះ​មិនចេះ​រាងចាល​នូវ​ទង្វើ​ដែល​ខ្លួន​បានធ្វើ តែ​ខ្ញុំ​ពិតជា​មិនដឹង​មែន ហើយ​រូបភាព​នេះ គឺ​ខ្ញុំ និង​ក្រុមគ្រួសារ​បាន​ថត​នៅ​សៀមរាប មុនពេល​ខ្ញុំ​ចេញទៅ​អាមេរិក ហើយ​ខ្ញុំ​ក៏​ឆ្ងល់​ណាស់ដែរ ដែល​មនុស្ស​មួយចំនួន​បាន​ដោ​ន​ឡូដ (Download) រូប​របស់ខ្ញុំ ហើយ​បង្ហោះ​ដោយ​មិន​បានដាក់​កាលបរិច្ឆេទ​ច្បាស់លាស់ ទើប​ធ្វើ​ឲ្យ​បងប្អូន​មួយចំនួនធំ​មានការ​ភ័ន្តច្រឡំ ហើយ​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កំហុស​កាន់តែ​កើនឡើង​”​។​

​ឆៃ លីដា​ឡែ​ន អ្នកចម្រៀង​ដែល​ទទួល​រហស្ស​នាម​ជាតា​រា​សិច​ស៊ី​លេចធ្លោ រហូត​មាន​ព្យុះភ្លៀង​ដូច​រដូវវស្សា​រូបនេះ បាន​បន្ថែមថា “​ខ្ញុំ​ទៅ​អូស្ត្រាលី​លើក​នេះ មិនបាន​ស្លៀកពាក់​បញ្ចេញ​លើ​ក្រោម​អី​ទេ តែ​ពួកគាត់​នៅតែ​គាំទ្រ ... នៅ​ថ្ងៃ​ដែល​ខ្ញុំ​សម្តែង មាន​បងប្អូន​ខ្មែរ​ដែល​រស់នៅ​អូស្ត្រាលី​គាំទ្រ​យ៉ាងខ្លាំង​តែម្តង គឺ​រហូត​មិនមាន​កន្លែង​អង្គុយ ហើយ​ពួកគាត់​សុខចិត្ត​ឈរ ដើម្បី​គាំទ្រ​ដល់​ពួកយើងខ្ញុំ ហើយ​មាន​អ្នកខ្លះ​គាត់​បាន​សួរ​ត្រង់ៗ​ថា គេ​ថា​អា​ឡែ​ន​ឯង​សិច​ស៊ី ចុះ​ហេតុ​អី​មិនឃើញ​ពី​ភាព​សិច​ស៊ី បែរជា​ស្លៀកសំពត់​បត់​ទៅវិញ​”​។​

​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១២ តារាចម្រៀង​ដែលមាន​ស្រុក​កំ​ណើ​តនៅ​ខេត្តបាត់ដំបង​រូបនេះ បាន​ចាក​ចេញពី​ទឹកដី​កំណើត​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី តាមរយៈ​សមាគម​ខ្មែរ ដើម្បី​រក​ថវិកា​កសាង​ព្រះវិហារ ជាមួយ​មិត្ត​រួមការ​ងារ លោក អេ​ឡិច ចាន់​ត្រា និង​លោក រ៉ូ​លីន ហើយ​បាន​ត្រឡប់មកវិញ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១២​។

​កន្លងមក ឆៃ លីដា​ឡែ​ន បានចេញ​សម្តែង​នៅ​ប្រទេស​បារាំង អូស្ត្រាលី អាមេរិក និង​មាន​គម្រោង​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន នា​ដើមខែ​សីហា​ខាងមុខនេះ ក្រោម​ការឧបត្ថម្ភ​រប​ស់​សមាគម​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners