ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឆ្នាំ​២០៣០: ទឹកនោមផ្អែម​នឹង​ក្លាយជា​ជំងឺ​យុគសម័យ​

(ថ្ងៃទី 27 មករា 2012, ម៉ោង 09:25:AM) | ដោយ: សោភ័ណ

ក- ក+ | Print

​ភ្នំពេញ​: ​ការព្យាករណ៍​របស់​ស​មា​គម​ទឹកនោមផ្អែម​អន្តរជាតិ​ថា ដល់​ឆ្នាំ​២០៣០ ក្នុងចំណោម​មនុស្ស​១០​នាក់ គឺមាន​ម្នា​ក់កើត​ជំងឺ​ទឹកនោមផ្អែម ។​

​    ​របាយការណ៍​ក្រុម​ជំនាញការ​ព្យាករណ៍​ថា ក្នុង​ពីរ​ទសវត្សរ៍​ខាងមុខ នឹងមាន​មនុស្ស ៥៥២ លាន​នាក់​កើត​ជំងឺ​ទឹកនោមផ្អែម មានន័យថា ក្នុងចំណោម​មនុស្ស​១០​នាក់ គឺមានម្នា​ក់កើត​ជំងឺ​នេះ​(​បច្ចុប្បន្ន​គឺ​១/១៣) ។ ប៉ុន្តែ​គេ​ពុំទាន់​ព្យាករណ៍​បាន​អត្រា​រវាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​មួយ និង​ប្រភេទ​ពីរ ។​

​    ​ក្រុម​ជំនាញការ​ព្យាករណ៍​ថា ចំនួន​ករណី​កើត​ទឹកនោមផ្អែម​កើនឡើង​ដល់ ៩០​ភាគរយ​នៅ​ទ្វីបអាហ្វ្រិក នៅទីនេះ​ជំងឺឆ្លង​ជា​ឃាតករ​ជួរមុខ ។ ​សមាគម​ទឹកនោមផ្អែម​អន្តរជាតិ​ឱ្យដឹងថា នោះ​គឺ​ពុំទាន់​គិតដល់​ឥទ្ធិពល​របស់​ជំងឺ​ធាត់ ហេតុនេះ​តួលេខ​អាច​ខ្ពស់​ជាងនេះទៀត​។​

​    ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បច្ចុប្បន្ន​មាន​មនុស្ស​៣៤៦ លាន​នាក់​កើត​ជំងឺ​ទឹកនោមផ្អែម ក្នុងនោះ​ជាង​៨០​ភាគរយ​នៃ​ចំនួន​អ្នកជំងឺ បាត់បង់​ជីវិតស្ថិតនៅ​បណ្តា​ប្រទេស​កំពុង​រីកចម្រើន ។ តាម​អង្គការ​នេះ ឆ្នាំ​២០៣០ ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ទឹកនោមផ្អែម​នឹង​កើនឡើង​ទ្វេដង​។​

​    ​ថ្លែង​នៅលើ Foxnews, អ្នកស្រី Gojka Roliic ប្រធាន​ផ្នែក​តាមដាន​ជំងឺ​ទឹកនោមផ្អែម​របស់ WHO ឱ្យដឹងថា ចំនួន​អ្នក​កើត​ទឹកនោមផ្អែម​កើន គឺ​ដោយសារ​ចំនួន​មនុស្ស​ចាស់​ក៏​កើនឡើង គឺ​ពុំមែន​បណ្តា​លពី​ជំងឺ​ធាត់ ។ ភាគច្រើន​នៃ​ករណី​បាត់​បង់ជីវិត គឺ​ដោយសារ​ទឹកនោមផ្អែម​ប្រភេទ​ពីរ ដែល​កើតឡើង​សំខាន់​នៅ​មនុស្ស​មជ្ឈិមវ័យ​, លើស​ទម្ងន់ និង​មានរបៀប​រស់​នៅនឹងកន្លែង ។​
​    ​អ្នកស្រី Roglic មានប្រសាសន៍ថា ក្នុង​អនាគត​មនុស្ស​មួយចំនួនធំ​មានលទ្ធភាព​ទប់ស្កាត់បាន​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​“​ប្រការ​គួរឱ្យ​បារម្ភ ​គឺ​គេ​ច្រើនតែ​មកកាន់​មន្ទីរពេទ្យ​ពេលជំងឺ​បាន​ធ្ងន់ធ្ងរ រាងកាយ​ទ្រុឌទ្រោម និង​រង់ចាំតែ​ថ្ងៃ​ស្លាប់ ។ ការតាមដាន​សុខភាព​ជាប្រចាំ​និង​ព្យាបាល​ទាន់ពេល​នោះ លទ្ធភាព​ព្យាបាល​ជា​ក៏​ខ្ពស់​ដែរ ឬ​តិច​បំផុត​ក៏​អូសបន្លាយ​អាយុជីវិតបាន ប្រសិន​អន្តរាគមន៍​បាន​ត្រឹមត្រូវ​” ៕s
​    ​
ដំណឹងថ្មីៗចុងក្រោយ

Our Partners