ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ជនសង្ស័យ​ប្លន់​ម៉ូតូ​ពី​ក្រុង​ប៉ោយប៉ែត មក​ជាប់​ខ្នោះ​នគរបាល​ក្រុង​សិរីសោភ័ណ​

(ថ្ងៃទី 17 ឧសភា 2012, ម៉ោង 09:50:PM) | ដោយ: សូផុន

ក- ក+ | Print

បន្ទាយមានជ័យ: ជនសង្ស័យ ជា​ចោរប្លន់​ម្នាក់ ជួល​ម៉ូតូឌុប​ជិះ​ចេញពី​ផ្ទះសំណាក់​ហង្ស​មាស ដល់​ចំណុច​ភោជនីយដ្ឋាន​គោដុត​ទូក​មាស បានធ្វើ​សកម្មភាព​វាយ​ពីក្រោយ​ឲ្យ​ម្ចាស់​ម៉ូតូឌុប​ដួលសន្លប់ រួច​គេ​ជិះ​រត់ចេញ​ក្រុង​ប៉ោយប៉ែត បើក​ម៉ូតូ​រត់គេចខ្លួន​ដល់​ក្រុង​សិរីសោភ័ណ ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់​ឃាត់ខ្លួន នៅវេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ២០១២​។​

​លោក ង៉ាន់ ចិន្តា នាយការិយាល័យ​ប៉ូលិស​សណ្តាប់ធ្នាប់ នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​ដន ហ៊ីង ហៅ​ចំរើន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​កម្មករ ស្នាក់នៅ​ផ្ទះជួល​បណ្តោះអាសន្ន នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រុកកំណើត​នៅ​ភូមិ​អង់ ឃុំ​អង់​រស់ ស្រុក​មេសាង ខេត្តព្រៃវែង​។

​ចំណែក​ម្ចាស់​ម៉ូតូឌុប​មានឈ្មោះ​សាយ ម៉េង​ស៊​ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ សព្វថ្ងៃ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ 7856​។​

​លោក​ឆេន ឈួ​ត ស្នងការរង​បាន​ប្រាប់ថា ចោរប្លន់​ម៉ូតូ​ម្នាក់នេះ បាន​សកម្មភាព​ប្លន់​នៅ​ក្រុង​ប៉ោយប៉ែត ជិះ​ម៉ូតូ​រត់គេច​ចូល​ក្រុង​សិរីសោភ័ណ ត្រូវ​បានដាក់​កម្លាំង​ស្ទាក់ចាប់​ភ្លាម ក្រោយ​គេ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូឌុប​រួច​បាន​ប្រហែលជា​១​ម៉ោង ហើយ​ប៉ូលិស​ក្រុង​រាយការណ៍​តាម​ទូរស័ព្ទ​កម្លាំង​ឈរជើង​ស្ទាក់​តាម​បណ្តា​យ​ផ្លូវជាតិ គ្រប់​ច្រក ដើម្បី​ចាប់ ខ្លួន​ចោរប្លន់ ជួប​ប៉ូលិស​សណ្តាប់ធ្នាប់​ឈរជើង​ចំណុច​ផ្សារ​ការពារ ជាមួយ​នោះ​ដេញចាប់​ឃាត់​ខ្ឡួ​ន​ទាំង​មនុស្ស និង​ម៉ូតូ​។

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។ ចំណែក​ម៉ូតូ សមត្ថកិច្ច​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners