ឈ្មោះជាទីក្រុងខេរភូមិន្ទ គួរតែរួមគ្នាធ្វើការអភិ... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឈ្មោះ​ជាទី​ក្រុង​ខេរ​ភូមិន្ទ គួរតែ​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​ផង​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 09:18:AM) | ដោយ: ពលរដ្ឋ​ក្រុង​ខេមរភូមិន្ទ​ម្នាក់​

ក- ក+ | Print

​កោះកុង: ឈ្មោះ​ជាទី​ក្រុង ស្តាប់​មួយ​ភែ្ល​ត យើង​ពិតជា​ស្រមៃ​ឃើញថា នឹងមាន​អី្វ​បែ្ល​កៗ​ខុសពី​ជនបទ ដូចជា ការដាក់​ភើ្ល​ង​បំ​ភឺ្ល​នៅពេល​រាត្រី តាម​ដងផ្លូវ​សាធារណៈ និង​សួនច្បារ ការសម្អាត​​អនាម័យ និង​ការកែលម្អ​សោភ័ណភាព ប្រព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​លូ ដើម្បី​កុំ​ឲ្យ​មាន​ភក់ជ្រាំ ​ជាដើម ប៉ុ​នែ្ត​សម្រាប់​ស្រុក​ខ្ញុំ ដែល​ពីមុន​មានឈ្មោះ​ជា​ស្រុក​ស្មាច់មានជ័យ ហើយ​ពុំ​សូវ​មាន​គេ​ស្គាល់​ច្រើន​ទេ តែ​សម្រាប់​បច្ចុប្បន្ន បាន​ប្តូរ​ឈ្មោះ​មកជា​ទីក្រុង​ខេមរ​ភូមិន្ទ ក្នុង​ខេត្តកោះកុង​។ ការផ្លាស់​ឈ្មោះ​មកជា​ទីក្រុង​នេះ បាន​ធើ្វ​ឲ្យ​មនុស្សម្នា​ជាច្រើន​បាន​ចាប់អារម្មណ៍ និង​នឹក​ស្រមៃ​ចង់​ស្គាល់​មកលេង​កម្សាន្ត តើ​វា​មាន​សម្រស់​ស្រស់ស្អាត​ប៉ុនណា​?

​ប៉ុ​នែ្ត​អី្វ​ដែល​ខ្ញុំ​កត់សម្គាល់ឃើញ បច្ចុប្បន្ន​ទីក្រុង​មួយ​នេះហាក់ដូចជាមាន​សភាព​យ៉ាប់យ៉ឺន​ណាស់ អី្វៗ​ពុំទាន់​មានការ​អភិវឌ្ឍ​ឲ្យ​មាន​ការខុស​បែ្ល​ក​ពី​ជនបទ​ដាច់ស្រយាល​នៅឡើយ​ទេ​។
​    ​
​សព្វ​ថៃ្ង នៅក្នុង​ទីក្រុងនាពេល​រាត្រី មាន​ភាព​ងងឹត​សូន្យឈឹង ពុំទាន់​មាន​ភ្លើងអគ្គិសនី ដា​ក់បំ​ភឺ្ល​តាម​ដងផ្លូវ និង​សួនច្បារទីសាធារណៈ​នៅឡើយ រីឯ​ការសម្អាត​អនាម័យ និង​ការកែលម្អ​សោភ័ណភាព ប្រព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​លូ​វិញ គឺ​នៅតែ​ជា​បញ្ហា​មួយ​ដ៏​ស្មុគ​សា្មញ ​ដែល​ទីក្រុង​មួយ​នេះមិនអាច​រួមគ្នា​ដោះស្រាយបាន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។
​    ​
​នៅតាម​ដងផ្លូវ​នានា​ក្នុង​ទីប្រជុំជន ​គេ​ឃើញ​មានការ​បាត់បង់​សោភ័ណភាព ដោយសារតែ​អ្នកលក់ដូរ​រំលោភ​លើដី​ចិញ្ចើមផ្លូវ ធ្វើ​តូប និង​ដាក់តាំង​ទំនិញ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ និង​អ្នក​​បើកបរ​រថយន្ត​ចត​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់ ហើយ​បើ​ក្រឡេកមើល​នៅតាម​ប្រព័ន្ធ​ផ្លូវលំ​វិញ​ រអិល​បែក​ភក់ សើ្ទ​រ​តែ​ធ្វើដំណើរ​ឆ្លងកាត់​លែងកើត​នា​រដូវវស្សា​នេះ ដោយសារតែ​ការ​គ្មាន​ប្រព័ន្ធ​លូបង្ហូរ ឬ​ក៏មានដែរ​ តែ​ពុំមាន​គុណភាព​។​
​    ​
​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​យល់ថា បើ​ចង់​ឲ្យ​ទីក្រុង​មួយ​នេះ​មានឈ្មោះ​បោះ​សំឡេង​ យើង​គួរតែ​រួមគ្នា​អភិវឌ្ឍ​ន៍ផង មិនគួរ​នៅ​ស្ងៀម​ដូច​សព្វ​ថៃ្ង​ទេ​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners