ណុប បាយ៉ារិទ្ធ និង ឈិត សុវណ្ណបញ្ញា ក្លាយជាអ្នកដ... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ណុប​ បា​យ៉ា​រិ​ទ្ធ និង ឈិ​ត​ សុវណ្ណ​បញ្ញា ក្លាយជា​អ្នក​ដាក់​ព​ន្ទុ​ឲ្យ​អ្នកដើរ​ម៉ូដ​

(ថ្ងៃទី 30 កក្កដា 2012, ម៉ោង 11:49:AM) | ដោយ: ចៅចិត្រ

ក- ក+ | Print

ភ្នំពេញ: តារាចម្រៀង​ពីររូប​របស់​ផលិតកម្ម​ហង្ស​មាស លោក ណុប បា​យ៉ា​រិ​ទ្ធ និង​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ត្រូវបាន Cambodia Fashion អញ្ជើញ​ឲ្យ​ចូលរួម​ដាក់​ព​ន្ទុ ឲ្យ​អ្នកដើរ​បង្ហាញ​ម៉ូដ​ជំនាន់​ក្រោយ ដោយ​យុវជន​យុវនារី​មានបទពិសោធន៍​កម្រិត​ណា ក៏​អាច​ចូលរួម​ក្នុងការ​បង្ហាញ​ម៉ូដ​កម្រិត​ពិភពលោក​បាន ហើយ​អាច​មានឱកាស​ឈ្នះ​ជា​ប្រាក់​ចំនួន ១.០០០ ដុល្លារ និង​អាច​ចុះកិច្ចសន្យា​ជាមួយ Hiruscar សម្រាប់​ឆ្នាំ​២០១៣ ផងដែរ​។​

​តារាចម្រៀង លោក ណុប បា​យ៉ា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា លោក​មានការ​សប្បាយចិត្ត នៅពេលដែល​លោក​បាន​ចូលរួម​ក្នុងការ​ដាក់​ជាព​ន្ទុ ឲ្យ​ដល់​ក្រុមយុវជន​យុវនារី​ជំនាន់​ក្រោយ ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​នេះ​។ លោក​បញ្ជាក់ថា “​ខ្ញុំ​ឃើញ​អ្នកមាន​សមត្ថភាព​ច្រើន ដែល​បានមក​ចូលរួម​ក្នុង​កម្មវិធី​នេះ តែមាន​អ្នកខ្លះ​ប្រហែលជា​មានការ​ភិតភ័យ បានជា​ធ្វើ​ឲ្យ​ពួកគេ​ដើរ​មិន​បានល្អ​” ហើយ​មូលហេតុ​ខាង​ក្រុមហ៊ុន គេ​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​ដាក់​ព​ន្ទុ​នេះ គឺ​ដោយសារ​ខ្ញុំ និង​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ជា​តារាចម្រៀង ដែល​យុវវ័យ​មានការ​គាំទ្រ​ច្រើន ទៅលើ​ការ​ស្លៀកពាក់​បែប​ទាន់សម័យ និង​ចូលចិត្ត​លេង​ម៉ូដ​សម្លៀកបំពាក់​ប្លែកៗ​។​

​នៅក្នុង​កម្មវិធី​នោះដែរ បន្ទាប់ពី​មានការ​ជ្រើស​យុវជន​យុវនារី​ជំនាន់​ក្រោយ ដែលមាន​សមត្ថភាព​នោះ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១២ នឹងមាន​ការបើក​ពិធី​បង្ហាញ​ម៉ូដ សម្រាប់​អ្នក​បង្ហាញ​ម៉ូដ​ប្រហែលជា ៦០​នាក់ នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ប្រចាំ​សប្តាហ៍ និង​ជ្រើសរើស ១០​នាក់ សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ អ្នកដើរ​បង្ហាញ​ម៉ូ​ដដែល​ត្រូវ​ប្រកាស​ឈ្មោះ នឹងត្រូវ​ទទួលបាន​កា​រ​ហ្វឹកហ្វឺន អំពី​ការដើរ​ម៉ូដ​បន្ត ហើយ​ក្នុងនោះដែរ នឹងមាន​ការបោះឆ្នោត​ជា​សាធារណៈ ដើម្បី​ជ្រើសរើស​អ្នកឈ្នះ​ក្នុងចំណោម​អ្នក​ផ្តាច់ព្រ័ត្រ​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners