តារាចម្រៀង អ៊ឹង ប៊ុនលាភ បាត់ខ្លួន បន្ទាប់ពីមានន... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

តារាចម្រៀង អ៊ឹង ប៊ុន​លាភ បាត់​ខ្លួន បន្ទាប់ពី​មាន​នារី​ម្នាក់​ទូរស័ព្ទ​ហៅ​ចេញ​ក្រៅ​

(ថ្ងៃទី 16 មិថុនា 2012, ម៉ោង 04:08:PM) | ដោយ: ពិទូរ្យ​

ក- ក+ | Print

ភ្នំពេញ: ​តារាចម្រៀង​សម្បុរ​ស្រអែម អ៊ឹង ប៊ុន​លាភ បាន​បាត់​ខ្លួន​អស់​រយៈពេល​បី​សប្តាហ៍​មកហើយ ដែល​ប​ច្ច​ប្បុន្ន​បងប្អូន និង​ភរិយា​របស់លោក​កំពុងតែ​ស្វះស្វែង​តាមរក​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ពិធី​ការិនី អ្នកនាង យុគ ចិន្តា ដែល​បានប្រកាស​តាម​កញ្ចក់​ទូរទស្សន៍ CTN នៅក្នុង​កម្មវិធី "​មន្ត​ស្នេហ៍​សំនៀង​" នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២​នេះ​។

​អ្នកនាង យុគ ចិន្តា បាន​និយាយថា តារាចម្រៀង​រូបនេះ​បាន​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ២០១២ គឺ​ក្រោយ​ពេលដែល​បាន​ចាក​ចេញពី​កម្មវិធី "​តន្ត្រី​ថ្ងៃអាទិត្យ​" របស់​ស្ថានីយទូរទស្សន៍
CTN ក្រោយ​ពេលដែល​បាន​ត្រឡប់​ទៅដល់​ផ្ទះ​បាន​បន្តិច​ប៉ុណ្ណោះ ក៏មាន​នារី​ម្នាក់​ទូរស័ព្ទ​ទៅ​លោក ប៊ុន​លាភ ឲ្យ​ចេញមកក្រៅ​មួយ​ភ្លែត តាំងពី​ពេលនោះ​មក​ក៏​បាត់​ដំណឹង​របស់លោក អ៊ឹង ប៊ុន​លាភ រហូតដល់​ពេលនេះ​។

​អ្នកនាង យុគ ចិន្តា បាន​បញ្ជាក់ថា “​ប្រពន្ធ​របស់លោក អ៊ឹង ប៊ុន​លាភ បាន​មករក​ខ្ញុំ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដំណឹង​នេះ ព្រោះ​ដំបូង​ឡើយ​គាត់​ខ្លាច មិនទាន់​ប្តឹង​ប៉ូលិស​ទេ ហើយ​ដើររក​គ្រប់​ច្រកល្ហក សូម្បីតែ​ច្រកព្រំដែន​នានា​។ តែ​មកដល់ពេលនេះ គាត់​បានមក​ប្តឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​”៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners