ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ទស្សនៈ​ល្ងីល្ងើ ៖ ដំរី​ធ្វើ​ខុស​អត់​អី តែ​ស្រមោច​ធ្វើ​ខុស​វិញ នាំគ្នា​ជាន់​

(ថ្ងៃទី 18 មិថុនា 2012, ម៉ោង 11:46:AM) | ដោយ: នាយ​ក្រឡក​ខួរ​

ក- ក+ | Print

ភ្នំពេញ: នាយ​ល្ងី និង​នាយ​ល្ងើ​ជួបគ្នា ពេលព្រឹក​ឡើង តែងតែ​មកជួប​គ្នា នៅតាម​ហាង នៅតាម​ចិញ្ចើមថ្នល់​ដោយ​អ្នក​ទាំងពីរ ពិភាក្សាគ្នា និយាយ​ពី​រឿង ខ្លះ​ដែលថា ក្នុង​មួយជីវិត​របស់​មនុស្ស តែងតែមាន​ការប្រព្រឹត្ត​ខុស អី​ម្តង​មិន​ខាន គ្មាន​អ្នកណាម្នាក់ ប្រព្រឹត្ត​បានល្អ​ឥតខ្ចោះ​នោះទេ​។

​តែបើ​ការធ្វើ​ខុស របស់ខ្លួន​នោះ ចេះ​ទទួល​ថា​ខ្លួនឯង​ពិតជា​ធ្វើ​ខុស​មែន វា​មិន​អី​ទេ តែបើ​ធ្វើ​ខុស​ហើយ យក​អំណាច បុណ្យស័ក្តិ មាសប្រាក់ អាង​ខ្សែ​នេះ អាង​ខ្សែ​នោះ វា​មិន​ខុស​អី ពី​សត្វ​ដំរី​ធ្វើ​ខុស​គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​អី តែបើ​សត្វ ស្រមោច​ធ្វើ​ខុស​វិញ នាំគ្នា​ដើរ​ជាន់ រួមទាំង​អាច​ក់​អា​ចែម ក៏​ជាន់​បន្ថែម ព្រោះ​ចង់បាន​ស្នាដៃ បន្តិចបន្តួច​ដែរ​។​

​នាយ​ល្ងី ៖ ទោះបី​ជាមាន​បញ្ជារ​ឲ្យ​ចាប់ខ្លួន ពី​សំណាក់​រាជរដ្ឋាភិបាល ទៅលើ​រាល់​ជន​ណា ដែល​បាន​ប្រើ​សិទ្ធ​អំណាច ប្រើ​អាវុធ​បាញ់បោះ​សេរី ក៏​នៅតែមាន ក្រុម​កូនអ្នកមាន​អំណាច ខ្លះ ជិះ​សុទ្ធតែ​រថយន្ត​ទំនើបៗ បាញ់បោះ​យ៉ាង​អាណាធិបតេយ្យ បើទោះជា​សមត្ថកិច្ច ដឹងថា អ្នកបង្ក​នោះ ជា​អ្នកណា​ក៏ដោយ ក៏​សមត្ថកិច្ច​មិន​ហ៊ាន​ដែរ​។​

​នាយ​ល្ងើ ៖ អ្ហើ​អា​ល្ងី​! អញ​កន្លងមក​ក៏​យល់ឃើញ​អ៊ីចឹង​ដែរ​។ កន្លងមក អញ​សង្កេតឃើញថា អ្នកមានអំណាច អ្នកមាន​ទ្រព្យសម្បត្តិ ជាច្រើន បាន​ប្រព្រឹត្ត​ខុស តែ​ពួកគេ​ទាំងនោះ តែងតែបាន​រួចផុត ពី​សំណាញ់​ច្បាប់ រស់នៅ​ដោយ​សុខ​ស្រួល​។ តែបើ​អ្នកតូចតាច វិញ​គឺ​មិន​ដូច្នេះ​ទេ គឺ​ការអនុវត្ត​ច្បាប់​របស់​ពួកគេ​នោះ ហាក់បីដូចជា ធ្វើបាន​យ៉ាង​ល្អ​បំផុត​។ បន្ទាប់ពី​បាន​សន្ទនា​ចប់ នាយ​ល្ងី​និង​នាយ​ល្ងើ​បាន​ដកដង្ហើម​ធំ រួច​និយាយថា “​នេះហើយ​យុត្តិធម៌​ស្រមោល​”៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners