ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ទស្សនៈ​ល្ងីល្ងើ ៖ ស្រី​សិច​ស៊ី ​នាំឲ្យ​គ្រោះថ្នាក់​ចរាចរ​កើនឡើង​

(ថ្ងៃទី 20 មិថុនា 2012, ម៉ោង 09:12:AM) | ដោយ: នាយ​ក្រឡក​ខួរ​

ក- ក+ | Print

ភ្នំពេញ: នាយ​ល្ងី និង នាយ​ល្ងើ បានមក​ជួបគ្នា ដូច​សព្វមួយដង និង​បាន​លើក​នូវបញ្ហា​ខ្លះៗ ដែល​អ្នក​ទាំងពីរមាន​ចម្ងល់​ដើម្បី​ជជែក​ដេញដោល​។​

​នាយ​ល្ងើ​: ជាទូទៅ សម្លៀកបំពាក់ និង​ការ​ស្លៀកពាក់ គឺ​វា​អាច​បង្ហាញ​នូវ​អត្តសញ្ញាណ របស់​ប្រទេស​ណាមួយឲ្យ​គេ​ស្គាល់នូវ​ប្រពៃណី​របស់ខ្លួន​បាន​។ ស្ត្រី​ខ្មែរ​មាន​ប្រពៃណី យ៉ាង​ល្អ​ផូរផង់ តែងតែ​ស្លៀកពាក់ ហូល ​ផាមួង ជិតៗ​ខ្លួន​។ ប៉ុន្តែបែរជា​នាំគ្នាស្លៀកខើច​ខ្លី លេច​លើលេច​ក្រោម ​ដល់ក​តែម្តង​។ អ្នកខ្លះ​ស្ទើរតែយក​ខោ​លី​អូមក​ស្លៀក ចេញ​ចង្វែកគូទ ស្ទើរតែ​ស្រាត​ទៅហើយ​។ អស់​តម្លៃ​ខ្មែរ​អា​លីង​។​

​នាយ​ល្ងី ៖​ អា​រំប​ល់​យក៍​!​ គេ​ឲ្យមើល​ហើយ ​នៅមាន​មាត់​កទៀត​។ អញ​ប្រាប់​រឿង​អស់សំណើច​មួយ​។ ដោយសារតែមាន​អ្នក​ស្លៀកអ៊ីចឹង ថ្ងៃមុន​អញត្រូវគេ​បុក​ពីក្រោយ ព្រោះ​វារ​វល់​តែ​ងាកមើលនារី​ដ៏​ស្រស់ស្អាត​ម្នាក់ ជិះ​ម៉ូតូ​ស្លៀកខោ​យ៉ាងខ្លី​ស្ទើរ​ដល់​ក្រលៀន​ហើយ​ចេញ​ចង្វែកគូទ​ទៀត​។​

​នាយ​ល្ងើ ៖ យើ​ស ! អា​ល្ងី គ្រាន់តែ​គេ​ប៉ះពារប​ន្តិ​បន្តួច ធ្វើ​ឯង​រអ៊ូ​ដែរ​គ្រាន់តែ​ប៉ុណ្ណឹង ! គេ​ត្រូវ​គ្រាប់​ដាច់​ក្បាល​ម៉ាត់ គេ​មិន​រអ៊ូ​ផង បើ​គេ​ស្លៀក​ហើយ បើ​យើង​មិន​មើល​មានតែ​ភ្លើ​សុទ្ធ​។ បើ​អញ​គិត​ទៅ​ប្រទេស​យើង​គឺជាប្រទេស​ប្រជាធិបតេយ្យ ដូច្នេះ​គេ​មាន​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង រួមទាំង​ការ​ស្លៀកពាក់​នេះ​ជាដើម​។​

​នាយ​ល្ងី ៖ អើ​អា​ល្ងើ​! អញ​ក៏​ដឹង​ដែរ រឿង​ប្រទេស​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ តែ​គួរ​គិតគូរ​ផង​រឿង​ស្លៀកពាក់ ព្រោះ​យើង​មិនមែន​អឺរ៉ុប ដែល​គេ​ស្លៀកពាក់​ខ្លីៗ ហើយ​គេ​ដើរ​បឺត​មាត់​គ្នា​តាមផ្លូវ​ទៅទៀត​។ វា​ជា​រឿង​របស់គេ ព្រោះ​គេ​ជា​អឺរ៉ុប​។ តែបើ​ស្លៀក​ខ្លី ប្រៀបដូចជាលី​អូ ពី​សម័យមុន​នោះ នៅក្នុង​កន្លែង​ផ្ទាល់ខ្លួន ដូចជា អាង​ហែល​ទឹក នៅ​សណ្ឋាគារ​ណាមួយ ក្លឹប​ហែល​ទឹក វា​មិន​អី​ទេ តែ​នេះ ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​បីនាក់ លេង​សុទ្ធតែខ្លី​ទាំងអស់ សាច់​ភ្លៅ​ឡើង​សខ្ចី ដល់​ថ្នាក់​ស្ទើរតែ​ស្រាត​ទៅហើយ តើ​វា​យ៉ាងម៉េច​វិញ​ទៅ​?

​នាយ​ល្ងើ ៖ វា​នឹង​នាំឲ្យមាន​គ្រោះថ្នាក់​ចរាចរ​ងាប់​តាមផ្លូវ​កើនឡើង​ហ្នឹង​ណា​។ នេះ​បាន​ចំ​ជា​គេ​ហៅថា “​ងាប់​ក្រោម​ដៃ​ស្រី​សិច​ស៊ី​”​។​

​នាយ​ល្ងី ៖ អុញ​មើល​វា​!៕​S
ដំណឹងថ្មីៗចុងក្រោយ

Our Partners