ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

បញ្ចប់​ការប្រកួត​កីឡា​វាយ​កូន​បាល់​ថ្នាក់ជាតិ​កុមារ​អាយុ​ក្រោម​១១​ឆ្នាំ​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 01:01:PM) | ដោយ: រស្មី

ក- ក+ | Print

ភ្នំពេញ​: ​ការប្រកួត​កីឡា​វាយ​កូន​បាល់​ពានរង្វាន់​ថ្នាក់ជាតិ​លើក​ទី១ សម្រាប់​កុមារា​-​កុមារី​អាយុ​ក្រោម​១១​ឆ្នាំ​បាន​បញ្ចប់​ហើយ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​១៧​មិថុនា​នេះ។​

​    ​ការប្រកួត​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥​មិថុនា​មក​នោះ​មាន​កុមារ​អាយុ​ក្រោម​១១​ឆ្នាំ​ចូលរួម​ចំនួន​៤៩​នាក់​ដែល​ក្នុងនោះ​កុមារា​ចំនួន ៣៥​នាក់​កុមារី​១៤​នាក់​មកពី​មណ្ឌលកុមារ​កំព្រា​ចំនួន ៥ និង​សាលាបឋមសិក្សា​ចំនួន ២ គឺ​មណ្ឌល​កុមារកំព្រា​បឹង​ខ្យា​ង កោះក្របី ASK​កែប Aspeca​ កែប អង្គការ​អា​រុណ​រះ សាលាបឋមសិក្សា​ ចតុមុខ និង នរោត្តម។​

​    ​ការប្រកួត​មានតែ​វិញ្ញាសា​ឯកត្តជន​ប៉ុណ្ណោះ។ កញ្ញា Hisae Arai អតីត​បវរកញ្ញា​ជប៉ុន និង ជា​ទូត​សុច្ឆន្ទៈ​របស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​នោះបាន​ចូលរួម​ទស្សនា និង បំពាក់​មេដាយ​ដល់​ជ័យលាភី​ក្មេងៗ​ដែល​ចូលរួម​ប្រកួត។​

​    ​ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​សម្រាប់​កុមារា​មេដាយមាស​កុមារា​ចិន សម្ផស្ស មេដាយប្រាក់ កុមារា លៀង សា រិ​ន​រាជ។ ចំពោះ កុមារី​វិញ​មេដាយមាស​កុមារី​ចេង សេរី​វ​ត្តី មេដាយប្រាក់​កុមារី​ហួរ ស្រី​ពៅ។​
ដំណឹងថ្មីៗចុងក្រោយ

Our Partners