បន្លំខ្លួនរស់នៅតាមព្រំដែន ចូលធ្វើកាតទំនាក់ទំនងព... | ដំណឹងក្នុងប្រទេស:ព្រំដែន

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

បន្លំ​ខ្លួន​រស់នៅ​តាម​ព្រំដែន ចូលធ្វើ​កាត​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​ប៉ូលិស​ចាប់​

(ថ្ងៃទី 28 ឧសភា 2012, ម៉ោង 06:50:PM) | ដោយ: សូផុន

ក- ក+ | Print

បន្ទាយមានជ័យ: ​ប្រជាពលរដ្ឋ​ខែ្មរ ដែល​មិន​រស់នៅ​តំបន់​ជាប់​ព្រំដែន​ទេ តែ​បានធ្វើ​កាត ដើម្បី​លួច​ចូល​ប្រទេស​ថៃ ត្រូវបាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន ១៣ នាក់​។ អ្នក​ទាំងនោះ បាន​កាន់​ក្រដាស​ក្លែងបន្លំ ចេញពី​ប៉ូលិស​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន កាលពី​ម៉ោង ១០ ព្រឹក ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១២ នៅ​ចំណុច​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក នេ​ត សំអាត នាយក​ស្តីទី​ចាត់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រាប់​គេហទំព័រ CEN នៅ​ថ្ងៃទី​២៨ ខែឧសភា ថា ការទប់ស្កាត់​ពលរដ្ឋ​ខែ្មរ ឆ្លងដែន គឺជា​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ នាយក​ទីចាត់ការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ការ​ប្រ​ត្តិ​ប​ត្តិ​ការទប់ស្កាត់​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់ ចំណាកស្រុក​ចូលទៅ​ការងារ​នៅ​ប្រទេស​ថៃ​។ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន ពលករ​ខែ្មរ​ចំនួន ១៣ នាក់​នោះ មិន​រស់នៅ​តំបន់​ព្រំដែន​ទេ សុទ្ធ​ពលរដ្ឋ​ដែល​ធ្វើ​កាត​បាន​លួច​ចូល​ថៃ ដោយ​ប៉ូលិស​ច្រកទ្វារព្រំដែន ពុំ​អាច​ដឹង​ទប់ស្កាត់ ព្រោះ​ពលរដ្ឋ​ខែ្មរ​ឆ្លងដែន​ទាំងនោះ បាន​ក្លែង​ឈ្មោះ​អ្នកចេញ​ក្រដាស់​ស្នាម​ឲ្យ​។

​លោក​បន្ថែមថា ពលរដ្ឋ​ខែ្មរ ១៣ នាក់ ត្រូវបាន​ចាញ់បោក​មេខ្យល់ នាំយកទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ ហើយក៏​ធ្វើ​បែបបទ​បែបនេះ​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners