ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

បុរស​ជនបរទេស​ម្នាក់ លោត​ពីលើ​ផ្សារ​សូរិយា ជាន់​ទី​៥ ស្លាប់​

(ថ្ងៃទី 20 វិច្ឆិកា 2012, ម៉ោង 07:18:PM) | ដោយ: វិសាល

ក- ក+ | Print

ភ្នំពេញ: បុរស​ជនជាតិ​បរទេស​ម្នាក់ បាន​លោត​ទម្លាក់ខ្លួន ពីលើ​ផ្សារ​សូរិយា​ជាន់​ទី​៥ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​បុរស​ជនបរទេស​រូប​នោះ​ ឈ្មោះ Tenne binjamin ជាជនជាតិ អ៊ីស្រាអែល អាយុ៥៧ឆ្នាំ។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​រូប​នេះ​លោត​សម្លាប់​ខ្លួន​ក៏​មិនទាន់ដឹង​ដែរ​។ ទីតាំង​ដែល​បុរស​រូប​នេះ​លោត​គឺ​ស្ថិតនៅ​ខាង​ក្នុង​ផ្សារ​សូរិយា ជាន់​ទី​៥ (​ជណ្តើរយន្ត​ជើង​) បណ្តាលឲ្យ​បាក់ដៃ បាក់ជើង បែកក្បាល ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners