ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

បើកឡាន​ទៅបុក​ម៉ូតូ​ពីរ​គ្រឿង និង​រថយន្ត​មួយគ្រឿង របួសធ្ងន់​ស្រាល ៣​នាក់​

(ថ្ងៃទី 4 ឧសភា 2012, ម៉ោង 01:26:PM) | ដោយ: វិសាល

ក- ក+ | Print

ភ្នំពេញ: ​រថយន្ត​មួយគ្រឿង ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់ ដែល​ទើប​ចេញពី​ហូប​ការ បាន​បើក​ទៅបុក និង​កិន​ម៉ូតូ​ពីរ​គ្រឿង ហើយ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស ៣​នាក់ រងរបួស​ធ្ងន់ និង​ស្រាល កាលពី​ម៉ោង ៨ និង ៣០​នាទី យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១២ ស្ថិតនៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្បែរផ្លូវ​ចូល​វត្ត​នាគ​វ័​ន្ត សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក ភ្នំពេញ 2G-9198 បើកបរ​ដោយ​ស្ត្រី​ម្នាក់​មាន​វ័យ​ប្រហែល ៤០​ឆ្នាំ បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ ២​គ្រឿង ម៉ាក​សង់ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក ភ្នំពេញ 1AD-1226​។ ចំណែក​ភាគី​ម្ខាង​ទៀត ជិះ​ម៉ូតូ ពាក់​ស្លាក ភ្នំពេញ 1BC-3346 មាន​ម្នាក់​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។

​បន្ទាប់មក រថយន្ត​បង្ក​បន្ត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ដែល​បើក​ស្រប​ទិស​គ្នា ម៉ាក​កូរ៉ូឡា ពាក់​ស្លាក ភ្នំពេញ 2S-8231 បណ្តាល​ឲ្យ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ៣​នាក់ រងរបួស​ធ្ងន់ និង​ស្រាល​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners