ប៉ូលិសស្វែងរកចាប់ខ្លួនមេដឹកនាំចលនារណសិរ្សរំដោះជ... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប៉ូលិស​ស្វែងរក​ចាប់ខ្លួន​មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​បក្ខពួក ដែល​ជាប់ចោទ​រឿង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល

(ថ្ងៃទី 26 តុលា 2014, ម៉ោង 04:03:PM) | ដោយ: មុនីរាជ​

ក- ក+ | Print

កំពត:
កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ កំពុងតែ​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ រួមទាំង​បក្ខពួក ដែល​ពាក់ព័ន្ធ​មួយចំនួន ដែល​កំពុងតែ​រត់គេច​ខ្លួន ជ្រកកោន​នៅ​ប្រទេស​ថៃ ពាក់ព័ន្ធ​ក្នុង​ការបង្កើត​កងកម្លាំង​ប្រដាប់អាវុធ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ប្រាប់​គេហទំព័រ CEN​។​

​មន្ត្រី​ដដែល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ថា កន្លងមក ប៉ូលិស​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បានធ្វើការ​ចាប់ខ្លួន​ប​ក្ខ​ពួក​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ បាន​ចំនួន ៤ នាក់ ដែល​បានរ​ត់ទៅ​ជ្រកកោន​នៅក្នុង​ប្រទេស​ថៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុងតែបន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​រណសិរ្ស​រំដោះជាតិ​ខ្មែរ ជា​បន្តទៀត​។ ទាក់ទង​ការចាប់ខ្លួន​ក្រុម​រណសិរ្ស​រំដោះជាតិ​ខ្មែរ នាពេល​កន្លងមក គឺ​ធ្លា​ប់ក​កិច្ចសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រទេស​ថៃ​។ ក្រុម​នេះ គឺមាន​បំណង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ចលនា​ក្បាល​ខ្លា ដែល​សមត្ថកិច្ច​បា​នប​ង្ក្រា​ប​កាលពីពេល​កន្លងទៅ​។​

​មន្ត្រីជាន់ខ្ពស់​ប៉ូលិស​បាន​បញ្ជាក់ថា ចលនា​នេះ គឺមាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការកសាង​កម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់ បញ្ជូន​ភ្នាក់ងារ​សម្ងាត់​មក​ស៊ើប​ទីតាំង​យោធា​សំខាន់ៗ ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ប្រមុខ​រាជរដ្ឋាភិបាល ហ្វឹកហាត់​កម្លាំង​ភេ​វរ​កម្ម ដាក់​គ្រឿងផ្ទុះ​ដោយ​សម្ងាត់ នៅតាម​ជាយដែន​ប្រទេស​ថៃ​។ កសាង​បណ្តាញ​នៅ​កម្ពុជា ដើម្បី​ប្រមែប្រមូល​ព័ត៌មាន និង​បញ្ជូន​ព័ត៌មាន​ចេញទៅ​មេក្លោង​នៅ​ដា​ណឺ​ម៉ាក​។​

​គួរ​បញ្ជាក់ថា ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ គឺមាន​ឈ្មោះ សម សេរី ហៅ ស សេរី ហៅ យាន យៀប មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។ ចលនា​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១២ នៅ​ប្រទេស​ថៃ​។​

​ប្រវត្តិ​សកម្មភាព​របស់​មេ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ឈ្មោះ សម សេរី ហៅ សរ សេរី ហៅ យាន យៀប ជា​សមាជិក​ក្នុង​ចលនា​ខ្លា​រំដោះ (​សោម ឯក ជា​ប្រធាន​) បាន​រត់គេចខ្លួន បន្ទាប់ពី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​សកម្មភាព​ភេ​វរ​កម្ម​ដាក់​បង្កៃ​គ្រឿង​បំផ្ទុះ​ក្នុង​សួនច្បារ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មុខ​អតីត​ស្ថានីយ៍ទូរទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្តិ៍​លេខ​៣ កាលពីដើមឆ្នាំ​២០០៩ និង​សកម្មភាព​ចាប់ជំរិត​ប្លន់​ប្រដាប់អាវុធ​។​

​សូមជម្រាបថា សមាជិក​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ​សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន​។​

​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន ១០ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ​ដូចជា ១-​ឈ្មោះ ឈុន ណា​គង់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន​។ ២-​ឈ្មោះ លីវ យី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ និង​ធ្វើ​សំណង់​។ ៣-​ឈ្មោះ ឈុន ឆាត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​នៅ​ប្រទេស​ថៃ​។ ៤-​ឈ្មោះ ច្រាញ់ ម៉ុ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​រដ្ឋបាល នៃ​សាកលវិទ្យាល័យ​បាត់ដំបង​។ ៥-​ឈ្មោះ ឡា​ត់ លី​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ​។ ៦-​ឈ្មោះ ឆាយ វ៉ិ​ច ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​គ្រូបង្រៀន​។ ៧-​ឈ្មោះ ឈឹម ស្ម័គ្រ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ​។ ៨-​ឈ្មោះ ចាន់ រ៉ា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​កសិករ​។ ៩-​ឈ្មោះ អាន ចាន់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​កសិករ និង​ទី​១០-​ឈ្មោះ ចាន់ ស្នា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កសិករ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ សមត្ថកិច្ច​នគរបាល​ជាតិ​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ថៃ បានធ្វើការ​ចាប់ខ្លួន​មេក្លោង​រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​៤​នាក់ រួមមាន ទី​១-​ឈ្មោះ ថាច់ កុង​ភួង ហៅ ថាច់ ហ្វា​ង ហៅ ថាច់ កុសល ភេទ​ប្រុស អនុប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​, ទី​២-​ឈ្មោះ កែវ គឹមយ៉ាន ហៅ កែវ គឹម​ស្រ៊ុន ហៅ យ៉ាន គឹម​ស្រ៊ុន ភេទ​ប្រុស ជានា​យក​ប្រតិបត្តិការ​ទូទៅ​របស់រ​ណ​សិរ្ស​រំដោះ​ជាតិខ្មែរ​, ទី​៣-​ឈ្មោះ យាន យឿ​ប ភេទ​ប្រុស សកម្មជន​របស់​រណ​សិរ្ស​រំដោះ​ជាតិខ្មែរ និង​ទី​៤-​ឈ្មោះ ខេ​ម រ៉ា ភេទ​ប្រុស សកម្មជន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​៕H/N
លោក​សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners