ប៉េអឹមផ្ទៃប្រទេស ចាប់រថយន្តដឹកអ្នករបួសនៅមន្ទីរព... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប៉េអឹម​ផ្ទៃ​ប្រទេស ចាប់​រថយន្ត​ដឹក​អ្នករបួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​

(ថ្ងៃទី 28 ឧសភា 2012, ម៉ោង 05:10:PM) | ដោយ: សុផល​

ក- ក+ | Print

ភ្នំពេញ: ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ដឹក​អ្នករបួស មកពី​ខេត្តព្រៃវែង ដោយសារតែ​ដៃគូ និង​កូ​កន បានធ្វើ​ឲ្យ​រា​កៃកាំភ្លើង ផ្ទុះ​ត្រូវ​គ្រូបង្រៀន​ម្នាក់ ក្នុងខណៈ​ពេលដែល​ពួកគេ​កំពុងតែ​ផឹកស៊ី​នៅក្នុង​ហាង​។​

​ការឃាត់​រថយន្ត​នោះ បានធ្វើ​ឡើង កាល​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១២ នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​កាល់ម៉ែត​។ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​ប៉េអឹម​ខណ្ឌដូនពេញ បានធ្វើ​ការឃាត់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក កាមរី (​ឆ្លាម​) ពណ៌​ស្ករ និង​មនុស្ស​ប្រុស​ស្រី ២​នាក់ ព្រមទាំង​អ្នករបួស​ដើម្បី​ធ្វើការ​សាកសួរ​។

​ទាក់ទិន​នឹង​បញ្ហា​ដឹក​អ្នករបួស​នេះ ភាគី​រថយន្ត​បាន​ព្យាយាម​លាក់បាំង​ការពិត ចំពោះ​ករណី​ផ្ទុះអាវុធ​នោះ​។ ក្រោយពី​សួរនាំ ទើប​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចែ វេ​ង ជ្រូ​ញ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជា​គ្រូបង្រៀន ស្នាក់នៅ​ភូមិ​ព្រែក​ចង្ក្រាន ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង មាន​របួស​ភ្លៅ​ស្តាំ​។​

​មន្ត្រី​អាវុធហត្ថ​បាន​បន្តទៀតថា អ្នកបើកបរ និង​អ្នករួមដំណើរ​ទាំង ២​នាក់​នោះ បាន​និយាយថា មុនពេល​មានការ​ផ្ទុះអាវុធ​របួស ពួកគេ​បាននាំគ្នា​ផឹកស៊ី នៅក្នុង​ហាង​មួយកន្លែង នៅ​ភូមិ​ព្រែ​ចង្ក្រាន លុះ​ពេល​ផឹក​បានយូរ​បន្តិច​ទៅ ក៏មាន​មិត្តភក្តិ​ម្នាក់ ដែលមាន​អាវុធខ្លី​មួយ​ដើម បាន​រា​កៃ ផ្ទុះ​គ្រាប់ ត្រូវ​ជនរងគ្រោះ​មួយគ្រា​ប់ ចំ​ភ្លៅ​ស្តាំ ហើយក៏​បាននាំគ្នា​ដឹក​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners