ពូឃ្លាំង ប្រតិកម្មបក ទៅអ្នកដែលរិះគន់ថា ក្រុមឌីជ... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ពូ​ឃ្លាំង ប្រតិ​កម្មបក ទៅ​អ្នក​ដែល​រិះគន់ថា ក្រុម​ឌី​ជេ របស់លោក អត់​ប្រយោជន៍​

(ថ្ងៃទី 11 មករា 2013, ម៉ោង 11:01:AM) | ដោយ: វិចិត្រ

ក- ក+ | Print

ភ្នំពេញ: ពូ​ឃ្លាំង ជា​អាណិកជន​ខ្មែរ នៅ​សហរដ្ឋអាមេរិក ដែល​គេ​ស្គាល់ តាម​បទ ចម្រៀង រេ​ប (RAP) និង Hip Hop នោះបាន​មានប្រតិកម្ម ទៅនឹង​អ្នក រិះគន់​ក្រុម​របស់លោក​ថា អត់​ប្រយោជន៍​។

​លោក ត្រូវបាន​ប្រិយមិត្ត​ក្នុង​បណ្តា​យ​សង្គម Facebook រិះគន់​ទៅលើ​ក្រុម​របស់​ថា ជា​ក្រុម ឌី​ជេ អត់​ប្រយោជន៍ ក្រុម​ឌី​ជេ របស់លោក​នេះ ហាក់បីដូចជា​គ្មាន​ជួយ​អ្វី​ដល់​វិស័យ​សិល្បៈ​ខ្មែរ​សោះ​។ ពាក្យរិះគន់​នេះ ត្រូវបាន​សរសេរ​នៅក្នុង Profile មួយ​ដែលមាន ឈ្មោះ Pisey Khmer ។​

​ទោះបីជា​យ៉ាងណា​មួយរយៈ​ក្រោយនេះ ក្រុម​ឌី​ជេ របស់​ពូ​ឃ្លាំង បាន​ចូលរួម​សកម្មភាព សង្គម​ជាច្រើន ដូច​ជាការ​រៃអង្គាសប្រាក់​ដើម្បី យកទៅជួយ សិល្បៈករ សិល្បការិនី ចាស់ៗ ដែលមាន​ជំងឺ ដោយ​ក្រុម​របស់​បាន ចុះ​ទៅតាម​ផ្សារ ដើរ​ស្រែកច្រៀង ដើម្បី​យក​ថវិកា​នោះ មកជួយ​អ្នកសិល្បៈ​ដូចគ្នា​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners