ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ពួកអាវលឿងថៃ គម្រាមកំហែងសាជាថ្មី ដល់បង្គោលព្រំដែន លេខ៤៣ និង៤៦

(ថ្ងៃទី 30 សីហា 2012, ម៉ោង 05:00:PM) | ដោយ: សូផុន

ក- ក+ | Print

បន្ទាយមានជ័យ:  ពួក​អាវ​លឿង​ថៃ ដែលជា​ក្រុម​ជ្រុលនិយម​ថៃ កាលពី​ព្រឹក ដល់​ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១២ បាន​គម្រាមកំហែង​សាជាថ្មី ដល់​តំបន់​ព្រំដែន និង​បង្គោល​ព្រំដែន លេខ​៤៣ និង៤៦ នៅ​ភូមិ​ណង​ចាន់ ណូន​ម៉ាត់​មុន ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ឈម​នឹង​ភូមិ​ជោគជ័យ និង​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​តម្រួត​ជាយដែន​ថៃ កង​រយ​លេខ​១២៦​បាន​បិទផ្លូវ ខ្មៅ ក្រវាត់​ព្រំដែន​ខ្លួន ពី​ម៉ោង ៧ និង ៤០ នាទី ព្រឹក ដល់​ម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ ទើប​បើក​វិញ​។​

​ប្រភព​អ្នក​ផ្តល់ព័ត៌មាន​ព្រំដែន​របស់​ CEN បាន​ឲ្យ​ដឹងថា ចាប់ពី​ម៉ោង ៧ ជាង​ព្រឹក ពួក​អាវ​លឿង​ថៃ មាន​គ្នា​ប្រមាណ ២០​នាក់ ជិះ​រថយន្ត តូច និងរ​ថយន្ត ភី​គ​អាប់ ៧​គ្រឿង បានមក​ឈប់​លើ​ថ្នល់​ខ្មៅ ក្រវាត់​ព្រំដែន ថៃ នៅ​ភូមិ​ណង​ចាន់ ឃុំ​ណូន​ម៉ាត់​មុន ដែល​ឈម​នឹង​បង្គោល​ព្រំដែនលេខ​៤៣ និង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ជាទី​ដែល​យោធា​កម្ពុជា បាន​ចាប់ខ្លួន​អ្នកនយោបាយ និង​បាតុករ​អាវ​លឿង​ថៃ ៧​នាក់ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១០ រួចមក​ទៅ​កាត់ទោស​នៅ​ភ្នំពេញ​។​

​ពួក​អាវ​លឿង​ថៃ ដែលជា​ក្រុម​ជាតិនិយម​ជ្រុល បាន​ឈ្លោះ​នឹង​ស្ត្រី​ថៃ​ម្នាក់ ជាប់ពន្ធនាគារ នៅ​ចំណុច​នោះ ដោយ​ទាមទារ​ឲ្យ​ប្រគល់​ដីស្រែ ក្បែរ​បង្គោល​ព្រំដែន លេខ​៤៦ ក្នុង​ទឹកដី​កម្ពុជា​ទៅ​ឲ្យ​ថៃ​។ តែ​ស្ត្រី​នោះ​តប​ថា ខ្លួន​ពុំ​អាច​នឹង​ពុំមាន​សិទ្ធិ​ប្រគល់ ឬ​មិន​ប្រគល់​ទេ គឺ​ទាល់តែ​នាយករដ្ឋមន្ត្រី ប្រទេស​ទាំងពីរ ទើប​មាន​សិទ្ធិ​។​

​ចំពោះ​ការដាក់​កំលាំង​ទប់​នោះ ត្រូវបាន​ប្រភពពី​ក្នុងប្រទេស​ថៃ ប្រាប់​CEN ថា ពួក​អាវ​លឿង​ថៃ​មួយក្រុម​ទៀត មាន​គ្នា​ជាង ២០០ នាក់ ប្រុង​សំរុក​ចូលមក​បង្គោលព្រំ​ដែន លេខ៤៣ និង៤៦ ដែរ​។ តែ​ត្រូវបាន​ប៉ូលិស​ថៃ​រារាំង​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners