ភ្នាក់ងារ នៃគណបក្សនយោបាយ ចំនួន ១១៨.៨១០ នាក់ នឹង... | ដំណឹងក្នុងប្រទេស:នយោបាយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ភ្នាក់ងារ នៃ​គណបក្សនយោបាយ ចំនួន ១១៨.៨១០ នាក់ នឹង​សង្កេតមើល​ការបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៣

(ថ្ងៃទី 17 ឧសភា 2012, ម៉ោង 06:59:PM) | ដោយ: លីន​ណា​

ក- ក+ | Print

ភ្នំពេញ:
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បានប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១២ ថា ភ្នាក់ងារ នៃ​គណបក្សនយោបាយ ចំនួន ១១៨.៨១០ នាក់ នឹង​សង្កេតមើល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣​។​

​សេចក្ដីប្រកាស​បានបង្ហាញ​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២ មាន​ភ្នាក់ងារ នៃ​គណបក្សនយោបាយ សរុប​ចំនួន ១១៨.៨១០ នាក់ នឹងចូលរួម​សង្កេតមើល​ការបោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត ១៨.១០៧ ការិយាល័យ​ទូទាំងប្រទេស​។​

​ចំនួន​ភ្នាក់ងារ​ទាំងនេះ មកពី​គណបក្សនយោបាយ​ចំនួន ១០ ដែល​គណបក្ស​នីមួយៗ បានដាក់​ភ្នាក់ងារ​របស់ខ្លួន ដូចខាងក្រោម​៖

១. គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ភ្នាក់ងារ​ចំនួន ៣៦.១១២​នាក់ ក្នុងនោះ​ស្រី​ចំនួន ៥.៣៦៩​នាក់​។​

២. គណបក្ស​សមរង្ស៊ី បានដាក់​ភ្នាក់ងារ​ចំនួន ៣៤.១២៥​នាក់ ក្នុងនោះ​ស្រី​ចំនួន ១០.៣០៣​នាក់​។​

៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានដាក់​ភ្នាក់ងារ​ចំនួន ២០.៧៦៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ៧.៤៨១​នាក់​។​

៤. គណបក្ស​សិទ្ធិមនុស្ស បានដាក់​ភ្នាក់ងារ​ចំនួន ១៦.៤២១​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣.៩៨១​នាក់​។​

៥. គណបក្ស​នរោត្តម រណឫទ្ធិ បានដាក់​ភ្នាក់ងារ​ចំនួន ៩.៧៦៧​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣.២០៧​នាក់​។​

៦. គណបក្ស​សញ្ជាតិ​កម្ពុជា បានដាក់​ភ្នាក់ងារ​ចំនួន ៧៧៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣១៣​នាក់​។​

៧. គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិ​តេ​យ្យ បានដាក់​ភ្នាក់ងារ​ចំនួន ៤៥៩​នាក់ ក្នុងនោះ​ស្រី​ចំនួន ១០៥​នាក់​។​

៨. គណបក្ស​ខ្មែរ​ឈប់​ក្រ បានដាក់​ភ្នាក់ងារ​ចំនួន ៣០៥​នាក់ ក្នុងនោះ​ស្រី​ចំនួន ១០៨​នាក់​។​

៩. គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បានដាក់​ភ្នាក់ងារ​ចំនួន ៦៣​នាក់ ក្នុងនោះ​ស្រី​ចំនួន ២២​នាក់​។​

១០. គណបក្ស​ចលនា​ប្រជាធិបតេយ្យ បានដាក់​ភ្នាក់ងារ​ចំនួន ១២​នាក់​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែឧសភា ដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១២ ហើយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១២ ខាង​មុននេះ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners