ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ភ្នំពេញ​ក្រោ​ន​អត់​សំណាង ឯព្រះខ័ន​រាជ​រកបាន ៣ ពិន្ទុ​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 07:22:PM) | ដោយ: រស្មី

ក- ក+ | Print

ភ្នំពេញ: ​ក្នុងការ​ជួបគ្នា​នៅក្នុង League ជុំ​ទី២ នា​ល្ងាច​ថ្ងៃទី៩​មិថុនា​ក្រុម​ភ្នំពេញ​ក្រោ​ន​មិនមាន​សំណាង​ឈ្នះ​ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ដូច​ជុំ​ទី១ ទៀតឡើយ។​

​    ​កាល​ជុំ​ទី១​ភ្នំពេញ​ក្រោ​ន​ឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ ៤ ទល់ ៣ ​តែ​ជួបគ្នា​ជុំ​ទី២ នេះ​គឺ​លទ្ធផល​ស្មើ​គ្នា ១ ទល់ ១។ ​ភ្នំពេញ​ក្រោ​នរក​បាន​មួយ​គ្រាប់​ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៥៤ ​ដែល​ទាត់​បញ្ចូល​ទី​ដោយ​កីឡា​ករលេខ​១២ ​ឈ្មោះObadin Odion Anthony។​

​    ​តែ​ទោះជា​យ៉ាងណា​ក៏​នៅ​នាទី​៧៤ ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​យកបាន​ស្មើ​វិញ​ដោយ​កីឡាករ​ពាក់​លេខ​១១ ឈ្មោះ​ទិ​ត្យ ឌី​ណា។ ក្រុម​ភ្នំពេញ​ក្រោ​ន​កុំ​តែ​បាន​បាល់​ពិន័យ​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​នោះ​ ច្បាស់​ជា​ចាញ់​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាត់ទៅហើយ។​

​    ​១០​ ប្រកួត​របស់​ភ្នំពេញ​ក្រោ​ន​បាន​១៣​ពិន្ទុ​ដោយ​ឈ្នះ ៤ ប្រកួត​ស្មើមួយ​ប្រកួត និង​ចាញ់ ៥ ប្រកួត។​ ចំពោះ​អគ្គស្នងការ​នគរបាល​ជាតិ ១០ ប្រកួត​បាន​២៣​ពិន្ទុ ដោយ​ឈ្នះ ៧ ប្រកួត ស្មើ​ ២ ប្រកួត​ចាញ់មួយ​ប្រកួត។​

​    ​ក្រុមព្រះ​ខ័ន​រាជ ព្រលះ​ក្រុម Western ៦ ទល់​ ០ បន្ទាប់ពី​លេង​រយៈពេល ៤៥​នាទី​នៃ​តង់​ទី១​ គ្មាន​ក្រុម​ណា​រកបាន​ពិន្ទុ​នោះ។​

​    ​កាល​ជួបគ្នា​នៅ​ជុំ​ទី១ ​ព្រះខ័ន​រាជ ឈ្នះ Western ៤​ទល់ ០ ​តែ​ជុំ​ទី២ ​ឈ្នះ ៦ ទល់ ០​ដោយ​ចាប់​ផ្ដើម​ស៊ី​នៅ​តង់​ទី២។ ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​១០​ប្រកួត​របស់​ព្រះខ័ន​រាជ​បាន​២២​ពិន្ទុ​ដោយ​ឈ្នះ​៧ ប្រកួត​ស្មើ​មួយ​ប្រកួត​ចាញ់​មួយ​ប្រកួត។ ចំពោះ​Western វិញ ១០​ប្រកួត​បាន ៤​ពិន្ទុ​ដោយ​ឈ្នះ​មួយ​ប្រកួត​ស្មើ​មួយ​ប្រកួត និង ចាញ់ ៨ ប្រកួត។​
ដំណឹងថ្មីៗចុងក្រោយ

Our Partners