ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

រថយន្តបុក​ម៉ូតូ​ពីក្រោយ របួសធ្ងន់​ម្នាក់ នៅ​ខណ្ឌដូនពេញ​

(ថ្ងៃទី 31 ឧសភា 2012, ម៉ោង 02:43:PM) | ដោយ: វិសាល

ក- ក+ | Print

ភ្នំពេញ: ​រថយន្ត​មួយគ្រឿង​បាន​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១២ នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​លេខ​១៤៨ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ឈួ ម៉េង អាយុ ២០​ឆ្នាំ រស់នៅ​ភូមិខ ឃុំ​ព្រែក​ខ្សាយ "​ខ​" ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បើកបរ​ម៉ូតូ​ម៉ាក​ស្មាស់​វី (SmashV) ពាក់​ស្លាក ភ្នំពេញ 1BB-5693 ជិះ​ម្នាក់ឯង​។ រថយន្ត​បង្ក​ម៉ាក​កាមរី​គូថ​ហើម (CAMRY) ពណ៌​សំបក​ឪឡឹក មិន​ស្គាល់​ស្លាក​លេខ ក្រោយ​កើតហេតុ​បាន​បើក​គេច​បាត់​។​

​បើតាម​សម្តី​បងប្រុស​ជនរងគ្រោះ ឈ្មោះ សា រៀម អាយុ ៣៧​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​បី​នៅ​ជិត​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​ត្បូង​មក​ជើង ក្នុងទិសដៅ​ស្រប​ជាមួយ​រថយន្ត លុះ​មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​រថយន្ត​បង្ក​បុក បណ្តាល​ឲ្យ​ដួល រង​បួស​បែកក្បាល កុំ​តែ​បាន​មួកសុវត្ថិភាព កុំ​អី​មិនដឹង​យ៉ាងណាទេ​។

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំណែក​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​ខណ្ឌដូនពេញ​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners