ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

រថយន្ត​ដឹក​ស្រា​បៀរ បែក​កង់​ក្រឡាប់ លើផ្លូវ​ជាតិ​លេខ​៦ ទាំង​ព្រឹក​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 02:40:PM) | ដោយ: វិសាល

ក- ក+ | Print

ភ្នំពេញ:  រថយន្ត​កូ​រ៉​ប្រភេទ​ដឹកទំនិញ ម៉ាក​ហ៊ីយ៉ាន់ដាយ ដែលមាន​ដឹក​ស្រា​បៀរ និង​ទឹកក្រូច បាន​ក្រឡាប់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ក្រុមទី​៧ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ កាលពី​ម៉ោង ១០ និង ១០ នាទី ព្រឹក ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១២​។​

​រថយន្ត​ដែល​ក្រឡាប់​ប៉ះ​ជើង​មួយ​ចំហៀង ម៉ាក​ហ៊ី​យ៉ាន់​ដា ១​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-6408 ដឹកទំនិញ​ពេញ​។ ឡាន​នោះ បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ហើយ​នៅក្នុង​រថយន្ត​ជិះ​គ្នា ២​នាក់ អ្នកបើក​ឈ្មោះ កេ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្រុង​តាខ្មៅ​។ ក្រោយ​កើតហេតុ អ្នកបើកបរ បាន​រត់គេច ខ្លួន​បាត់​។ ចំណែក​អ្នករួមដំណើរ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ ដោយ​គាត់​ប្រាប់ថា ជា​អ្នកលក់​។​
 
​បុរស​ជា​អ្នកលក់ ខាងលើ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​គាត់​ជិះ​នោះ មាន​ដឹក​ស្រា​បៀ និង​ទឹកក្រូច​ជិត ៤០០ កេស របស់​ដេប៉ូ ឈ្មោះ លី ហេង នៅ​ក្រុង​តាខ្មៅ គោលបំណង​ដឹកយក​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​ព្រែក​តា​ម៉ាក់​។ ពេលដែល​ចេញដំណើរ ពី​ក្រុង​តាខ្មៅ មកដល់​ខាងមុខ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​ធំ រថយន្ត​បាន​បែក​កង់ ក្រោយ​ខាងស្តាំ ហើយ​រថយន្ត​បាន​រ៉េ​ចង្កូត​ប្រហែល ២០ ម៉ែត្រ ក៏​ក្រឡាប់​អូស​ប្រហែល ១០ ម៉ែត្រ​ទៀត ទើប​រថយន្ត​អស់​ល្បឿន​។ តែ​សំណាងល្អ មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​។​

 រថយន្ត​ត្រូវបាន​ប៉ូលិស​ស្ទូច យកទៅ​ធ្វើ​កំណត់ហេតុ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកលៀប​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners