រូបអប្សរាអង្គរ កម្ពុជា ដាក់តាំងពិព័រណ៍ នៅខេត្តអ... | ដំណឹងក្នុងប្រទេស:គួរចាប់អារម្មណ៌

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

រូប​អប្សរា​អង្គរ កម្ពុជា ដាក់តាំង​ពិព័រណ៍ នៅ​ខេត្ត​អ៊ូ​ប៊ុន មិនទាន់​ត្រឹមត្រូវ​

(ថ្ងៃទី 30 កញ្ញា 2014, ម៉ោង 10:34:AM) | ដោយ: CEN

ក- ក+ | Print

​អ៊ូ​ប៊ុន​រ៉ា​ចា​ថា​នី​-​ថៃ : ​នៅក្នុង​សាល​តាំងពិព័រណ៍ 3D នៃ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ មាន​រូបភាព​តំណាង ឲ្យ​ប្រទេស​អាស៊ាន​ទាំង​១០ ក្នុងនោះ ក៏មាន​រូប​អប្សរា របស់​កម្ពុជា​ផងដែរ ប៉ុន្តែ​រូប​អប្សរា របស់​កម្ពុជា​នោះ ត្រូវបាន​គេ​រិះគន់ថា ហាក់ដូចជា​មិន​សម ជា​អប្សរា​កម្ពុជា​ឡើយ​។ អ្នកយកព័ត៌មាន នៃ​កាសែត​រស្មី​កម្ពុជា បាន​ទៅកាន់​ទីនោះ ដើម្បី​ស្រង់​យក​ព័ត៌មាន អំពី​រូបភាព​នោះ ហើយ​បាន​ត្រូវ​ចុះផ្សាយ នៅ​ទំព័រមុខ ក្នុង​ឆ្នាំ​ទី​២២ លេខ​៦៥៣២ ថ្ងៃ​អង្គា​រ៍ ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៤​នេះ​។​

​អត្ថបទ​នេះ បាន​ពណ៌នា​ថា សាល​តាំងពិព័រណ៍ 3D អាស៊ាន ប្រចាំ​នៅ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ ផ្នែក​ខាងក្នុង មាន​រូបតំណាង​ឲ្យ​ប្រទេស ទាំង​១០ ដែល​សំរាប់​ឲ្យ​ភ្ញៀវ ចូលទៅ​ទស្សនា ហើយ​ថតរូប​ទុកជា អនុស្សាវរីយ៍ ការរៀបចំ​ផ្ទាំងគំនូ​ទាំងអស់ ក្នុង​សាល​គឺ​ប្រៀប​ដូច ជា​បង្អួច​ពិភពលោក​ដែរ តែ​នេះ​គ្រាន់តែ​សំរាប់ ប្រទេស​អាស៊ាន ទាំង​១០ តែប៉ុណ្ណោះ​។

​ភ្ញៀវ​ដែល​បាន​ចូល​ទៅលេង​ទីនោះ បើ​ពេញចិត្ត​ប្រទេស​ណា គ្រាន់តែ​ទៅ​ឈរ ពីមុខ​ផ្ទាំងគំនូរ ប្រទេស​នោះ ហើយ​ថតរូប ពេល​យក​រូបថត មក​មើល ប្រៀបដូចជា​បាន​ទៅ ប្រទេស​នោះ​អញ្ចឹង​។ ប៉ុន្តែ​គំនូរ​អប្សរា របស់​កម្ពុជា ដូចជា​មិន​សម​ទំនង ទាល់តែសោះ ទាំង​សំលៀកបំពាក់ ទាំង​កាយវិការ ឈរលើ​កជើង លើកដៃ​សំពះ គ្មាន​ភាពទន់ភ្លន់ ហើយ​ការតុបតែង ក៏​មិនសូវ​ដូច អប្សរា​កម្ពុជា​ដែរ ។​

​មន្ត្រី​មន្ទីរ​វប្បធម៌​មួយរូប បាន​ពិនិត្យ​រូបថត រូបភាព​នោះ​ហើយ បាន​និយាយថា រូប​អង្គរវត្ត ដែល​នៅ​ពីក្រោយ​អប្សរា ពិតជា​អង្គរវត្ត​មែនហើយ ប៉ុន្តែ​រូប​អ​ប្សា​រា មិនមែនជា​កាយវិកា របស់​អប្សរា​ខ្មែរ​ទេ​។​

​នៅក្នុង​អត្ថបទ​នោះ អ្នកយកព័ត៌មាន​រស្មី​កម្ពុជា បាន​អះអាងថា លោក​បាន​បញ្ជូន​រូបភាព​ខាងលើ ទៅ​ឲ្យ​លោក​ប្រាក់ សុ​វណ្ណា​រា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បីតិ​ភណ្ឌ ក្រសួង​វប្បធម៌ ពិនិត្យ ហើយ​លោក​អគ្គនាយក បាន​ឆ្លើយតប​មកវិញ​ថា តាម​ទស្សន​:​របស់លោក​ផ្ទាល់ រូប​ប្រាសាទអង្គរវត្ត គឺ​ត្រឹមត្រូវ តែ​រូប​អប្សរា មិនទាន់​ត្រឹមត្រូវ​នៅ ឡើយ​ទេ ទាំង​ការតុបតែង ទាំង​កាយវិការ គឺ​មិន​ទន់ភ្លន់​។ តែ​លោក​សូម​សរសើរ ដល់​អ្នកយកព័ត៌មាន ដែល​ឈ្លាសវៃ ចេះ​ពិនិត្យ​បាន​ល្អិតល្អន់ ហើយ​លើក​យកមក​សួរ​។​

​ករណីនេះ គេ​មិនដឹងថា ភាគី​ថៃ​គូរ​ផ្ទាំងគំនូ​នេះ ដោយ​ខ្លួនឯង ដោយ​មិនបាន​ពិភាក្សា ជាមួយ​មន្ត្រី​វប្បធម៌​កម្ពុជា ពិភាក្សា​ជាមួយ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ ឬ​ស្ថាន​កុងស៊ុល ប្រចាំ​នៅ​ខេត្ត​អ៊ូ​ប៊ុន​។​

​មន្ត្រី​មួយរូប​នោះ បាន​និយាយថា ករណីនេះ គួរ​ស្ថាន​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ខេត្ត​អ៊ូ​ប៊ុន ទៅកាន់​សាល​តាំងពិព័រណ៍​នោះ ហើយ​សុំ​ឲ្យ​គេ​ប្តូរ​រូបភាព​នោះ​ចេញ ហើយ​ដាក់ជំនួស​មកវិញ នូវ​រូបភាព ដែលមាន​ទំរង់​ជា​ខ្មែរ​៕V
                            
នៅ​ពីមុខ​សាល​តាំង​ពិ​ព​ណ៏ (​អូ​កា​)​ផ្ទាំងគំនូ​នៅក្នុង​សាល​តំណាង​ឲ្យ​អ​ប្សា​រា​អង្គរ​ខ្មែរ​(​អូ​កា​)
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners