ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

លោក​ទេសរដ្ឋមន្ត្រី​វ៉ា គឹមហុង : ភូមិ​សម្តេច​ហេង សំរិន ត្រូវ​ដោះដូរ​ឲ្យ​ទៅ​វៀតណាម​មុនគេ ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 10:20:AM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: ​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ភាគី​
​ទាំងពីរ​បាន​ចុះហត្ថលេខា​ជាមួយគ្នា​រួចហើយនោះ នឹង​ចាប់ផ្តើម​អនុវត្ត​ចេញពី​ភូមិកំណើត​របស់​សម្តេច​ហេង សំរិន ស្ថិតនៅ​ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​។​

​លោក​ទេសរដ្ឋមន្ត្រី​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ថា កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​នោះ នៅ​មិនទាន់​អនុវត្ត​ទេ ប៉ុន្តែ​អនុវត្ត​មុនគេ គឺ​ភូមិ​សម្តេច​ហេង សំរិន គឺ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លុង​ជ្រៃ​៩ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​)​។ លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​សូម​ជំរាប​លោកអ្នក​ទិទៀន​ថា ជំនាន់​បារាំង​ក៏​គេ​គូស​ដាក់​ក្នុង​ផែនទី​បារាំង​ហ្នឹង​មួយ​ខ្នាត​លើ​មួយរយ​ពាន់ របស់​ក្រុមប្រឹក្សា​ភូមិសាស្ត្រ​ឥណ្ឌូចិន​។ គេ​ដាក់​នៅក្នុង​ដី​វៀតណាម​រួចទៅហើយ​គ្រាន់តែ​ពេលនោះ​សង្គ្រាម​នៅ​វៀតណាម​គេ​មិនបាន​រវីរវល់​អី រក​ភូមិ​នៅតាម​ជាយ​ព្រំដែន​ទេ ព្រោះ​ជំនាន់​សង្គ្រាម​នៅ​វៀតណាម​ហ្នឹង​អាមេរិក មាន​នយោបាយ​ប្រមូលផ្តុំ​ភូមិ​យុទ្ធសាស្ត្រ​គឺ​ប្រមូល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្នុងៗ​ភូមិ​ឆ្ងាយៗ​ចេញមក​នៅ​ភូមិ​ជាប់​ផ្លូវជាតិ​ទាំងអស់ ប​ញ្ជូ​ល​ក្នុងភូមិ​មួយ​ដែល​គេ​ដាក់​ប៉ុស្តិ៍​យាម​ការពារ​។ អាមេរិក​អត់​រវល់​រឿង​ព្រំដែន​អ្នកណា​ចូល​អ្នកណា​ចេញ​ទេ​។ ដល់​អីចឹង​ផែនទី​ដាក់​មក​ភូមិ​ថ្លុក​ត្រា ភូមិ​អន្លុង​ជ្រៃ របស់​សម្តេច​ប្រធានរដ្ឋសភា ហ្នឹង​នៅក្នុង​ដី​វៀត​
​ណា​ម​ហើយ​ហើយ​ចង់ទៅ​តវ៉ា​យ៉ាងណា​ក៏​មិន​ឈ្នះ​ដែរ​”​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន បន្តថា ឥឡូវ​យើង​បាន​ព្រមព្រៀងគ្នា​ថា ឥឡូវ​អ្នកឯង (​វៀតណាម​) ឲ្យ​ភូមិ​ទាំង​
​ពីរ​របស់​សម្តេច​ហេង សំរិន ទៅ​គេ គេ​ក៏រ​កភូមិ​ពីរ​មក​ឲ្យ​យើង​វិញ​ដោយ​គណនា​ផ្ទៃក្រឡា​ដី​ឲ្យ​ស្នើ​គ្នា​
​មក​នោះ​” គឺ​កម្ពុជា​យើង​អត់​មាន​បាត់បង់​ដី​អី​ទេ​យើង​អត់​មាន​ខាត់​អី​ទេ​”​។​

​លោក​ទេសរដ្ឋមន្ត្រី​វ៉ា​គឹមហុង ធ្លាប់បាន​មានប្រសាសន៍ថា ភាគី​កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​មួយចំនួន​ខេត្ត​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ (​កម្ពុជា និង​វៀតណាម​) គឺ​ដូរ​គ្នា​ទៅវិញទៅមក​ដែល​ក្នុងនោះ​មាន​ភូមិ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ដូច្នេះ​ខេត្ត​ខ្លះ​នៅជាប់​ព្រំដែន​គោក​ជាមួយ​វៀតណាម រួ​មានដូចជា រតនគិរី​. មណ្ឌលគិរី​. ស្វាយរៀង​. កំពង់ចាម​. ព្រៃវែង​. កណ្តាល . តាកែវ​. កំពត និង​ក្រចេះ​។​

​ចំពោះ​បញ្ហា​នេះដែរ លោក​រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នាពេល​ថ្មីៗ​នេះ បានដាក់​លិខិត​ស្វែងរក​អន្តរាគមន៍​ពី​សំណាក់​សមាជិកសភា​កម្ពុ​ជា​ទាំង​១២៣​រូប នៃ​នីតិកាល​ទី​៤​នេះ​ឲ្យ​ជួយ​កោះហៅ​លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​រាជរដ្ឋាភិបាល​ឲ្យ​ចូលមក​ធ្វើការ​ឆ្លើយបំភ្លឺ បញ្ហា នៃ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​វៀតណាម ស្តីពី​ការដោះដូរ​ភូមិ​នៃ​ខេត្ត​តាម​បណ្តា​ព្រំដែន​ប្រទេស​ទាំងពីរ ដោយ​ការចុះហត្ថលេខា​នោះ​គ្មាន​ការយល់ព្រម​ពី​សភាជាតិ​ជាមុន​ឡើយ​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners