លោក ជាម យៀប៖ មេដឹកនាំគណបក្សប្រឆាំង ដឹងខ្លួនថា ច... | ដំណឹងក្នុងប្រទេស:នយោបាយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

លោក ជាម យៀប៖ មេដឹកនាំគណបក្សប្រឆាំង ដឹងខ្លួនថា ចាញ់ ទើបប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត

(ថ្ងៃទី 22 មិថុនា 2013, ម៉ោង 03:46:PM) | ដោយ: រតនា

ក- ក+ | Print

ភ្នំពេញ: លោក ជាម យៀប ប្រធាន​គណកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម នៃ​រដ្ឋសភា មកពី គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៣​ថា ការដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល នៃ​កាបោះឆ្នោត គឺ​មេបក្ស​រូបនេះ ដឹងខ្លួន​ថា​ខ្លួនឯង​ចាញ់​រួចទៅហើយ កាលពី​សប្តាហ៍​មុន គឺ​លោក សម រង្ស៊ី មេដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន នៅក្រៅ​ប្រទេស បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ប្រកួតប្រជែង នៅក្នុង​កាបោះឆ្នោត ប៉ុន្តែ​គណបក្ស​នេះ នឹង​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​។​

​លោក ជាម យៀប មានបាន​បកស្រាយ​បន្តថា ការលើកឡើង​របស់លោក សម រង្ស៊ី គឺ​លោក​បានបង្ហាញ​ពី​ភាពបរាជ័យ របស់ គណបក្ស​សង្គ្រោះ​ជាតិ រួចទៅហើយ បញ្ហា​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ជាការ​ប្រើល្បិច​ខូច​មួយ ។ ចំណែក គ​.​ជ​.​ប បានប្រកាសថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទ​ទួ​ស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​មែន​នោះ អាសនៈ​ដែល គណបក្ស​នេះ ទទួលបាន គ​.​ជ​.​ប នឹង​បែងចែក​ឲ្យ​ទៅ​គណបក្សនយោបាយ​ដទៃ​៕​

ដំណឹងថ្មីៗចុងក្រោយ

Our Partners